ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់​ប្រាក់​កម្ចី និង​ជំនួយ​ចំនួន ២៣០​លាន​ដុល្លារ ដល់​កម្ពុជា

ធនាគាអភិវឌ្ឍន៍អាសុី(ADB) បានផ្ដល់ជំនួយឥតសំណង និងកម្ចីការប្រាក់ទាម នូវទឹកប្រាក់សរុប ២៣០លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ ចំនួន៦។ កិច្ចព្រមព្រាងនេះ បានចុះហត្ថលេខារវាង លោក គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Eric Sidgwick នាយក ADB ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: January 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ធនាគាអភិវឌ្ឍន៍អាស៊ី (ADB ) បានផ្ដល់ជំនួយឥតសំណង និងកម្ចីការប្រាក់ទាម នូវទឹកប្រាក់សរុប ២៣០លាន​ដុល្លារ អាមេរិកដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន៦។ កិច្ចព្រមព្រាងនេះ បានចុះហត្ថលេខារវាង លោក គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក អេរីក សីដជ្វីក (Eric Sidgwick) នាយកធនាគារនេះ ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣។


ការចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការណ៍រវាង លោក គាត ឈន់ និង អេរីក សីដជ្វីក។

«កិច្ចព្រមព្រៀងនេះ ជាសមិទ្ធផលដ៏សំខាន់មួយ នៅក្នុងភាពជាដៃគូរយៈពេលម្ភៃឆ្នាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និង ធនាគារអេឌីប៊ី  ដើម្បីការអភិវឌ្ឍន៍នានា សំដៅកាត់បន្ថយនូវភាពក្រីក្រ និងកសាងឡើងវិញនូវ កំណើនសេដ្ឋកិច្ច​ប្រកប​ដោយចីរភាព» នេះបើតាម ការអះអាងរបស់ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុង សេចក្តីប្រកាសរបស់ ធនាគាអភិវឌ្ឍន៍អាសុី។

«គំនិតផ្តួចផ្តើមទាំងនេះ នឹងលើកកម្ពស់គុណភាពជីវិត ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ គោងបំណង ជួយដល់​រដ្ឋាភិបាល ក្នុងការធ្វើកំណែរទម្រង់នយោបាយមួយចំនួន លើវិស័យសេដ្ឋកិច្ច ដូចជាការពង្រីកបន្ថែមទៀត នូវ​ពាណិជ្ផកម្ម និងការវិនិយោគ ព្រមទាំងជួយធ្វើឱ្យ ប្រទេសកម្ពុជាក្លាយ ជាសេដ្ឋកិច្ចទីផ្សារ ដែលមានលក្ខណៈបើកចំហ និងជាអ័ក្ស​មួយសម្រាប់ទីផ្សារនេះ» នេះបើតាមការ បង្ហាញរបស់ លោក អេរីក សីដជ្វីក នៅក្នុងសេចក្តីប្រកាសដដែលខាងលើ។

ក្នុងសេចក្តីប្រកាសសរសេរថា ទឹកប្រាក់ ២៥ លានដុល្លារ សម្រាប់កម្មវិធីលើកកម្ពស់ ពិពិធកម្មសេដ្ឋកិច្ច នឹងជួយ​ប្រទេស​កម្ពុជា ទាក់ទាញការវិនិយោគ និងកែលំអបរិយាកាសធុរកិច្ច សម្រាប់វិស័យឯកជន ជាពិសេសសម្រាប់ក្រុមហ៊ុនតូចៗ តាមរយៈការកាត់បន្ថយ ចំណាយលើបទប្បញ្ញត្តិផ្សេងៗ និងពេលវេលា សម្រាប់បើកអាជីវកម្ម ពង្រីកលទ្ធភាពទទួល​បាន​ហិរញ្ញប្បទាន និងកែទម្រង់គោលនយោបាយពាណិជ្ផកម្ម និងគយ។

គម្រោងអភិវឌ្ឍន៍សំខាន់ៗទាំង ៦

ការផ្តល់នូវហិរញ្ញប្បទានសម្បទាន សម្រាប់គោលនយោបាយ និងគម្រោងអភិវឌ្ឍ ក្នុងទឹកប្រាក់ ៣៧,៥ លានដុល្លារ​អាមេរិក ដើម្បីបង្កើនលទ្ធភាពទទួល បានសេវាជាមូលដ្ឋានានា ដូចជា សេវាសុខភាព និងអនាម័យ ការស្តារផ្លូវជនបទ​ឡើងវិញ និងការពង្រីក វិស័យកសិកម្ម។ គម្រោងនេះ នឹងសាងសង់អាគារ រដ្ឋបាលស្រុកចំនួន៤០ នៅតាមតំបន់​ជនបទ​ក្រីក្រ។

ដើម្បីដោះស្រាយបញ្ហា ប្រឈមក្នុង វិស័យអប់រំ កម្មវិធីអភិវឌ្ឍន៍ វិស័យអប់រំជំហានទី៣ ដែលមានទឹកប្រាក់ ៣០លាន​ដុល្លារ និងពង្រីក លទ្ធភាពទទួលបានការអប់រំ កម្រិត បឋម និងមធ្យមសិក្សាតាមរយៈ ការសាងសង់សាលារៀនថ្មី មួយ​ចំនួនទៀត នៅតាមបណ្តាខេត្ត ដែលក្រីក្រ។

ទឹកប្រាក់ ៤៧,៩ លានដុល្លារ ត្រូវបានប្រើសម្រាប់ ការពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងភាពទាក់ទាញ​ផ្នែកការវិនិយោគ តាមច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង នៅតាមមហាអនុតំបន់ ទន្លេមេគង្គ ។ ទីប្រជុំជនរបស់​ប្រទេស​កម្ពុជា ដែលស្ថិតនៅតាមច្រករបៀងនេះ ដូចជា បាត់ដំបង បាវិត អ្នកលឿង និងប៉ោយប៉ែត អោយក្លាយជា មណ្ឌល​សេដ្ឋកិច្ច តាមរយៈការកែលំអ ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងពង្រឹងជំនាញរបស់អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន។

លើគម្រោងទឹកប្រាក់ ៤៤,៨លានដុល្លារ នឹងធ្វើការកែលំអប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ត​ពោធិសាត់ ពង្រឹងមជ្ឈមណ្ឌលជាតិព្យាករណ៍ទឹកជំនន់ និងផ្តល់ការគាំទ្រដល់កសិករ ផ្នែកការគ្រប់គ្រង គ្រោះភ័យ នៃគ្រោះ​មហន្តរាយ។ តាមសហគមន៍ដែលជាផ្នែកមួយ នៃសកម្មភាពរបស់ ADB នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ គម្រោង គ្រប់គ្រង និងកាត់បន្ថយគ្រោះភ័យ នៃគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ក្នុងមហាអនុតំបន់ទន្លេមេគង្គ។

គម្រោងវិស័យពង្រីក ការបញ្ផូនថាមពលតាមអនុប្រព័ន្ធ ដែលមានកម្លាំងវ៉ុលតាមធ្យម នឹងផ្តល់ហិរញ្ញប្បទាន សម្រាប់​ភ្ជាប់ខ្សែបញ្ផូនអគ្គិសនី កម្លាំង ២២ វ៉ុល ដែលមានចម្ងាយជាង ២.១០០ គីឡូម៉ែត្រ ដើម្បីផ្គត់ផ្គង់អគ្គិសនី ដែលអាច​ទុក​ចិត្តបាន និងមានប្រសិទ្ធភាពផ្នែកចំណាយ នៅក្នុងខេត្តកំពង់ធំ កំពង់ចាម សៀមរាប កណ្តាល និងបន្ទាយមានជ័យ និងអាចកាត់ចំណាយលើថាមពល របស់គ្រួសារដល់ទៅ៦០%។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខានេះ ទឹកប្រាក់ ២០៩,៥ លានដុល្លារ ត្រូវបានផ្តល់ដោយ​ហិរញ្ញប្បទានសម្បទាន ពីមូលនិធិ អភិវឌ្ឍន៍អាស៊ី។ ហិរញ្ញប្បទានសម្បទាន ៩ លានដុល្លារ និងហិរញ្ញប្បទានឥតសំណង ១០,២ លានដុល្លារ មានប្រភពចេញ ពីមូលនិធិ អាកាស ធាតុជាយុទ្ធសាស្ត្រ។ ដោយឡែករដ្ឋាភិបាលស៊ុយអែត កំពុង​ផ្តល់ហិរញ្ញប្បទាន ឥតសំណងចំនួន ១,៥ លានដុល្លារ សម្រាប់ គម្រោងគ្រប់គ្រង និងកាត់បន្ថយគ្រោះភ័យ នៃគ្រោះ​មហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ក្នុងមហាអនុតំបន់ទន្លេមេគង្គ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៨ មករា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...