បាញ់សម្លាប់នៅញ៉ូថោន៖ អាមេរិកកាន់ទុក្ខ ជជែកពីការកាន់អាវុធ
លោកអភិបាលរដ្ឋកូណេចទីខត បានប្រកាសពីព្រលប់ថ្ងៃសុក្រទី១៤ធ្នូថា «សភាវះអាក្រក់ បានចូលមកសណ្ឋិត ក្នុងសហគមន៍របស់យើង» នៅក្រោយពេលមានការបាញ់សម្លាប់ នៅក្រុងតូចដ៏ស្ងប់ស្ងាត់មួយឈ្មោះ ញ៉ូថោន ដែលបានធ្វើអោយមនុស្ស២៦នាក់ស្លាប់ ក្នុងនោះ២០នាក់ជាកុមារ។ យុវជនម្នាក់អាយុ ២០ឆ្នាំ បានកាន់កាំភ្លើង ចូលទៅក្នុងសាលាបឋមសិក្សា នៃទីក្រុងនេះ បានបាញ់ទៅលើជនណាក៏ដោយ នៅពីមុខខ្លួន មុននឹងបាញ់សម្លាប់ខ្លួនឯង ដែលបានធ្វើអោយមនុស្សស្លាប់ ឡើងដល់២៧នាក់ នៅក្នុងហេតុការណ៍នេះ។
គ្រូបង្រៀន បានបញ្ជូនកូនសិស្ស ដែលសុទ្ធសឹងជាកុមារ ចេញពីទីកន្លែងកើតហេតុ។
ខុសពីអត្ថបទមុន ដែលមនោរម្យព័ងអាំងហ្វូ បានផ្សាយក្នុងដំណឹងទាន់ហេតុការណ៍ [...]