នីហ្សេរីយ៉ា៖ លក់ប្រពន្ធទៅឲ្យពិធីអាបធ្មប់ សម្រាប់យកទៅបូជា
នៅក្នុងតំបន់មួយ ភាគកណ្ដាលនៃប្រទេស នីហ្សេរីយ៉ា បុរសម្នាក់បានលក់ប្រពន្ធរបស់ខ្លួន ទៅឲ្យគ្រូធ្មប់ពីរនាក់ ដែលប្រាថ្នាចង់បានស្រីព្រហ្មចារីយ៍ យកទៅបូជាក្នុងពិធីជំនឿអូមអាមមួយរបស់ពួកគេ។ ស្វាមីដែលគ្មានធម៌មេត្តា និងជាអ្នករស់នៅក្នុងភូមី ក្វាឡា (Kwalla) បានបញ្ឆោតភរិយារបស់ខ្លួន ឲ្យចូលទៅក្នុងព្រៃ ដោយប្រាប់ថា ដើម្បីទៅរកអុសមកដុត។
ប៉ុន្តែនៅពេលដែលទៅដល់ទីកន្លែងនោះ គ្រូធ្មប់ទាំងពីរនាក់ ដែលបានបង់ប្រាក់ពាក់កណ្ដាល ទៅឲ្យបុរសចិត្តអាក្រក់នោះរួចហើយ បានដឹងថាស្រីបរិសុទ្ធនេះ ជាប្រពន្ធរបស់បុរសនោះ ហើយនាងមិននៅព្រហ្មចារីយ៍ទៀតទេ។ ដូច្នេះ គ្រូធ្មប់នោះ បានបដិសេធនាងជាប្រពន្ធ និងប្រាប់ឲ្យបុរសនាំនាងមកវិញ។
អ្នកនាំពាក្យរបស់នគរបាលប្រចាំតំបន់ លោក អាប៊ូ អេម៉ានុយអែល (Abuh Emmanuel) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «នៅពេលដែលពួកគេដឹងថា ស្ត្រីនោះជាប្រពន្ធរបស់បុរសនោះ ពួកគេបានសុំឲ្យនាងត្រឡប់មកវិញ [...]