សាលារាជធានី មិនឲ្យធ្វើវេទិកាសាធារណៈរបស់សហជីព នៅថ្ងៃ៨មីនា
បន្ទាប់ពីកិច្ចប្រជុំមួយរវាង សាលារាជធានីភ្នំពេញ និងតំណាងសហជីពមួយចំនួនរួចមក សាលារាជធានីភ្នំពេញ មិនអនុញ្ញាតអោយសហជីពធ្វើវេទិកាសាធារណៈ នៅទីលានប្រជាធិបតេយ្យនោះឡើយ។ ការហាមឃាត់នោះ ត្រូវបានលើកមកបញ្ជាក់ថា ស្ថិតក្រោមហេតុផលសន្តិសុខសណ្តាប់ធ្នាប់។
ក្រុមកម្មករធ្វើបាតុកម្មនៅខាងមុខក្រសួងការងារ លើវិថីសហព័ន្ធរ៉ូស្ស៊ី កាល់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/O.Vary)
សិទ្ធិ - នៅព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤នេះ សាលារាជធានីភ្នំពេញ និងតំណាងសហជីពធំៗមួយចំនួន បានជួបប្រជុំដើម្បីទាក់ទងនឹងការសុំធ្វើវេទិកាសាធារណៈ របស់សហជីពនៅថ្ងៃទី៨ ខែមីនា ដើម្បីទាមទារឲ្យរដ្ឋាភិបាល និងនិយោជកដោះស្រាយបញ្ហាមួយចំនួន [...]