ជុន ច័ន្ទបុត្រ និយាយពីជនកំសាក ដែលខ្លាចលើសដើម
លោក ជុន ច័ន្ទបុត្រ ដែលជាអ្នកសារព័ត៌មាន និងជានាយករងវិទ្យុអាស៊ីសេរី ទទួលបន្ទុកការផ្សាយ ជាខេមរភាសា ទំនងជាចង់និយាយរឿង ដ៏អាថ៌កំបាំងមួយ នៃជនកំសាក (ម្នាក់ ឬមួយក្រុម) ប្រាប់ទៅប្រិយមិត្តរបស់លោក។ លោកបានសរសេររឿងនេះ នៅលើទំព័រហ្វេសប៊ុករបស់លោកថា ជនកំសាកនោះ បាន «រំលាយបក្សប្រឆាំង និងអ្នកនយោបាយប្រឆាំងបានហើយ» តែមិនបានធ្វើឲ្យខ្លួនឯង «បាត់ខ្លាច» ឡើយ។
ផ្ទុយទៅវិញ ជនកំសាកនោះ «សឹងតែខ្លាចលើសដើមផង... ខ្លាចទីងមោង ខ្លាចព្រះសង្ឃ ខ្លាចឥទ្ធិពលអ្នកកាសែត ខ្លាចការពិត ខ្លាចគេមិនស្រឡាញ់...»។ លោក ជុន ច័ន្ទបុត្រ បានសរសេរបន្តថា៖ «ការខ្លាចទាំងអស់ បញ្ចេញមកតាមសកម្មភាព ខំប្រឹងរកគ្រប់វិធី ទោះស្មោកគ្រោកយ៉ាងណាក៏ដោយ ដើម្បីរំលាយ ឬបន្សាបឥទ្ធិពលអ្នក ដែលខ្លួនខ្លាច»។
នាយករងវិទ្យុអាស៊ីសេរី ដ៏ល្បីឈ្មោះ បានចោទសួរ ទៅជនកំសាកនោះថា៖ «តើការខំយ៉ាងត្រដាបត្រដួសយ៉ាងនេះ ជាការខំដកខ្យល់ដង្ហើមចុងក្រោយ [...]