ពិធីករក្រិចម្នាក់ រងការបាចទឹកដោះគោខាប់ ខណៈពេល កំពុងផ្សាយផ្ទាល់
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: April 11, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ប៉ាណាហ្សីយ៉ូទីស ប៉ូសឆាស Panagiotis Bourchas ជាពិធីករជនជាតិក្រិច ក្នុងកម្មវិធី «ជួបនិយាយ» បានរងនូវការបាចទឹកដោះគោខាប់ និងចោលស៊ុតមាន់ កាលពីថ្ងៃអាទិត្យទី ០៨មេសា កន្លងមកនេះ ខណៈដែល គាត់កំពុងតែធ្វើកម្មវិធីនេះ ជាលក្ខណៈផ្សាយបន្តផ្ទាល់តាមទូរទស្សន៍។ អ្នកដែលបាចទឹកដោះគោខាប់ និងចោលស៊ុតមាន់ ទាំងនោះ បានចោទពិធីកររូបនេះថា បានទទួលអ្នកតំណាងមកពីក្រុមស្ដាំនិយមជ្រុលម្នាក់ មកដាក់ក្នុងកម្មវិធីរបស់គាត់។
ជាសំណាងល្អ គ្មានអ្នកណាម្នាក់រងរបួសនោះទេ តែកម្មវិធីផ្សាយបន្តផ្ទាល់នេះ បានក្លាយជាវេទិកា នៃការបាច ទឹកដោះគោខាប់ និងចោលស៊ុតមាន់ ជាពិសេសទៅលើពិធីករ លោក ប៉ាណាហ្សីយ៉ូទីស ប៉ូសឆាស។ គួររំលឹកថា កាលពីសប្តាហ៍មុន លោកប៉ាណាហ្សីយ៉ូទីស ប៉ូសឆាសបានអញ្ជើញលោក អូប ដ័រ៉េ ជាអ្នកតំណាងមកពីគណបក្ស ជាតិនិយមរបស់ប្រទេសក្រិច ដែលមិនសូវមាននរណាយកចិត្តទុកដាក់ និងជឿជាក់ប៉ុន្មានឡើយ។ ដោយសារតែការ អញ្ជើញនេះ មិនត្រូវបានស្វាគមន៍ដោយបណ្ដាជនក្រិចនោះ នៅសប្ដាហ៍នេះពួកអ្នកខឹងសម្បា បានសំរេចនូវការលួច ជ្រៀតចូលទៅដល់ ក្នុងបន្ទប់ផ្សាយរបស់លោក ប៉ាណាហ្សីយ៉ូទីស ប៉ូសឆាស នៅក្នុងស្ថានីយ៍ទូរទស្សន៍ Ipiros TV1 ហើយបានធ្វើការសងសឹក និងបាចស្រោចទៅលើពិធីករ នូវទឹកដោះគោខាប់ និងស៊ុតមាន់ ដូចដែលបានឃើញក្នុងខ្សែរវីដេអូ ខាងក្រោម៕