បាឡូតេលី ជាប់​ពិន័យ​«បី​ប្រកួត» ដោយ​សារ​ជេរ​អាជ្ញា​កណ្តាល

ខ្សែប្រយុទ្ធដែលសំបូររឿងអាស្រូវច្រើនជាងគេ ម៉ារីអូ បាឡូតេលី (Mario Balotelli) របស់ក្រុម អេស៊ី មីឡាន (AC Milan) បានទទួលរងការពិន័យ មិនឲ្យចូលប្រកួតក្របខ័ណ្ឌ អ៊ីតាលី ស៊េរីអេ (Italy Seria A) ចំនួន៣ប្រកួត ដោយសារជេរ​អាជ្ញា​កណ្ដាល ក្នុងអំឡុងពេលប្រកួតទល់នឹងក្រុម ហ្វៀអរិនទីណា (Fiorentina) ២-២ កាលពីថ្ងៃអាទិត្យកន្លងទៅ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធដែលសំបូររឿងអាស្រូវច្រើនជាងគេ ម៉ារីអូ បាឡូតេលី (Mario Balotelli) របស់ក្រុម អេស៊ី មីឡាន (AC Milan) បានទទួលរងការពិន័យ មិនឲ្យចូលប្រកួតក្របខ័ណ្ឌ អ៊ីតាលី ស៊េរីអេ (Italy Seria A) ចំនួន៣ប្រកួត ដោយសារជេរ​អាជ្ញា​កណ្ដាល ក្នុងអំឡុងពេលប្រកួតទល់នឹងក្រុម ហ្វៀអរិនទីណា (Fiorentina) ២-២ កាលពីថ្ងៃអាទិត្យកន្លងទៅ។


កីឡាករ ម់ារីយ៉ូ បាឡូតេលី របស់អ៊ីតាលី ពេលស្រែកតតាំងជាមួយអាជ្ញាកណ្ដាល។

កីឡាករ វ័យ២២ឆ្នាំ បានទទួលរងការពិន័យ១ប្រកួតរួចស្រេចទៅហើយ ក្រោយទទួលកាតលឿងលើកទី៤ប្រចាំរដូវកាល នៅក្នុងជំនួបដែលបញ្ចប់ទៅក្នុងលទ្ធផលស្មើនោះ។ បន្ថែមលើនេះ អតីតខ្សែប្រយុទ្ធក្រុមមេឃខៀវ បានស្រែកជេរ​ជំនួយ​ការអាជ្ញាកណ្ដាលនៅពេលចប់ការប្រកួត ដែលធ្វើឲ្យការពិន័យបានកើនដល់៣ប្រកួតតែម្ដង។

ការពិន័យនេះ នឹងធ្វើឲ្យកីឡាករអន្តរជាតិអ៊ីតាលីរូបនេះ ត្រូវអវត្តមានពេល អេស៊ី មីឡាន ប៉ះក្រុមខ្លាំង ណាប៉ូលី (Napoli), ក្រុមដែលកំពុងតែឈរនៅលើកំពូលតារាង ជូវីនទូស (Juventus) និងក្រុម កាតានីញ៉ា (Catania)។

គិតចាប់តាំងពីផ្ទេរចេញពីក្លឹប ម៉ែនឆេស្ទើ ស៊ីធី (Manchester City) កាលពីចុងខែមករាមក បាឡូតេលី អាចរកគ្រាប់​បាល់​ឲ្យ​​ អេស៊ី មីឡាន បាន៧គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន៨ប្រកួត។ មុនទទួលរងពិន័យបីប្រកួតនេះ រូបគេក៏ត្រូវរងការ​ពិន័យ​ពីក្លិបរបស់ខ្លួនផងដែរ ដោយសារជក់បារីក្នុងបន្ទប់ទឹករថភ្លើង។

គួររំឮកថា កាលពីខែមិនា ឆ្នាំ២០១០ កីឡាកររូបនេះ លេងឲ្យក្រុម អ៊ីនធឺ មីឡាន (Inter Milan) ប៉ុន្តែនៅពេលដែល​គាត់​បង្ហាញបទសម្ភាសន៏ នៅលើទូរទស្សន៏អ៊ីតាលីមួយនោះ គាត់បែរជាពាក់អាវរបស់ក្រុម អេស៊ី មីឡាន ទៅវិញ។ ទាំងនេះ ធ្វើឲ្យអ្នកគាំទ្រក្រុម អ៊ីនធឺ មិនសប្បាយចិត្ត ហើយក៏ធ្វើការរិះគន់ខ្លាំងៗដែរ។

លុះដល់ខែសីហា ឆ្នាំ២០១០ បាឡូតេលី ក៏សម្រេចចិត្តប្តូរក្រុមថ្មី ដែលធ្វើការផ្លាស់ប្តូរមកក្របខ័ណ្ឌព្រីមែលីក (Premier League) ក្រុម ម៉ែនឆេស្ទើ ស៊ីធី។ មកដល់ទឹកដីអង់គ្លេស កីឡាកររូបនេះ លេងបានយ៉ាងល្អ ហើយក៏ជាប់ឈ្មោះជា «ស៊ុបពើ ម៉ារីអូ (Super Mario)»។ ប៉ុន្តែមកដល់ក្នុង ក្រុម មេឃខៀវ ក៏ធ្វើឲ្យលោកគ្រូបង្វឹក រ៉ូបឺតូ ម៉ែស៊ីនី (Roberto Mancini) ឈឺក្បាលមិនស្ទើរដែរ ដោយសារតែឥរិយាបថ ចំឡែកៗខុសគេរបស់គាត់។

ក្រុម អេស៊ី មីឡាន បច្ចុប្បន្នកំពុងតែឈរនៅដំណែងលេខ៣ ក្នុងតារាង តាមពីក្រោយក្រុម ណាប៉ូលី ចំនួន៤ពិន្ទុ ដែល​ក្រុម​មួយនេះ កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ២ ហើយអាចមានសិទ្ធចូលលេងក្នុងក្របខ័ណ្ឌឆែមពានលីក (Champions League) នៅឆ្នាំក្រោយ ដោយស្វ័យប្រវត្តិ។ ទទឹមនឹងអវត្តមានរបស់ខ្សែប្រយុទ្ធជម្រើសដំបូង បាឡូតេលី កាន់តែធ្វើឲ្យ អេស៊ី មីឡាន មានឱកាសតិចតួចថែមទៀត ក្នុងការប្រជែងយកដំណែងលេខ២៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...