មេបក្សតែងតាំងកូន ហ៊ុន ម៉ានិត ជាអនុប្រធានត្រួតពិនិត្យក្នុងបក្ស
ក្រៅពីតួនាទីជាច្រើន មិនតិចជាង ៥មុខតំណែងនោះ នៅថ្ងៃទី៩ ខែកុម្ភៈនេះ លោក ហ៊ុន ម៉ានិត អាយុ៣៦ឆ្នាំ ទើបនឹងទទួលបានតួនាទី«ខ្លឹម»មួយទៀត នៅក្នុងគណបក្សប្រជាជនកម្ពុជា ដែលមានឪពុកលោក ជាប្រធានគណបក្ស។ នេះ បើតាមលិខិតមួយ របស់គណបក្សកាន់អំណាច ដែលបានធ្លាយ មកដល់ដៃអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ។
ក្នុងលិខិតនោះ ដែលចុះហត្ថលេខា ដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានសរសេរបញ្ជាក់ថា៖ «តែងតាំង ឯកឧត្តម ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល ជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល»។
លោក ហ៊ុន សែន ជាឪពុកបានសរសេរពន្យល់ នៅក្នុងលិខិតនោះថា ការតែងតាំងកូនប្រុសទីពីរ របស់លោកនេះ ត្រូវបានធ្វើឡើង ដោយយោងតាមសំណូមពរការងារ និងសមត្ថភាពមន្ត្រីគណបក្ស សំណើរបស់គណៈចាត់តាំង [...]