ហ៊ុន សែន ព្រមានកម្មករទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារ
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានរម្លឹក ដល់កម្មករដែលទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារថា កម្មករ គួរយល់អំពីកំណើនសេដ្ឋកិច្ច និងលទ្ធភាពក្នុងការដំឡើងប្រាក់ឈ្នួលដោយភាគីក្រុមហ៊ុន និងរដ្ឋាភិបាល។
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
វិបត្តិការងារ - ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី១០ ខែកុម្ភៈ នេះ លោក ហ៊ុន សែន បានព្រមានថា កម្មករមិនត្រូវយកការទាមទារប្រាក់ឈ្នួល ទៅពាក់ព័ន្ធក្នុងរឿងនយោបាយនោះទេ។ ហើយការទាមទារដំឡើងប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរ ក៏អាចបណ្តាលឲ្យកម្មករក្នុងវិស័យផ្សេងៗទៀត តវ៉ាឡើងប្រាក់ឈ្នួលផងដែរ ខណៈការទាមទារហួសពីលទ្ធភាពក្នុងការផ្តល់ឲ្យ។
ការលើកឡើងរបស់លោក ហ៊ុន សែន នៅពេលនេះ គឺស្របពេលដែល [...]