សាលាដំបូងកោះ កឹម សុខា ជាលើកទី២ តែបក្សសង្គ្រោះជាតិថាជាការរំខាននយោបាយ
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានចេញដីការកោះហៅ លោក កឹម សុខា ប្រធានស្តីគណបក្សសង្គ្រោះជាតិ ជាលើកទី២ ឲ្យចូលខ្លួនបំភ្លឺនៅតុលាការនៅថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០១៣ ខាងមុខនេះ ទាក់ទិនទៅនឹងបណ្តឹងរបស់លោក ជុំ ម៉ី ជនរងគ្រោះ និងជាអ្នករស់មានជីវិត ពីការសម្លាប់នៅគុកទួលស្លែង ដែលបានប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈ តែត្រូវបានគណបក្សប្រឆាំងដ៏ធំមួយនេះហៅថា ការជារំខានផ្នែកនយោបាយ។
សាលាដំបូងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Bory)
លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា លោកបានចេញដីកាកោះជាលើកទី២ឲ្យលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិចូលខ្លួនមកបំភ្លឺ ករណីបណ្ដឹងរបស់លោកជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែង ពីបទបរិហារកេរ្ត៍ជាសាធារណៈ [...]