សំណុំរឿងឈូក បណ្ឌិត៖ សហភាពការងារនិងសហជីពកម្ពុជា សុំឲ្យតុលាការស្វាយរៀងឯករាជ្យ
ភ្នំពេញ៖ នៅខណៈដែលសាលាដំបូងខេត្តស្វាយរៀង គ្រោងនឹងបើកសវនាការសុំណុំរឿងដ៏ចម្រុងចម្រាស់ អតីតៈអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត បានបាញ់ឲ្យរងរបួស នៅថ្ងៃទី ២១ ខែឧសភា ខាងមុខនេះ សហភាពការងារកម្ពុជា និងសហភាពសហជីពកម្ពុជា ដែលមានសហ័ន្ធសហជីពនិងសមាគមចំនួន១៩ និងមានសមាជិកជាង១៥ម៉ឺននាក់ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយទទួចដល់ស្ថាប័នតុលាការ និងរាជរដ្ឋាភិបាលផ្តល់យុត្តិធម៌ដល់កម្មការិនីរងគ្រោះបីនាក់។
ចុងចោទ ឈូក បណ្ឌិត ពេលចេញពីសវនាការនៅសាលាឧទ្ទរណ៍។ MONOROOM.info photo/ O. Vary
នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ តំណាងសហភាពសហព័ន្ធសហជីព បានទទួចសូមឲ្យតុលាការផ្តន្ទាទោសជនស្មើស ឈូកបណ្ឌិតឲ្យបានធ្ងន់ធ្ងរបំផុត សមទៅនឹងទង្វើររបស់ខ្លួន និងបង់សំណងជូនកម្មការិនីរងគ្រោះឲ្យបានសមរម្យ [...]