រង​ការ​ផាក​ពិន័យ​អស់ ៤៥០០០រៀល ព្រោះ... ម៉ូតូ​ប្រឡាក់​ភក់

«ម៉ូតូប្រឡាក់ភក់» អាចនឹងធ្វើឲ្យម្ចាស់យានយន្ដ ត្រូវនគរបាលចរាចរណ៍កម្ពុជា ធ្វើការផាកពិន័យ ក្នុងទឹកប្រាក់ ៤៥០០០រៀល។ នេះ បើតាមការអះអាង របស់ម្ចាស់ម៉ូតូមួយរូប នៅក្នុងវីដេអូខ្លីមួយ ដែលត្រូវបានចែករំលែក នៅពាសពេញបណ្ដាញសង្គម។
រង​ការ​ផាក​ពិន័យ​អស់ ៤៥០០០រៀល ព្រោះ... ម៉ូតូ​ប្រឡាក់​ភក់
ម្ចាស់ម៉ូតូ និងម៉ូតូ ដែលត្រូវបានអះអាងថា បានរងការផាកពិន័យ ៤៥០០០រៀល ព្រោះម៉ូតូប្រឡាក់ភក់។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 11, 2018
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ម៉ូតូប្រឡាក់ភក់» ជាទោសទណ្ឌដែលមានចែង ក្នុង«ច្បាប់ចេញថ្មី» តែមិនដឹងច្បាប់ណាមួយទេ! នេះ ជាការជជែកវែកញែក រវាងម្ចាស់ម៉ូតូ និងក្រុមគ្រួសារ (ឬអ្នកជិតដិត) នៅក្នុងវីដេអូមួយ ដែលត្រូវបានចែករំលែក គួរឲ្យភ្ញាក់ផ្អើល នៅក្នុងបណ្ដាញសង្គម រាប់ចាប់តាំងពីល្ងាចម្សិលម៉ិញមក។

ម្ចាស់ម៉ូតូពាក់អាវលឿង បានអះអាងថា ខ្លួនបានរងការផាកពិន័យ ចំនួន៤៥០០០រៀល ពីសំណាក់នគរបាលចរាចរណ៍ ដែលឈរជើងនៅម្ដុំវត្តកោះ កណ្ដាលរាជធានីភ្នំពេញ។ លោកបានពន្យល់ នៅក្នុងវីដេអូនោះថា៖ «នៅពេលវាចាប់ខ្ញុំហ្នឹង មួកឃ្លុបអី ខ្ញុំមានទាំងអស់ ហើយខ្ញុំសួរថា ចាប់ខ្ញុំរឿងអី? វាថា ម៉ូតូប្រឡាក់ភក់! ខ្ញុំថា ខ្ញុំសុំ[តថ្លៃ]បានឬអត់ ដូចថា បើវាយក៤៥០០០ ខ្ញុំសុំ២៥០០០ បានឬអត់? វាថាអត់បានទេ បើមិនអញ្ចឹង វាឲ្យយកម៉ូតូទៅ [ទុកនៅអាជ្ញាធរ] ខណ្ឌ។»។

បុរសអាវលឿង បានបន្តថា៖ «ខ្ញុំអត់មានខុសអីផង និយាយរួមខ្ញុំហូតឲ្យមើល តាំងពីបណ្ណបើកបរមួយកំប្លេ! វាសួរ មានអត្តសញ្ញាណបណ្ណឬអត់? ខ្ញុំហូតឲ្យមើល អត្តសញ្ញាណបណ្ណ  ហូតឲ្យ​តាំងពីកាតគ្រីឲ្យវាមើលទៀត [ហើយចុះ វាថាម៉េច?] វាថាអត់ទេ វាយកលុយ ព្រោះម៉ូតូប្រឡាក់ភក់!»។

ការលើកឡើងរបស់ម្ចាស់ម៉ូតូ បានបង្កឲ្យមានប្រតិកម្ម ពីសំណាក់មនុស្សច្រើននាក់ ដែលស្ថិតនៅក្នុងវីដេអូនោះ។ ប្រតិកម្មមួយ ដែលអាចធ្វើឲ្យផ្ទុះសំណើច គឺសំដីរបស់ស្ត្រីម្នាក់ ដែលថ្លែងឡើងថា៖ «លោកប៉ូលីស រាល់ដងហ្នឹងលិតថ្នល់ មិនឲ្យមានដី មិនឲ្យមានភក់ទេឬ?»៕

» វីដេអូទាំងស្រុង នៃរឿងរ៉ាវនេះ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...