ក្រុង​​ព្យុងយ៉ាង «​​មាន​​សមត្ថភាព»​​វាយ​ប្រហារ​ដល់​​រដ្ឋ​កាលីហ្វ័រនី

បន្ទាប់ពីគម្រាមវាយប្រហារ កោះ «Guam» នៅកណ្ដាលមហាសាគរ ប៉ាស៊ីភិក តើប្រទេសកូរ៉េកុម្មុយនីស នឹងវាយប្រហារដល់រដ្ឋកាលីហ្វ័រនី ទឹកដីភាគខាងលិច របស់សហរដ្ឋអាមេរិកឬ? មែន ឬយ៉ាងណានោះ តែអ្នកជំនាញមួយរូប បានអះអាងថា ក្រុងព្យុងយ៉ាងពិតជាមានសមត្ថភាព ដល់កម្រិតនេះ នៅក្នុងរយៈពេលខាងមុខ៖ ១ឆ្នាំ យ៉ាងឆាប់ ឬ២ឆ្នាំ យ៉ាងយូរ។
ក្រុង​​ព្យុងយ៉ាង «​​មាន​​សមត្ថភាព»​​វាយ​ប្រហារ​ដល់​​រដ្ឋ​កាលីហ្វ័រនី
កាំជ្រួចប្រភេទ «Hwasong-14» របស់ប្រទេសកុម្មុយនីស្ដ កូរ៉េខាងជើង ដែលត្រូវបានបង្ហាញ នៅក្នុងព្យុះហយាត្រាយោធាមួយ កណ្ដាលរដ្ឋធានី ព្យុងយ៉ាង។ (រូបថត China News)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣០ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 31, 2017
  • ប្រធានបទ: ឧបទ្វីបកូរ៉េ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងរយៈពេលពី១ឆ្នាំ ទៅពីរឆ្នាំខាងមុខ ប្រទេសកូរ៉េខាងជើង ទំនងជាមានសមត្ថភាព បាញ់កាំជ្រួចអន្តរទ្វីបរបស់ខ្លួន ដែលមានភ្ជាប់ ដោយក្បាលគ្រាប់បែក ទំងន់ប្រមាណជា៥០០គីឡូក្រាម ទៅដល់ទឹកដីឆ្នេរខាងលិច របស់សហរដ្ឋអាមេរិក។ នេះ ជាការលើកឡើង របស់អ្នកជំនាញមួយរូប បន្ទាប់ពីការបាញ់ដោយជោគជ័យ ជាបន្តបន្ទាប់ នូវកាំជ្រួចអន្តរទ្វីបប្រភេទ «Hwasong-14» របស់ប្រទេសកុម្មុយនីស នៅក្នុងប៉ុន្មានខែចុងក្រោយ។

លោក «John Schilling» អ្នកជំនាញមកពីវិទ្យាស្ថាន «38 North» ឯកទេសខាងបញ្ហាកូរ៉េខាងជើង របស់សាកលវិទ្យាល័យ «John Hopkins» ក្នុងរដ្ឋធានីវ៉ាស៊ីតោន បានថ្លែងឡើងថា៖ «បើកាំជ្រួច "Hwasong-14" ត្រូវបានតម្លើង តាមក្បួតខ្នាតរបស់វា វាពិតជាអាចបាញ់ បានចំងាយប្រសើរ ជាងពេលកន្លងមក ជាពិសេសប្រសិនចំណុចខ្វះខាតរបស់វា ត្រូវបានកែលំអររួចនោះ»។

ការសាកល្បងចុងក្រោយ នៃការបាញ់កាំជ្រួច ប្រភេទ «Hwasong-14» ធ្វើឡើងកាលពីថ្ងៃទី៤ ខែកក្កដាកន្លងទៅ ហើយការសាកល្បងនេះ ត្រូវបានមេដឹកនាំកូរ៉េកុម្មុយនីស្ដ លោក គីម ជុង-អ៊ុន (Kim Jong-un) អះអាងថា ជា«អំណោយ» ក្នុងថ្ងៃបុណ្យជាតិ ផ្ញើរជូនទៅ«បណ្ដាជនអាមេរិកាំង ដ៏ខិលខូច»។ ក្រុមអ្នកជំនាញ បានយល់ថា កាំជ្រួចខាងលើ អាចបាញ់បានចំងាយ ៨០០០គីឡូម៉ែត្រ ដែលជាចំងាយដ៏គ្រោះថ្នាក់ សម្រាប់រដ្ឋអាឡាស្កា (ស្ថិតក្នុងតំបន់ប៉ូលខាងជើង) និងកោះហាវ៉ៃ ស្ថិតនៅខាងត្បូង-កណ្ដាលមហាសាគរ ប៉ាស៊ីភិច។

ប៉ុន្តែលោក «John Schilling» បានរៀបរាប់បញ្ជាក់ថា កាំជ្រួច «Hwasong-14» នេះ នឹងមានសមត្ថភាព បាញ់បាញចំងាយ រហូតដល់៩៧០០គីឡូម៉ែត្រ បើគេបំពាក់ក្បាលគ្រាប់ ទំងន់តែ ៥០០គីឡូក្រាម ជាមួយនឹងភាពជោគជ័យ សម្រាប់រយៈពេលចុងក្រោយ ក្នុងវិស័យបច្ចេកវិទ្យា របស់ប្រទេសកូរ៉េខាងជើង។

លោកបានថ្លែងបន្តថា៖ «ប្រទេសកូរ៉េខាងជើង នឹងមិនទាន់មានសមត្ថភាពនេះ នៅថ្ងៃស្អែកទេ។ តែប្រទេសនេះ នឹងអាចធ្វើកើត នៅថ្ងៃណាមួយ។ ក្នុងរយៈពេល១ឆ្នាំ ឬពីរឆ្នាំ នៃការអភិវឌ្ឍន៍ និងការសាកល្បង កាំជ្រួចនេះនឹងក្លាយ​ជាអាវុធដ៏ទំនើប បំពាក់ដោយគ្រាប់បែក​នុយក្លេអ៊ែរ សម្រាប់បាញ់ដល់ទិសដៅ ក្នុងទឹកដីឆ្នេរភាគខាងលិច នៃសហរដ្ឋអាមេរិក ជាពិសេស វាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការវាយកម្ទេច មូលដ្ឋានយោធាដ៏សំខាន់ៗ ដូចជាមូលដ្ឋានកងទ័ពជើងទឹក នៃក្រុង "San Diego" ស្ថិតក្នុងរដ្ឋ កាលីហ្វ័រនី ជាដើម។»។

តាំងពីលោក គីម ជុង-អ៊ុន បានឡើងមកកាន់អំណាច ក្នុងឆ្នាំ២០១១ ទាំងវ័យក្មេងនោះមក របបកុម្មុយនីស្ដ បានពន្លឿនការអភិវឌ្ឍន៍ កម្មវិធីនុយក្លេអ៊ែរ និងសព្វាវុធអន្តរទ្វីបរបស់ផងខ្លួន យ៉ាងលឿនគួរឲ្យកត់សម្គាល់ បើទោះជាមាន​ការ​ដាក់ទណ្ឌកម្ម ខ្លាំងឡើងៗ ពីសំណាក់សហគមន៍អន្តរជាតិ និងពីអង្គការសហប្រជាជាតិក៏ដោយ។ បើនិយាយទាក់ទង ដល់គ្រាប់បែកនុយក្លេអ៊ែរវិញ ប្រទេសនេះ បានសាកល្បង​ចំនួន៥ដង​ហើយ រាប់ពីឆ្នាំ២០០៦ មកទល់នឹងខែកញ្ញា ឆ្នាំ២០១៦៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...