លឺ ឡាយស្រេង ថា ហ៊ុន សែន «Error ខួរក្បាល»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ ធ្នូ ២០១៧
- កែប្រែចុងក្រោយ: December 22, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី១៥ ខែធ្នូកន្លងមកនេះ នៅចំពោះមុខក្រុមកម្មករផង និងនៅលើបណ្ដាញសង្គមផង ថារូបលោកគ្មានប្រាក់លាក់នៅបរទេសទេ។ លោកថែមទាំងឆ្លៀតប្រើសារ ដែលមានន័យបែបនយោបាយ មកបញ្ជាក់ទៀតថា ទ្រព្យសម្បត្តិរបស់លោកថា៖ «គឺអាចមើលឃើញ នៅតាមវត្តអារាម សាលារៀន មជ្ឈមណ្ឌលកុមារកំព្រា បណ្ណាល័យ ស្រះទឹក អណ្តូងទឹក ស្ពាន ផ្លូវថ្នល់ កូនក្មួយចៅៗសិស្សានុសិស្ស និងកូនក្មួយកីឡាករកីឡាការិនី និងសម្រាប់សង្រ្គោះ និងព្យាបាលអ្នកជំងឺ នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ»។
លុយខ្លួនឯង«ខ្មោចយក៍អី សុទ្ទតែលុយជំនួយ...»
នៅចំពោះការលើកឡើងខាងលើ និងស្ថិតក្នុងបរិបទ នៃវិបត្តិនយោបាយក្នុងពេលនេះ លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលោក ហ៊ុន សែន កូតាមកពីគណបក្សហ្វុនស៊ីនប៉ិច បានធ្វើការឆ្លើយតប តាមបែប«ចំអក»ទៅវិញ ដោយចាត់ទុកសំដីរបសបុរសខ្លាំងកម្ពុជា ដែលនៅកាន់អំណាចចាស់វស្សានៅកម្ពុជា ថាធ្វើឡើងដោយមិនត្រឹមត្រូវ និងប្រហែលជាមានបញ្ហា «Error» ផ្នែកខួរក្បាល។
ខាងក្រោមនេះ ជាការដកស្រង់ប្រសាសន៍មួយចំនួន របស់លោក លឺ ឡាយស្រេង ដែលបានថ្លែងផ្សាយផ្ទាល់ នៅលើបណ្ដាញសង្គម កាលពីម្សិលម៉ិញ៖
«គាត់ (លោក ហ៊ុន សែន) ថា គាត់អត់លុយផង។ គាត់ថា លុយគាត់នៅសាលារៀន នៅផ្លូវថ្នល់ស្ពាន... ខ្មោចយក៍អី! លុយហ្នឹង សុទ្ធតែលុយជំនួយទេតើ។ មិនដែល[ឮថា] ពួកហ្នឹងដែលចេញលុយមួយសេនឬ? គិតតែបូម ធ្វើផ្លូវថ្នល់ ស៊ីចង់ខ្ទេច។ ១០០ ស៊ីចង់ប្រហែល ៥០បាត់ទៅហើយ គ្រាន់តែអាធ្វើផ្លូវធ្វើថ្នល់ហ្នឹង! ផ្លូវធ្វើដល់មុខ អាខាងក្រោយខូច ត្រឡប់ទៅធ្វើវិញទៀត។ (...) សុទ្ធតែស្អី បង្កកៗទៅ អីៗទៅ... សព្វថ្ងៃហ្នឹង ខ្ញុំថា ដូចជា"Error"ខួរក្បាល យ៉ាងម៉េចទេ និយាយអីអត់ត្រឹមត្រូវទាល់តែសោះ។»
ប្រាកដណាស់ហើយ ថាសំដីរបស់លោកព្រឹទ្ធាចារ្យ ច្បាស់ជាមិនធ្វើឲ្យលោក ហ៊ុន សែន និងអ្នកគាំទ្ររបស់លោក សប្បាយចិត្តនោះឡើយ។ ភាគបន្តនៅចេញផ្សាយ នៅវគ្គក្រោយ...