ដឹង និងភ្លក្សរសជាតិជីវិតកម្មករខ្មែរ ធ្វើឲ្យស្រក់ទឹកភ្នែក
តើនរណាមួយ ដែលមិនស្គាល់ប្រទេសន័រវេស ដែលល្បីខាងស្អាតស្អំ សម្បូរសប្បាយ និងមានស្ថានភាពសង្គម ល្អប្រសើរជាងគេក្នុងលោក? ប៉ុន្តែយុវជនប្រុសស្រី បីរូប ដែលមានជំនាញ ខាងរចនាសម្លៀកបំពាក់ និងផ្សព្វផ្សាយតាមបណ្ដាញ Blog មកពីប្រទេសនេះ មានបំណងចង់ដឹងថា តើជីវិតរស់នៅ របស់កម្មករកម្មការិនី នៅក្នុងប្រទេសផ្សេង ដូចយ៉ាងកម្ពុជាជាដើម មានសភាពបែបណា? ពួកគេបានសាកល្បងមកមើលផ្ទាល់ និងបានធ្វើការងារមួយចំនួន ដូចនយោជិកក្នុងស្រុក... ទីបំផុតលទ្ធផលដែលចេញមក គឺការសម្រក់ទឹកភ្នែក។
នៅក្នុងរយៈពេលដែលពួកគេ បានចូលមកស្នាក់នៅ ក្នុងប្រទេសកម្ពុជា ពួកគេបានតាមដាន និងថតយកទិដ្ឋភាព ពីកម្មករកម្ពុជាសឹងតែរាល់ថ្ងៃ ពីព្រឹកទាល់ល្ងាច ជាពិសេស ត្រូវក្រោកពីព្រហាម ដើម្បីស្រូតរូតរះធ្វើដំណើរ ទៅកាន់រោងចក្រ... គោលបំណងធំបំផុត របស់ពលករទាំងនោះ គឺផលិតសម្លៀកបំពាក់ ដើម្បីលក់ទៅឲ្យយីហោធំៗ នៅក្នុងបណ្ដាប្រទេសអ៊ឺរ៉ុប និងអាមេរិក។
[...]