Posts tagged as "Ouvrier Khmer"

ស៊ូប៊ែឌី៖ ៧ចំណុចដែល​កម្ពុជា​អាច​ទម្លាយ​ភាព​ជាប់គាំង​ផ្នែក​នយោបាយ

ស៊ូប៊ែឌី៖ ៧ចំណុចដែល​កម្ពុជា​អាច​ទម្លាយ​ភាព​ជាប់គាំង​ផ្នែក​នយោបាយ

«កម្ពុជាឈរលើផ្លូវបំបែកមួយដ៏សំខាន់។ ខ្ញុំមានសិទិដ្ឋិនិយម និងមានបំណងចង់ឃើញការផ្លាស់ប្តូរមួយ​ នៅក្នុង​ប្រទេសនេះ ដែលគេអាចធ្វើបាន ប្រសិនជាមានការកំណត់យកការធ្វើកំណែទម្រង់ទូលំទូលាយ និងយ៉ាងម៉ឺងម៉ាត់​នៅស្ថាប័នរដ្ឋ។» នេះជាការលើកឡើង លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសខាងសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ មុនបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា។


លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា។

នយោបាយកម្ពុជា - ការបញ្ចប់បេសកកម្ម ជាមួយនឹងរបាយការណ៍ប្រាំពីចំណុច អ្នករាយការណ៍ពិសេសរូបនេះ បានធ្វើការផ្តោតសំខាន់ ទៅលើបញ្ហាប្រឈមផ្នែកនយោបាយរវាងគណបក្សធំៗពីរនៅកម្ពុជា [...]

អ្នកតវ៉ា៖ សេរីភាព​​នៃ​​អ្នក​បាញ់​និង​អ្នក​បញ្ជា ជា​«នីទណ្ឌ​ភាព​»នៅ​កម្ពុជា

អ្នកតវ៉ា៖ សេរីភាព​​នៃ​​អ្នក​បាញ់​និង​អ្នក​បញ្ជា ជា​«នីទណ្ឌ​ភាព​»នៅ​កម្ពុជា

«សូមឲ្យមានការដោះលែង អ្នកទាំង២៣ អ្នកជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ (...) រដ្ឋាភិបាលគួតែចាប់​អ្នកដែលប្រើ​ហិង្សា​លើប្រជាពលរដ្ឋមកផ្តន្ទាទោស តែបែរជាចាប់ជនរងគ្រោះ​ ពីការប្រើហិង្សារបស់​ក្រុមយោធាឆ័ត្រ​យោង​៩១១​ដាក់គុក ឯជនដៃដល់ត្រូវបាននៅក្រៅឃុំដោយរំភើយទៅវិញ។» នេះជាសម្រែកទាមទារ​បស់អ្នកបឹងកក់​ប្រមាណ​ជិតហាសិបនាក់ ដែលបានដង្ហែរជាក្បួនក្នុងការដាក់ញ្ញតិទៅតាមស្ថានទូតចំនួនប្រាំដោយឡៃកពីគ្នា។


ក្រុមសកម្មជនពីសហគមន៍បឹងកក់ តវ៉ាឲ្យមានការដោះលែងជនដែលត្រូវចាប់ខ្លួន២៣នាក់ ថ្ងៃទី១៧ ខែមករា ឆ្នាំ​២០១៤។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - ជាមួយនឹងសម្រែកដ៏កងរំពងតាមដងផ្លូវសាធារណៈ ដែលបានចាប់ផ្តើមមានជាថ្មី [...]

សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង ឲ្យ​រដ្ឋាភិបាលដោះលែង​ជន​ទាំង​២៣​នាក់​

សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង ឲ្យ​រដ្ឋាភិបាលដោះលែង​ជន​ទាំង​២៣​នាក់​

បើទោះជាសមត្ថកិច្ចរដ្ឋាភិបាល គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ចាត់ទុកជន២៣នាក់​ដែលត្រូវបាន​ឃាត់​ខ្លួន កាលពីដើមខែមករា ឆ្នាំ២០១៤ ថាជាជនល្មើសក៏ដោយ ក៏មជ្ឈដ្ឋានមួយចំនួន រាប់ទាំងគណបក្សសង្រ្គោះជាតិ អង្គការសង្គមស៊ីវិល សហគមន៍ជាតិ និងអន្តរជាតិកាន់តែច្រើនឡើងៗ បានប្រតិកម្មចំពោះការឃាត់ខ្លួននោះ ថាជា​រឿង«អយុត្តិធម៌» និងទទូចឲ្យដោះលែងជនទាំង២៣នាក់នោះជាបន្ទាន់។


អង្គការសង្គមស៊ីវិលចំនួនប្រាំពីរ ព្រលែងប៉េងប៉ោងដែលមានរូបតំណាងក្រុមអ្នកចាប់ខ្លួន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ នៅស្នាក់ការសមាគម​ប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ (រូបថត MONOROOM.info/O.Vary)

ប្រព័ន្ធយុត្តិធម៌ - សហភាពអ៊ឺរ៉ុបដែលមាន២៨ប្រទេសជាសមាជិក [...]

បទអង្កេត៖  ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស ជា​ផែន​ការ​សម្ងាត់?

បទអង្កេត៖ ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស ជា​ផែន​ការ​សម្ងាត់?

រាល់ការជួបជុំ ការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋមួយចំនួន ដែលធ្វើការទាមទានូវសិទ្ធិសេរីភាពរបស់ខ្លួន ពិសេសសិទ្ធិ​លំនៅដ្ឋាន សិទ្ធិរស់នៅ និងសិទ្ធិក្នុងការស្វែងរកយុត្តិធម៌ជាដើម ត្រូវបានប្រភពស្និតនឹងសំនុំរឿងទម្លាយឲ្យដឹងថា សុទ្ធតែមានការឃ្លាំមើល តាមដានយ៉ាងខ្ជាប់ខ្ជួន មុននឹងឈានទៅដល់ការចាប់ខ្លួន ឬបំបាត់សម្លេងចោល ដោយ​ជន​បង្កប់ (អ្នកយកការណ៍ ឬហៅថា «ដឺបេ») គ្រប់គ្រងដោយអង្គភាពមួយច្បាស់លាស់ របស់មន្ត្រីរដ្ឋាភិបាលដ៏មាន​ឥទ្ធិពល ចេញមកពីគណបក្សកាន់អំណាច។


សកម្មភាពទាត់ធាក់លើរូបលោក វន់ ពៅ សកម្មជនការពារសិទ្ធិកម្មករមួយរូប នៅតំបន់សេដ្ឋកិច្ចភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក Heng Chivoan)

របាយការណ៍ពិសេស - មន្រ្តីម្នាក់មកពីគណបក្សប្រជាជនកម្ពុជា [...]

ស៊ូប៊ែរឌី៖ រដ្ឋាភិបាល​ត្រូវ​​តែ​ចាប់​ខ្លួន​អ្នក​បាញ់​ប្រហារ មក​កាត់​ទោស

ស៊ូប៊ែរឌី៖ រដ្ឋាភិបាល​ត្រូវ​​តែ​ចាប់​ខ្លួន​អ្នក​បាញ់​ប្រហារ មក​កាត់​ទោស

«ប្រសិនបើគ្មានការដាក់បញ្ជាទេ ខ្ញុំគិតថា ជនដែលបានបាញ់កាំភ្លើងនោះ ត្រូវតែនាំយកមកកាត់ទោស និងស្វែង រកយុត្តិធម៌» នេះជាការលើកឡើងរបស់ លោក សុរិយា ប្រាសាទ ស៊ូប៊ែរឌី អ្នករាយការណ៍ ពិសេសអង្គការសហ​ប្រជាជាតិ ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។


លោក សុរិយា ប្រាសាទ ស៊ូប៊ែរឌី សន្និសីទសារព័ត៌មាន ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ នាការិយាល័យឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ប្រចាំទីក្រុងភ្នំពេញ។ (រូបថត MONOROOM.info/ O.Vary)

នយោបាយកម្ពុជា - ក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ លោក សុរិយា ប្រាសាទ ស៊ូប៊ែរឌី បាន​សម្ដែងការសោកស្តាយ និងធ្វើការថ្កោលទោសចំពោះ អ្នកបង្ករឲ្យមានអំពើហិង្សា ជាមួយនឹង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...