Posts tagged as "Ouvrier Khmer"

ជា មុន្នី៖ ចាប់​ឃាតករ​លើ ជា វិជ្ជា មិន​បាន​ផង ហេតុអ្វី​ហែ​ក្បួន​មិន​បាន?

ជា មុន្នី៖ ចាប់​ឃាតករ​លើ ជា វិជ្ជា មិន​បាន​ផង ហេតុអ្វី​ហែ​ក្បួន​មិន​បាន?

បើទោះជាសាលារាជធានីភ្នំពេញ ដោយសំអាងលើហេតុផលសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បានកំណត់​ឲ្យ​សហជីពសេរីកម្មកររបស់លោក ជា មុន្នី ត្រឹមការជួបជុំមុខរូបសំណាកលោក ជា វិជ្ជា ហើយមិនអនុញ្ញាតឲ្យ​មាន​ការ​ហែក្បួនក៏ដោយ ក៏សហជីពសេរីកម្មកររបស់លោក ជា មុន្នី នៅតែប្រកាន់ជំហរថានឹងដឹកនាំឲ្យមានការហែរក្បួន នៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ដើម្បីទាមទាររកយុត្តិធម៌ ព្រោះរហូតមកដល់ពេលនេះ ឃាតករដែលបាញ់សម្លាប់​លោក ជា វិជ្ជា នៅតែមិនទាន់ត្រូវបានវែកមុខ។


លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ។ (រូបថត សហការី)

បាតុកម្មបញ្ចេញមតិ -​ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នេះ លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ បានលើកឡើងថា [...]

អ្នក​ច្បាប់​ថា​រដ្ឋាភិបាល​ត្រូវ​តែ​គោរព​ច្បាប់ និង​សិទ្ធិ​មនុស្ស​ឡើង​វិញ

អ្នក​ច្បាប់​ថា​រដ្ឋាភិបាល​ត្រូវ​តែ​គោរព​ច្បាប់ និង​សិទ្ធិ​មនុស្ស​ឡើង​វិញ

«ការឃាត់ខ្លួនបុគ្គលណាមួយ លុះត្រាណាមើលឃើញថា សកម្មភាពរបស់គាត់ មានតម្រុយប្រព្រឹត្តបទល្មើស​ព្រហ្មទណ្ឌ ទើបមានសិទ្ធិឃាត់ខ្លួន។ កុំចេះតែឃាត់ៗនោះ នាំឲ្យមានការប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់បុគ្គល។» នេះជាកាលើកឡើងរបស់អ្នកច្បាប់មួយរូប និងមេធាវីការពារក្ដីអោយលោកសុខ ឈុនអឿនកាលពីព្រឹកថ្ងៃទី២០ ខែមករា នៅស្នាក់ការសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។


កងទាហ៊ានដែលមកពីកង​ឆ័ត្រ​យោង៩១១ ត្រូវបានបញ្ជូនមកធ្វើការបង្ក្រាបបាតុករស៊ីវិល នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣នេះ។ (រូបថត REUTERS/​Samrang Pring)

ច្បាប់និងសិទ្ធិ - ក្រោយពីស្ថានភាពនយោបាយតឹងតែង ដែលមកទល់នឹងពេលនេះ នៅមិនទាន់រកច្រកចេញ​បាន​នៅឡើយនោះ ក្រុមអាជ្ញាធរដែលដឹកនាំដោយរដ្ឋាភិបាលសព្វថ្ងៃ [...]

សៀ ភារម្យ៖ គួរ​​តែ​ព្យាបាល និង​ដាក់​ថ្នាំ​អោយ​ត្រូវ​ប្រភេទ​ជំងឺ

សៀ ភារម្យ៖ គួរ​​តែ​ព្យាបាល និង​ដាក់​ថ្នាំ​អោយ​ត្រូវ​ប្រភេទ​ជំងឺ

«បើបញ្ហាតួចៗមិនអាចព្យាបាលបានទេ បញ្ហានោះនឹងកាន់តែច្រើនទៅ ហើយរដ្ឋាភិបាលកាន់តែធ្ងន់ធ្ងទៅ»។ នេះ ជាការយល់ឃើញរបស់លោក សៀ ភារម្យ មន្ត្រីសង្គមស៊ីវិលមួយរូប ទទួលបន្ទុកខាងសិទ្ធិលំនៅដ្ឋាន ដែលចាត់ទុក​ជំងឺរបស់សង្គមកម្ពុជា កាន់តែរីករាលដាលទៅ។ សម្រាប់លោក  បញ្ហានេះទាមទារអោយរដ្ឋាភិបាល ប្រើប្រាស់នូវ​យុទ្ធសាស្រ្តសមស្រម ដើម្បីដោះស្រាយឬក៏ជាធ្វើការព្យាបាល។


លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ឋិលំនៅដ្ឋាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិសង្គម - ការងើបតវ៉ារបស់ប្រជាពលរដ្ឋបច្ចុប្បន្ន នេះវាជាជំងឺសង្គមមួយ ដែលទាមទារអោយរដ្ឋាភិបាល យក​ចិត្តទុកដាក់ក្នុងការព្យាបាល ទៅតាមអ្វីដែលជាការតម្រូវការរបស់ប្រជាពលរដ្ឋ។ បើការដោះស្រាយ [...]

សុខ ឈុនអឿន៖ ពីរ​មិន មួយ​រាយការណ៍ (ទ្រឹស្ដី​កុម្មុយនីស)

សុខ ឈុនអឿន៖ ពីរ​មិន មួយ​រាយការណ៍ (ទ្រឹស្ដី​កុម្មុយនីស)

«ពីរមិន មួយរាយការណ៍» នេះជាកិច្ចសន្យាមួយ ដែលសមត្ថកិច្ចបានដាក់កំហិត ទៅលើ លោក សុខ ឈុនអឿន មុននឹងលោកត្រូវបានគេដោះលែង អោយមានសេរីភាព បន្ទាប់ពីមិនអាចរកទោសកំហុសណាមួយ ដើម្បីដាក់បន្ទុក​ទៅលើរូបលោក។


លោក សុខ​ ឈុនអឿន អនុប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពេលត្រឡប់មកដល់ទីស្នាក់ការសមាគមវិញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៤។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិមនុស្ស - «បន្ទាប់ពីគេដោះលែង សមត្ថកិច្ចបានអោយខ្ញុំចុះកិច្ចសន្យាបី គឺទីមួយមិនអោយចូលរួម សកម្មភាព​ដែលខុសច្បាប់ទីពីរ មិនអោយញុះញង់ធ្វើបាតុកម្ម-កូដកម្មខុសច្បាប់ ទីបី រាល់សកម្មភាពណា ដែលយើងឃើញ​ពាក់​ព័ន្ធនិងសន្តិសុខសង្គម សូមអោយយើងសហការរាយការណ៍ ទៅក្រសួងមានសមត្ថកិច្ច»។ [...]

សុខ ឈុនអឿន អនុប្រធាន​របស់ វន់ ពៅ ត្រូវ​បាន​ដោះលែង​វិញ

សុខ ឈុនអឿន អនុប្រធាន​របស់ វន់ ពៅ ត្រូវ​បាន​ដោះលែង​វិញ

នៅព្រឹកថ្ងៃទី២០ ខែមករានេះ លោក សុខ ឈុនអឿន ប្រធានស្ដីទីសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវ​បានស្នងការ​រាជធានីភ្នំពេញដោះលែងវិញហើយ បន្ទាប់ពីបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៩ខែមករា ម្សិលមិញ​នេះ។ ជាការឃាត់ខ្លួនមួយ ដែលត្រូវបានធ្វើបានធ្វើឡើងយ៉ាងទាន់ហន់ គ្មានទាំងដីកាចាប់ខ្លួន និងគ្មានទាំងការ​បញ្ជាក់ពី​មូលហេតុអ្វីទាំងអស់។


លោក សុខ​ ឈុនអឿន អនុប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - រហូតដល់ម៉ោង ១០ព្រឹកថ្ងៃទី២០ ខែមករានេះ លោក សុខ ឈុនអឿន ទីប្រធានស្ដីទីសមាគម​ប្រជាធិបតេយ្យ​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានស្នងការរាជធានីភ្នំពេញដោះលែងវិញហើយ បន្ទាប់ពីលោក​ត្រូវ​បានឃាត់ខ្លួនអស់មួយយប់ ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...