ទំព័រហ្វេសប៊ុកក្រសួងមួយប្រកាស«ក្ស័យធន់» ខណៈ ហ៊ុន សែន អួតពី«eGovernment»
នៅពេលដែល «ការពិត» មានកម្លាំងខ្លាំងជាងអ្វីទាំងអស់...
នៅចំពោះការកែទម្រង់ថ្មី របស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានកំណត់ ឲ្យគ្រប់ស្ថាប័នរដ្ឋទាំងអស់ ចាំបាច់ត្រូវមានយ៉ាងហោច ក៏ទំព័រហ្វេសប៊ុកផ្លូវការមួយរៀងខ្លួននោះ នៅថ្ងៃសុក្រនេះ ទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងធម្មការ និងសាសនា បែរជាប្រកាសផ្អាកការផ្សាយរបស់ខ្លួន ហើយអាចឈានដល់ ការ«បិតចោល»តែម្ដង។ មូលហេតុ ត្រូវបានអ្នកទទួលខុសត្រូវ ដែលបានកាន់ទំព័រនេះ តាំងពីច្រើនឆ្នាំមកហើយ អះអាងថា បណ្ដាលមកពី«ក្ស័យធន់»។
សារអក្សរដាក់ជារូបថតមួយ ត្រូវបានបង្ហោះនៅលើទំព័រនេះ ដោយបញ្ជាក់ថា ក្រុមការងារដែលមានសមាជិកចំនួន៨នាក់ ធ្លាប់បានទទួលការជួយឧបត្ថម្ភ ថ្លៃ «Internet» និងប្រាក់ឧបត្ថម្ភផ្សេងៗ ចំនួន ៥០០.០០០៛ (ហាសិបម៉ឺនរៀលគត់) ពីក្រសួង។ ប៉ុន្តែបន្ទាប់ពីពេលនោះមក ពោលគឺចាប់ដើមឆ្នាំ២០១៦ រហូតមកដល់ថ្ងៃនេះ ពួកគេមិនបានទទួលការឧបត្ថម្ភអ្វីទាំងអស់។ [...]