ផ្សាយលាងសម្អាតរឿងផ្ទាល់ខ្លួន គង់ វិបុល ដោយប្រើមធ្យោបាយរដ្ឋ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 14, 2018
- ប្រធានបទ: ពុករលួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅវេលានេះ ការផ្សាយពាណិជ្ជកម្ម ត្រូវបានលប់ចេញ ពីទំព័រទាំងពីរហើយ។ តែនៅមុននេះមួយថ្ងៃ ទំព័រទាំងពីរ ដែលដាក់ឈ្មោះ «អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation» នៅលើហ្វេសប៊ុក និង «gdtcambodia» នៅលើអ៊ិនស្តាហ្គ្រាម ត្រូវបានគេមើលឃើញថា បានផ្សាយពាណិជ្ជកម្ម ឲ្យការលាងសម្អាតខ្លួន របស់លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដែលធ្វើឡើង តាមរយៈសារព័ត៌មាន ខ្មែរថែម៍។
ការផ្សាយពាណិជ្ជកម្ម នៅលើទំព័រនៃស្ថាប័នរដ្ឋ នៅលើបណ្ដាញសង្គម បានរលប់បានមែន តែការបង្ហោះ ទាក់ទងនឹងការលាងសម្អាតខ្លួននេះ នៅមានលើទំព័រហ្វេសប៊ុកនៅឡើយ។
ខាងក្រោមនេះ ជាភស្ដុតាងមួយទៀត ដែលត្រូវបានផ្តិតបាន ដោយអ្នកសារព័ត៌មានច្រើនគ្នា ជាពិសេសអ្នកស្រី «Julia Wallace» ដែលមានជំនាញ ខាងកិច្ចការអាស៊ីអាគ្នេយ៍៖
First, the government-sponsored @KhmerTimes ran this softball interview with the head of Cambodia's tax department over allegations of personal business corruption.
Now the tax dept is spending $$ to promote it extensively on social media. Is that a correct use of public funds? pic.twitter.com/bBxHViyyy4
— Julia Wallace (@julia_wallace) 12 septembre 2018
ការផ្ដល់បទសម្ភាស ទៅឲ្យសារព័ត៌មានខាងលើ ដែលនិយាយពីការបកស្រាយ ឬការលាងសម្អាតខ្លួន ជុំវិញការបង្កើតក្រុមហ៊ុន និងការសង្ស័យលាងលុយកខ្វក់ នៅលើកោះអូស្ត្រាលី ដែលទម្លាយចេញ ដោយបណ្ដាញទូរទស្សន៍ «Al-Jazeera» គឺជារឿងរ៉ាវផ្ទាល់ខ្លួនសុទ្ធសាធ របស់លោក គង់ វិបុល ដែលមិនមានជាប់ពាក់ព័ន្ធអ្វី នឹងស្ថាប័នពន្ធដារ របស់រដ្ឋនោះឡើយ។
ដូច្នេះ តើការបង្ហោះរឿងរ៉ាវផ្ទាល់ខ្លួន នៅលើទំព័រហ្វេសប៊ុក និងអ៊ិនស្ដាហ្គ្រាម ដែលជាមធ្យោបាយរបស់រដ្ឋនេះ ត្រូវបានបកស្រាយបែបណាទៅវិញ? នេះ គេនៅមិនទាន់និយាយដល់ផងទេ ថាការផ្សាយពាណិជ្ជកម្ម ឲ្យការលាងសម្អាតខ្លួននេះ ជាការចំណាយរបស់នរណា? ជាខ្ទង់ចំណាយ របស់ម្ចាស់ទំព័រ ដែលជាស្ថាប័នពន្ធដារកម្ពុជា ឬជាខ្ទង់ចំណាយ របស់ក្រសួងហិរញ្ញវត្ថុ? ឬជាខ្ទង់ចំណាយ របស់រដ្ឋាភិបាលអាណត្តិថ្មី របស់លោក ហ៊ុន សែន?