សម្រាប់​បុរស៖ វិធីសាស្ត្រ​​ក្លាយ​​ជា​​«មិត្តភកិ្ត​ដ៏​ល្អ»​ជា​មួយ​ស្រីៗ

បើសិនជាស្រី ដែលអ្នកចង់ធ្វើជាមិត្តភក្តិជាមួយ បានស្អប់អ្នកទៅហើយ នោះប្រហែលជាអ្នកមិនអាចធ្វើជាមិត្តភក្តិដ៏ល្អបានឡើយ។ ប៉ុន្តែបើអ្នកមិនដែលស្គាល់នាង ឬក៏ស្គាល់នាងបានខ្លះៗហើយនោះ អត្ថបទនេះប្រហែលជាអាចជួយអ្នកបាន នូវចំណុចខ្លះៗ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: November 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើសិនជាស្រី ដែលអ្នកចង់ធ្វើជាមិត្តភក្តិជាមួយ បានស្អប់អ្នកទៅហើយ នោះប្រហែលជាអ្នក មិនអាចធ្វើជាមិត្តភក្តិដ៏ល្អ បានឡើយ។ ប៉ុន្តែបើអ្នកមិនដែលស្គាល់នាង ឬក៏ស្គាល់នាងបានខ្លះៗហើយនោះ អត្ថបទនេះប្រហែលជាអាចជួយអ្នកបាន នូវចំណុចខ្លះៗ។

សូមសាកល្បងអនុវត្តន៍នូវ វិធីសាស្ត្រមួយចំនួនខាងក្រោយ ដូចតទៅ៖

១. ណែនាំខ្លួនរបស់អ្នកឲ្យនាងស្គាល់៖
ប្រាប់នាងថា តើអ្នកបានឃើញនាងនៅកន្លែងណា នៅសាលា នៅកន្លែងការងារ ឬនៅកន្លែងផ្សេងៗ។ និយាយថា ខ្ញុំគ្រាន់​តែចង់និយាយសួស្តី ជាមួយអ្នក គ្មានបំណងផ្សេងនោះទេ។ បើនាងចាប់ផ្តើមសន្ទនាជាមួយអ្នក កុំបដិសេធឲ្យសោះ។ នៅ​ទីនោះ ហើយស្តាប់អ្វី ដែលនាងបាននិយាយ។

២. និយាយអ្វី ឲ្យនាងបានដឹងថា អ្នកពិតជាចង់ជជែកជាមួយនាងញឹកញាប់៖
អ្នកអាចឲ្យជា អ៊ីម៉ែល ឬលេខទូរស័ព្ទទៅនាង។ បើនាង បានដឹងនូវពត៌មានទាំងអស់នោះហើយ អ្នកគ្រាន់តែផ្ញើសារ សួរ​សុខទុក្ខ តាមរយះអ៊ីម៉ែល ឬតាមទូរស័ព្ទជាការស្រេច។

៣. គ្រាន់តែនិយាយសួស្តី ឬជម្រាបសួរ៖
បើនាងឲ្យអាស័យដ្ឋាន អ៊ីម៉ែល ឬលេខទូរស័ព្ទមកអ្នកវិញ អ្នកគ្រាន់តែផ្ញើអ៊ីម៉ែលថា សួស្តី ទៅនាង នៅពេលបន្ទាប់ក្នុងថ្ងៃ​នោះ។ ប្រាប់ដល់នាងថា បន្ទាប់ពីបានជជែកលេងជាមួយនាង អ្នកដូចជាចង់ចេញដើរកម្សាន្តជាមួយនាង ក្នុងពេលណា​មួយដែលនាងទំនេរ។

៤. និយាយថា នាងជាមិត្តភក្តិដ៏ល្អ៖
បន្ទាប់ពីបានរយះពេល ២ទៅ៣ខែ នៃការជជែកគ្នាតាមទូរស័ព្ទ អ៊ីម៉ែល ញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នា ឬសកម្មភាពអ្វីផ្សេងៗ ដែលអ្នកធ្លាប់បានធ្វើជាមួយគ្នា អ្នកត្រូវតែនិយាយឲ្យនាងដឹងថា នាងជាមិត្តភក្តិដ៏ល្អម្នាក់។

!!! ចំណុចត្រូវចងចាំ៖
• កុំស្តីបន្ទោសនាង ដូចជាសង្សាររបស់អ្នក ត្រូវមានភាពគួរសម្យ។ ប៉ុន្តែអ្នកត្រូវតែធ្វើសកម្មភាព ឲ្យដូចទៅនឹងសកម្មភាព ដែលអ្នកបានធ្វើជាមួយ នឹងមិត្តភក្តិប្រុសៗរបស់អ្នក។

• បើអ្នកចង់មានទំនាក់ទំនងស្នេហា នៅពេលអ្នកទិញអាហារ អ្នកត្រូវតែជាអ្នកចំណាយ មិនថារបស់នោះ ថ្លៃប៉ុន្មាននោះ​ទេ។ ប៉ុន្តែបើត្រឹមតែជាមិត្តភក្តិ ត្រូវចេះជួយគ្នាក្នុងការចំណាយ ឬអាចកំណត់ថា អ្នកណាដែលត្រូវចំណាយ។

• ស្វែងយល់ពីអ្វីៗ ដែលអ្នកមានដូចគ្នា និងចូលចិត្តដូចគ្នា ជាមួយនឹងនាង ដោយស្តាប់អ្វីដែលនាងនិយាយ។

• ស្រីៗខ្លះ បង្ហាញសកម្មភាព ដូចជាមានទំនាក់ទំនងស្នេហាជាមួយប្រុស ប៉ុន្តែការពិតមិនមែននោះទេ។ ពេលខ្លះ នាង​គ្រាន់តែត្រូវការអ្នកកំដរ នៅពេលដែលនាងជួបទុក្ខព្រួយ ឬរកអ្នកស្និទស្នាលគ្មានតែប៉ុណ្ណោះ។

• កុំស្បថសច្ចា នៅមុខស្រី វាមិនធ្វើឲ្យនាងរំភើបនោះទេ តែផ្ទុយទៅវិញ ធ្វើឲ្យនាងគិតមិនល្អទៅលើអ្នក។

• ត្រូវចាំថា អ្នកមិនត្រូវធ្វើសកម្មភាពអ្វី លក្ខណៈបញ្ឈឺនាងនោះទេ។

• ស្រីដែលប្រាប់អ្នកថា អ្នកជាមិត្តដ៏ល្អរបស់នាង ធម្មតានាងឃើញអ្នកត្រឹមតែមិត្តភក្តិតែប៉ុណ្ណោះ គ្មានអ្វីលើសពីនោះទេ។

• កុំប្រច័ណ្ឌ នៅពេលនាងនិយាយទៅកាន់ប្រុសផ្សេង។ ត្រូវចាំថា អ្នកគ្រាន់តែជាមិត្តល្អរបស់គេ តែប៉ុណ្ណោះ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...