បក្សប្រជាជន ចង់បង្រួម«សិទ្ធិ»ឃោសនាបោះឆ្នោតក្នុងច្បាប់ថ្មី
កិច្ចពិភាក្សា លើសេចក្តីស្នើច្បាប់បោះឆ្នោត នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបន្តមកដល់ដំណាក់កាលមួយទៀត ស្ដីពីសិទ្ធិនៃការឃាសនាបោះឆ្នោត។ បន្ទាប់ពីជំនួបជាថ្មី តែខ្លីខុសពីធម្មតា នៃក្រុមការងារចាស់របស់គណបក្សទាំងពីរ នាវិមានរដ្ឋសភា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ ម្សិលម៉ិញនេះ គណបក្សប្រជាជនកម្ពុជា តាមរយៈប្រធានក្រុមការងាររបស់ខ្លួន លោក ប៊ិន ឈិន បានថ្លែងឡើងចង់ឲ្យមាន«មាត្រា»កំណត់ឲ្យច្បាស់ពី«សកម្មភាព»ធ្វើយុទ្ធនាការឃោសនា របស់គណបក្សនយោបាយទាំងអស់។
លោកបានពន្យល់ថា ចង់ឲ្យ គ.ជ.ប កំណត់ការអនុញ្ញាត ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដែលត្រូវផ្តើមបើកយុទ្ធនាការឃោសនាដំបូង និងនៅថ្ងៃបិទប៉ុណ្ណោះ ដើម្បីជៀសវាងការកកស្ទះចរចរាចរណ៍។ ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនា ក្នុងថ្ងៃបន្តបន្ទាប់ [...]