Posts tagged as "Election"

បញ្ចូល​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​បក្ស ជា​រឿង​«​ស្រប​ច្បាប់»

បញ្ចូល​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​បក្ស ជា​រឿង​«​ស្រប​ច្បាប់»

ប្រធានក្រុមការងារកំណែទម្រង់ ការបោះឆ្នោត មកពីគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បានបង្ហាញប្រាប់អ្នកសារព័ត៌មានថា ការបញ្ចូលកងប្រដាប់អាវុធ ទៅក្នុងគណបក្សជាសមាជិកថ្មី នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានធ្វើឡើងដោយស្របច្បាប់ និងគាំពារដោយមាត្រា១៥ នៃច្បាប់គណបក្សនយោបាយ។

ការថ្លែងរបស់ប្រធានក្រុមការងារ មកពីគណបក្សកាន់អំណាចនេះ បានធ្វើឡើងបន្ទាប់ពីមានការសម្រេច បញ្ចូលសមាជិកថ្មី៣០៦រូប ជាសមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា នៅក្នុងមហាសន្និបាតវិសាមញ្ញ របស់គណបក្សកាលពីពេលថ្មីៗនេះ។ ក្នុងការបញ្ចូលនោះ យ៉ាងហោចណាស់ ៨០រូប ជាកងប្រដាប់អាវុធរួមមានលោក ជួន សុវណ្ណ, លោក រ័ត្ន ស្រ៊ាង, លោក ហ៊ីង ប៊ុនហៀង, លោក ម៉ក់ ជីតូ, លោក គៀត ច័ន្ទថារិទ្ធ, លោក ទា វិញ, លោក ឈុំ សុជាតិ, លោក ស្រី ឌឹក, ហ៊ុយ ពិសិដ្ឋ ជាដើម។

លោក ប៊ិន ឈិន បានថ្លែងទៀតថា៖ «កុំឲ្យរៀបចំសាខាបក្ស [...]

ជន​បរទេស... ហាម​ចូល​រួម​បោះ​ឆ្នោតនៅ​កម្ពុជា!

ជន​បរទេស... ហាម​ចូល​រួម​បោះ​ឆ្នោតនៅ​កម្ពុជា!

នៅ​ពេល​បោះ​ឆ្នោត​លើក​ក្រោយៗ​ទៀត ជន​បរទេស​ទាំង​នោះ នឹង​មិន​អាច​មាន​សិទ្ធិ​ចូល​រួម ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ទៀត​ទេ។ នេះ​បើ​តាម​ការ​ថ្លែង​ស្រប​គ្នា រវាង​ក្រុម​ការងារ​បច្ចេកទេស នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​ជំនួប​កាល​ពី​ថ្ងៃ​ទី១៩ ខែ​មករា ម្សិល​ម៉ិញ ស្ដី​ពី​កិច្ច​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់ គ.ជ.ប ថ្មី។

កន្លង​មក​សង្គម​ស៊ីវិល​ជា​ច្រើន ដែល​ធ្វើការ​ពាក់ព័ន្ធ ធ្លាប់​អះ​អាង​ថា ក្នុង​បញ្ជី​បោះ​ឆ្នោត​​នៅ​​កម្ពុជា ស្ទើរ​គ្រប់​អាណត្តិ មាន​ឈ្មោះ​ជន​បរទេស​ជា​ច្រើន ដែល​មាន​សិទ្ធិ និង​ផ្តល់​សិទ្ធិ​ដោយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​ចូល​រួម​ឃោសនា និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ ជា​ពិសេស​ជន​ជាតិ​បរទេស ដែល​បាន​ស្នាក់ និង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជន​បរទេស មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ស្ទើរ​តែ​ទាំង​អស់ [...]

ការ​​ចុះ​បញ្ជី​គណបក្ស​អំណាច​ខ្មែរ នៅ​ចំពោះ​ពិរុទ្ធភាព​នៃ សួន សេរីរដ្ឋា...

ការ​​ចុះ​បញ្ជី​គណបក្ស​អំណាច​ខ្មែរ នៅ​ចំពោះ​ពិរុទ្ធភាព​នៃ សួន សេរីរដ្ឋា...

តើ​គណបក្ស​អំណាច​ខ្មែរ​របស់​លោក សួន សេរីរដ្ឋា អាច​ទទួល​បាន​ភ្លើង​ខៀវ ដើម្បី​បើក​ការិយល័យ​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ឬ​ទេ បើ​ពេល​នេះ​លោក​ត្រូវ​បាន​តុលាការ​កម្ពុជា​សម្រេច​ឲ្យ​មាន​ទោស​ទៅ​ហើយ​នោះ?

បើ​ទោះ​ជា ក្នុង​ពេល​កន្លង​មក​ថ្មីៗ​នេះ សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ របស់​អគ្គលលេខា​ធិការ​របស់​គណបក្ស​អំណាច​ខ្មែរ លោក សៀង សុភារក្ស បាន​និយាយ​ពី​ផ្លូវ​ច្បាប់ និង​ក្ដី​សង្ឃឹម ក្នុង​ការ​ចុះ​បញ្ជី​គណបក្ស​ខ្លួន នៅ​ក្រសួង​មហាផ្ទៃ​កម្ពុជា​នោះ​ក៏​ដោយ តែ​ដើម្បី​ទទួល​បាន​ភ្លើង​ខៀវ​ទាំង​ស្រុង ឬយ៉ាង​ណា​នោះ គេ​ត្រូវ​ពិនិត្យ​ទៅ​លើ​ទិដ្ឋភាព​ពីរ​យ៉ាង។

ទីមួយ៖ ទិដ្ឋភាពនយោបាយចាស់

អនុលោមទៅតាមច្បាប់កម្ពុជា ជាពិសេសទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ គ្រប់ពលរដ្ឋកម្ពុជាសុទ្ធ​តែ​មានលទ្ធភាពប្រមូលគ្នាជាក្រុម ដើម្បីបើកគណបក្សនយោបាយ សំដៅចូលប្រឡូកក្នុងការបោះឆ្នោត [...]

CNRP ថា​កង​កម្លាំង​ប្រដាប់​អាវុធ មិន​អាច​ឃោសនា​បោះ​ឆ្នោត តែ CPP ស្ថាត់​មាត់

CNRP ថា​កង​កម្លាំង​ប្រដាប់​អាវុធ មិន​អាច​ឃោសនា​បោះ​ឆ្នោត តែ CPP ស្ថាត់​មាត់

ជំនួប​ជា​ថ្មី របស់​គណបក្ស​ទាំង​ពីរ ក្នុង​ការ​បន្ត​ជជែក​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត ហាក់​មាន​ភាព​ប្រទាំង​ប្រទើស​គ្នា កាន់​តែ​ខ្លាំង ព្រោះ​តែ​ភាព​«អវិជ្ជមាន» ច្រើន​ជាង​«វិជ្ជមាន»​នៃ​លទ្ធផល​ក្រោយ​ជំនួប​ម្តងៗ​នោះ។

តំណាង​ក្រុម​ការងារ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន បាន​លើក​ឡើង​ថា លោក​បាន​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើការ​ពិចារណា​ឡើង​វិញ ពាក់​ព័ន្ធ​និង​វត្តមាន​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​អាច​ចូល​រួម​ក្នុង​​ការ​ឃោសនា​នោះ។

ការថ្លែងខាងលើរបស់លោក គួយ ប៊ុនរឿន បានធ្វើឡើង នៅក្នុងកិច្ចសម្ភាសជាមួយនឹងក្រុមអ្នក​សារព័ត៌មាន កាល​ពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នាវិមានរដ្ឋសភា។ តំណាងគណបក្សប្រឆាំងរូបនេះ បានពន្យល់​ថា គណបក្សរបស់លោកមិនជំទាស់ នឹងការចូលរួមនៃកងកម្លាំងទាំងនោះទេ តែយ៉ាងណាត្រូវធ្វើការបែងចែក​ឲ្យដាច់ពីគ្នា [...]

អ្នក​ច្បាប់​ថា បក្ស​ប្រជាជន​ខ្លាច​ការ​ផ្ដល់​សិទ្ធិ និង​សេរីភាព​ឲ្យ​ពលរដ្ឋ

អ្នក​ច្បាប់​ថា បក្ស​ប្រជាជន​ខ្លាច​ការ​ផ្ដល់​សិទ្ធិ និង​សេរីភាព​ឲ្យ​ពលរដ្ឋ

«ច្បាប់​ថ្មី»​សម្រាប់​ស្ថាប័ន គ.ជ.ប ដែល​ក្រុម​ការងារ​បច្ចេក​ទេស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជួប​ជជែក​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​នោះ ចេះ​តែ​មាន​បញ្ហា​មិន​ចេះ​ចប់ និង​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ។ លោក ព្រហ្ម វិជ្ជា សាស្រ្តាចារ្យ​ច្បាប់ និង​មគ្គុ​ទេស​ក្នុង​ការ​បង្ហាត់​បង្ហាញ​ច្បាប់​បោះ​ឆ្នោត និង​ច្បាប់​នានា​ដែល​ពាក់​ព័ន្ធ​នឹង គ.ជ.ប ទៅ​ដល់​មន្រ្តី​និង​យុវជន នៃ​ស្ថាប័ន គ.ជ.ប នេះ បាន​ថ្លែង​ថា នោះ​ដោយ​សារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ ខា្លច​ការ​ផ្តល់​សិទ្ធិ និង​សេរីភាព​ទៅ​ឲ្យ​ពលរដ្ឋ។

ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ លោក ព្រហ្ម វិជ្ជា បាន​រៀប​រាប់​ថា កន្លង​មក​គណបក្ស​ទាំង​ពីរ​តែង​តែ​ទើស​ទាល់ ក្នុង​ការ​សម្រេច​​ក្នុង​ជំនួប​នៃមន្រ្តី​បច្ចេក​ទេស ហើយ​កិច្ចការ​មួយ​ចំនួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...