និស្សិត​ពេទ្យ​ធ្វើ​បាតុកម្ម ព្រោះ​នាយក​សាលា​មិន​ឲ្យ​ចុះ​កម្ម​សិក្សា

ក្រុមនិស្សិតផ្នែកគិលានុបដ្ឋាក (បរិញ្ញាប័ត្ររង) ជំនាន់ទី១ នៃវិទ្យាស្ថានវិទ្យាសាស្ត្រអន្តរជាតិ ជាង ៥០នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម នៅមុខសាលា ដោយសាការសិក្សាមានភាពមិនប្រក្រតី និងមិនផ្តល់ឱកាស ដល់សិស្សចុះកម្មសិក្សា ដើម្បី​អនុវត្ត​ចំណេះ​ដឹង​របស់ពួកគេ។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៤ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 24, 2014
  • ប្រធានបទ: ឧត្តមសិក្សា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយកវិទ្យាស្ថានវិទ្យាសាស្ត្រអន្តរជាតិ រង​ការ​ចោទ​ប្រកាន់​ពី​និស្សិត ផ្នែក​គិលានុបដ្ឋាក (បរិញ្ញា​ប័ត្រ​រង) ជំនាន់​ទី១ ថា​យក​ប្រាក់ ៦០ដុល្លារ សំរាប់​ថ្លៃ​ចុះ​កម្ម​សិក្សា តាម​ការ​កំណត់​ ប៉ុន្តែ​មិន​បាន​គោរព​តាម​ពេល​វេលា​កំណត់ ធ្វើ​ឲ្យ​និស្សិត​អត់​ធ្មត់ នឹង​ការ​រង​ចាំ​មិន​បាន ក៍​នាំ​គ្នា​ធ្វើ​បាតុកម្ម​មិន​ចូល​រៀន ដោយ​នៅ​ឈរ​កាត់​បដា​ពេញ​នៅ​មុខ​សាលា។ ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​និស្សិត​ពេទ្រ​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ព្រឹក​នេះ ដោយ​មាន​និស្សិត​សរុប​ទាំង​អស់​ចូល​រួម និង​ផ្តិត​មេ​ដៃ​ទាម​ទារ​ឲ្យ​សាលា​ដោះ​ស្រាយ មាន​ចំនួន​សរុប ៥០នាក់។

និស្សិតឈ្មោះ ថន រដ្ឋា រៀន​នៅ​វិទ្យា​ស្ថាន​ខាង​លើ​នេះ បាន​បញ្ជាក់​ថា ការ​ដែល​ខ្លួន​ដឹកនាំ​ក្រុម​ធ្វើ​បាតុកម្ម​នេះ ដោយ​សារ​មាន​គោល​បំណង​បី​ចំនុច ដែល​ត្រូវ​ឲ្យ​វិទ្យាស្ថាន​ដោះ​ស្រាយ​ចំពោះ​ពួក​គេ ទី១ ក្រុម​និស្សិត​ផ្នែក​គិលានុបដ្ឋាកបាន​សិក្សា អស់​រយៈ​ពេល​បី​ឆ្នាំ​ហើយ ប៉ុន្តែ​វិទ្យា​ស្ថាន​មិន​បាន​ផ្តល់​ឱកាស​ឲ្យ​ចុះ​កម្ម​សិក្សា​ទេ ទី២ នាយក​វិទ្យា​ស្ថាន​បាន​យក​លុយ​ពី​និស្សិត​ម្នាក់ ៦០ ដុល្លារ​ដើម្បី​ចុះ​កម្ម​សិក្សា​ប៉ុន្តែ​មិន​បាន​ចុះ ទី៣ កាល​វិភាគ​សិក្សា​មិន​ទៀង​ទាត់ និង​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន។

និស្សិតរូបនេះ បានបន្តអំពាវនាវដល់ថ្នាក់ដឹកនាំ និងស្ថានប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហានេះ ព្រោះថា​និស្សិត​មួយចំនួន មានជីវភាពក្រីក្រ មិនអាចសិក្សាទំាងមិនមានកម្មវិធីសិក្សាច្បាស់លាស់បានទេ។

និស្សិតមួយចំនួនបាន បោះបង់ការសិក្សានៅវិទ្យាស្ថាននេះ រួចទៅបន្តការសិក្សានៅសាលាផ្សេង ដោយពួក​គេ​មើលឃើញ ពីភាពមិនប្រក្រតីច្រើន ដោយមិនគិតពីការខាតបង់ពេលវេលា និងប្រាក់កាសនោះទេ។ ចំណែកឯ​និស្សិតដែលមានជីវភាពក្រលំបាក មិនហ៊ានបោះបង់ចោល នូវការសិក្សានៅទីនោះទេ ព្រោះពួកគេស្តាយ​ថវិការ​ដែលបានបង់សាលារួច ដែលមានចំនួន៥០០ដុល្លាក្នុងមួយឆ្នាំនោះ។

ក្នុងកំឡុងពេលក្រុមនិស្សិតកំពុងស្រែកតវ៉ានៅមុខសាលា នាយកសាលានេះកំពុងអង្គុយ នៅក្នុងការិយាល័យ​សាលា ដោយមិនបានចេញមកធ្វើការបកស្រាយ ចំពោះអ្នកសាព័ត៌មាន និងនិស្សិតនោះឡើយ។

និស្សិត ថន រដ្ឋា បានបញ្ជាក់ថាអាជ្ញាធរបានព្យាយាមសម្របសម្រួលជាមួយពួកគេ ហើយបាននិយាយថា នឹង​កោះហៅអភិបាលខ័ណ្ឌ តំណាងនិសិ្សត នាយកសាលា អង្គការពាក់ព័ន្ធ និងអាជ្ញាធរដើម្បីធ្វើការពិភាក្សា រក​ដំណោះស្រាយឲ្យបានសមស្រប៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...