Posts tagged as "Suthep Thaugsuban"

ថៃ៖ «ស្ងប់​ស្ងៀម»​បន្តិច​មុន​ខួប​កំណើត​ស្ដេច បន្ទាប់​ពី​បាតុករ​ចូល​កាន់​កាប់​វិមាន​រដ្ឋាភិបាល

ថៃ៖ «ស្ងប់​ស្ងៀម»​បន្តិច​មុន​ខួប​កំណើត​ស្ដេច បន្ទាប់​ពី​បាតុករ​ចូល​កាន់​កាប់​វិមាន​រដ្ឋាភិបាល

ក្រុមបាតុករប្រឆាំងនឹងនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ បានសម្រុកចូលទៅកាន់កាប់ទីស្ដីការនាយករដ្ឋមន្ត្រី នៅថ្ងៃអង្គារទី៣ ខែវិច្ឆិកា នេះ ដោយគ្មានការទប់ស្កាត់អ្វីទាំងអស់ និងទំនងជាមានការអនុញ្ញាតផង ពីសំណាក់​កង​កម្លាំងនគរបាល។ អ្នកតាមដានសភាពការណ៍បាននិយាយថា នេះអាចជាកាយវិការមួយ ដែលរដ្ឋាភិបាលលោកស្រី យីងឡាក់ បានធ្វើដើម្បីឲ្យសភាពការណ៍ត្រឡប់មកភាពស្ងប់ស្ងៀមវិញ នៅមុនចម្រើនព្រះជន្ម នៃព្រះមហាក្សត្រថៃ ដែលត្រូវបានចាត់ទុក ជា«អាទិទេព»នៅក្នុងប្រទេសនេះ។


ក្រុមបាតុករនៅមុខទីស្ដីការនាយករដ្ឋមន្ត្រីថៃ កណ្ដាលទីក្រងុបាងកក។ (រូបថត Reuters)

នយោបាយថៃ - បាតុករជាច្រើនពាន់នាក់ ត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់កាប់ «មួយរយៈពេលខ្លី» នូវវិមាន​រដ្ឋាភិបាល នៅថ្ងៃអង្គារនេះ។ [...]

ថៃ៖ ដីការ​តុលាការ​លើក​ទី​ពីរ ឲ្យ​ចាប់​ខ្លួន​មេ​បាតុករ ពី​បទ​បំបះ​បំបោរ

ថៃ៖ ដីការ​តុលាការ​លើក​ទី​ពីរ ឲ្យ​ចាប់​ខ្លួន​មេ​បាតុករ ពី​បទ​បំបះ​បំបោរ

ដីការឃាត់ខ្លួន ពីបទបំបះបំបោរ ត្រូវបានចេញផ្សាយប្រឆាំងនឹងមេដឹកនាំបាតុកម្ម លោក ស៊ូថេប ថោងស៊ូបាង នៅ​រាជធានីបាងកក។ នេះបើតាម​ការឲ្យដឹង របស់នគរបាលជាតិថៃ នៅយប់ថ្ងៃចន្ទទី២ខែវិច្ឆិកានេះ បន្ទាប់ពីការ​ប្រឈម​មុខដាក់គ្នាយ៉ាងតឹងតែង រវាង​កងកម្លាំងនគរបាល និងក្រុមបាតុករ ដែលចាងទម្លាក់រដ្ឋាភិបាល។


មេដឹកនាំបាតុកម្ម លោក ស៊ូថេប ថោងស៊ូបាង ថ្លែងនៅលើវេទិកាបាតុកម្ម។ (រូបថត AP0)

បទល្មើស - អគ្គ​ស្នង​ការ​រង​នគរបាលជាតិថៃ លោក ចៃយុទ្ធ តាណាតាវៀរ៉ាត់ (Chayut Thanataweerat) បាន​ប្រកាសតាមទូរទស្សន៍ថា «បន្ទុកនៃបទចោទប្រកាន់ ទាក់ទងនឹងការបះបោរ ដែលបានដាក់ចេញប្រឆាំងនឹង មេ​ដឹក​នាំបាតុកម្មលោក ស៊ូថេប ថោងស៊ូបាន មានទម្ងន់ទោសស្មើទោសប្រហារជីវិត [...]

ថៃ៖ នាយករដ្ឋមន្ត្រី​បដិសេធ​ឱសានវាទ​ ខណៈ​​​អំពើ​​ហិង្សា​បន្ត​រាល​ដាល

ថៃ៖ នាយករដ្ឋមន្ត្រី​បដិសេធ​ឱសានវាទ​ ខណៈ​​​អំពើ​​ហិង្សា​បន្ត​រាល​ដាល

ជាថ្មីម្ដងទៀត នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានឆ្លើយបដិសេធ តបទៅកាន់ឱសានវាទ​របស់​មេដឹកនាំបាតុកម្ម ដែលបានកំណត់រយៈពេល២ថ្ងៃ  ដើម្បីទាមទារឲ្យលោកស្រីបង្កើត«ក្រុមប្រឹក្សាប្រជាជន»​មួយ ដោយបានចាត់ទុកថាការទាមទារនោះ គ្មាន«ធម្មនុញ្ញភាព»។ តែទោះជាយ៉ាងណាក៏ដោយ  ក៏លោកស្រី ត្រៀម​ខ្លួនរួចជាស្រេចថានឹងធ្វើនូវរាល់អ្វីៗ ដើម្បីយកសុខសន្តិភាពត្រឡប់មកវិញ និងបិទបញ្ចប់នូវបាតុកម្មហិង្សា ដែល​បាន​ធ្វើប្រឆាំងនឹងរដ្ឋាភិបាលលោកស្រី។


លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ ថ្លែងអង្វរប្រជាជាតិ។ (រូបថត Wason Wanonchakorn, AP)

នយោបាយថៃ - លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងសន្និសិទការសែតមួយ [...]

ថៃ៖ មេ​បាតុករ​ថា នាយក​រដ្ឋមន្ត្រី​យីងឡាក់ មាន​ពេល​២​ថ្ងៃ​ទៀត

ថៃ៖ មេ​បាតុករ​ថា នាយក​រដ្ឋមន្ត្រី​យីងឡាក់ មាន​ពេល​២​ថ្ងៃ​ទៀត

អ្នកនាំមុខនៃក្រុមបាតុករ លោក ស៊ូថេប ថោងស៊ូបាន (Suthep Thaugsuban) បានប្រកាសថា លោកបានជួបជា​មួយ​នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីថ្ងៃអាទិត្យទី០១ខែធ្នូនេះ ដោយបានដាក់ឱសានវាទ ទៅ​លោកស្រី យីងឡាក់ ចំនួនពីរថ្ងៃ ដើម្បីឲ្យលោកស្រី និងរដ្ឋាភិបាលលោកស្រី ផ្ដល់អំណាចទៅឲ្យ«ប្រជាជន»​វិញ។ ការ​ប្រកាសនោះ ក៏បានបន្ថែមដែរថា គ្មានការយល់ព្រមណាមួយ ត្រូវបានសម្រេចដើម្បីបិទបញ្ចប់ការធ្វើបាតុកម្ម និង​ការ​កាន់កាប់អាគាររដ្ឋបាល នៃមន្ទីរក្រសួងនានា របស់ក្រុមបាតុករនោះទេ។


បាតុករអាវលឿង បានប្រើប្រាស់ដុំថ្ម វាយប្រហារលើរថយន្ដក្រុងដឹកក្រុមអាវក្រហម កាលពីរសៀលថ្ងៃ​សៅរ៍ទី៣០​ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត AFP)

នយោបាយថៃ - លោកស៊ូថេប ថោងស៊ូបាន [...]

វិភាគ-វិបត្តិនៅថៃ៖  តើបាតុករថ្ងៃនេះ ជានរណា ហើយចង់បានអ្វី?

វិភាគ-វិបត្តិនៅថៃ៖ តើបាតុករថ្ងៃនេះ ជានរណា ហើយចង់បានអ្វី?

បាតុកម្មនៅកណ្ដាលរាជធានីបាងកក បានបង្ហាញសកម្មភាពខ្លួនកាន់តែខ្លាំងឡើង នៅថ្ងៃទីអង្គារទី២៦ខែវិច្ឆិកានេះ បន្ទាប់​​ពី​ពួកគេបានចូលទៅកាន់កាប់ ក្រសួងជាច្រើន ខណៈពេលដែលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបាន​ប្រឈម​នឹងការ​បោះឆ្នោត លែងទុកចិត្តពីសំណាក់សភាជាតិ។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមត្រឡប់មក​បកស្រាយ​សារ​ជាថ្មី ថា​តើ​ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលថៃនៅពេលនេះ ជានរណា និងមានបុព្វហេតុអ្វី​ឲ្យពិត​ប្រាកដ?


ក្រុមបាតុករដែលមានចំនួនច្រើនម៉ឺននាក់ នៅរាជធានីបាងកក។ (រូបថត lexpress.mu)

នយោបាយថៃ - អ្វីដែលគេដឹងច្បាស់នោះ គឺក្រុមបាតុករបានប្រមូលគ្នា ចូលមកជុំគ្នាបែបនេះ ដោយសារពួក​គេ​ស្អប់​ខ្ពើមអតីតនាយករដ្ឋមន្ត្រីចាស់លោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...