All Articles of MONOROOM.info

«ខ្ញុំ​ដឹង ថា​មាន​រឿង​អ្វី​កើត​ឡើង ជាមួយ​យន្ដហោះ MH370»

«ខ្ញុំ​ដឹង ថា​មាន​រឿង​អ្វី​កើត​ឡើង ជាមួយ​យន្ដហោះ MH370»

ការថ្លែងរបស់លោកនាយនគរបាលរូបនោះ បានធ្វើឡើងនៅចំពោះមុខ សមាជិកនគរបាលជាន់ខ្ពស់​ជាច្រើន​នាក់ នៃរដ្ឋធានីចាកាតា និងអ្នកទទួលខុសត្រូវជាច្រើននាក់ទៀត របស់ក្រុមហ៊ុនអាកាសចរណ៍ លក់សំបុត្រ​ថោក​មួយ ឈ្មោះ ឡាអន​អ៊ែរ (Lion Air) របស់ប្រទេសឥណ្ឌូនេស៊ី។

គេហទំព័រព័ត៌មានមួយរបស់ប្រទេសនេះ ឈ្មោះ កំប៉ាស (Kompas) បានស្រង់​សម្ដីរបស់លោកនាយ​នគរបាល លោក ស៊ូតាម៉ាន (Sutarman) មករាយការណ៍ថា អាជ្ញាធរដឹងថាហេតុអ្វី បានជាយន្ដហោះ​បាន​រលាយ​បាត់​រូប ដូចជាផ្សែង តែពួកគេសុខចិត្តបង្វែដាន ទៅជារឿងអ្វីផ្សេងទៅវិញ។

លោក ស៊ូតាម៉ាន បានថ្លែងថា៖ «ប្រទេសម៉ាឡេស៊ី ដឹងយ៉ាងច្បាស់ថាមានរឿងអ្វីកើតឡើង ជាមួយនឹង​យន្ដហោះ MH370» មុននឹងសង្កត់ធ្ងន់ទៀតថា អាជ្ញាធរនៃប្រទេសនេះ មិនចង់បើកបង្ហាញពីការពិត ដែល​វា​នឹង​ធ្វើ​ឲ្យ​ខូច​ដល់រូបភាពរបស់ពួកគេ។

ការថ្លែងរបស់នាយនគរបាលឥណ្ឌូនេស៊ី បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ នាយនគរបាលម៉ាឡេស៊ី [...]

ថៃ៖ ស្ត្រី​ម្នាក់​សម្លាប់​ខ្លួន​ដោយ​ជ្រើស​រើស​វិធី... លោត​ចូល​ក្នុង​អាង​ក្រពើ

ថៃ៖ ស្ត្រី​ម្នាក់​សម្លាប់​ខ្លួន​ដោយ​ជ្រើស​រើស​វិធី... លោត​ចូល​ក្នុង​អាង​ក្រពើ

ហេតុការណ៍បានកើតឡើង កាលពីរសៀលថ្ងៃសុក្រសប្ដាហ៍មុន នៅក្នុងអាងចិញ្ចឹមក្រពើមួយកន្លែង នៃតំបន់ សាមុតប្រាកាន់ (Samut Prakan) ដែលល្បីថា សម្បូរមនុស្សចូលទៅទស្សនា ក្នុងមួយឆ្នាំៗ។ សួនសត្វ​ដែល​នៅចំងាយប្រមាណជាមួយម៉ោង បើគេជិះរថយន្ដពីកណ្ដាលរាជធានីបាងកកនេះ ត្រូវបានគេស្គាល់ ជាមួយ​នឹងផ្ទាំងទស្សនីយភាពជាច្រើន ដូចជាអ្នកបង្ហាត់ក្រពើ យកក្បាលខ្លួនទៅដាក់ក្នុងមាត់ក្រពើ ឬការចាប់​ក្រពើ​ធំៗ​ទាំងនោះ ដោយដៃទទេជាដើម។

ប៉ុន្តែនៅពេលនេះ សួនសត្វដ៏ល្បីបានក្លាយជាទីកន្លែងមួយ ដែលស្ត្រីវ័យចំណាស់បានជ្រើសរើស មកធ្វើ​អត្តឃាត។ ដូនចាស់អាយុ៦៥ឆ្នាំ បានលោតចេញពីស្ពាន ដែលសង់ពីលើអាងក្រពើ ដើម្បីឲ្យអ្នកដែល​ចូល​ទស្សនា អាច​ឈរមើលក្រពើពីទីនោះ និងអាចបោះសាច់ឲ្យក្រពើស៊ី។

នាយកសួនសត្វអាងក្រពើ លោក ឆារ៉ុង យ៉ុងប្រាប៉ាកន (Charron Yongprapakorn) បានអះអាងថា បុគ្គលិក​របស់លោក បានរាយការណ៍ប្រាប់នគរបាលជាបន្ទាន់ ពីអំពើអត្តឃាតនេះ។ [...]

មុខ​របរ​«លក់​ចាប»​នៅ​​តាម​វត្ត​អារាម កាក់កបបំផុត នា​រដូវ​ភ្ជំ​បិណ្ឌ

មុខ​របរ​«លក់​ចាប»​នៅ​​តាម​វត្ត​អារាម កាក់កបបំផុត នា​រដូវ​ភ្ជំ​បិណ្ឌ

«ពេលភ្ជំអញ្ចឹង យូៗគេលែងម្តង គឺដាច់ជាង» នេះជាការរៀបរាប់របស់ សុធា អ្នកលក់កូនចាបមួយរូប នៅ​ទី​តាំងមុខព្រះបរមរាជវាំង នៅពេលថ្ងៃធម្មតា។ សុធាបានប្រាប់ថា ខ្លួនបានចាប់មុខរបរ ជាអ្នកលក់ចាប​នេះជា​យូរមកហើយ។ ក្នុងអំឡុងពេលបុណ្យភ្ជំបិណ្ឌនេះ អ្នកលក់កូនចាប ដែល​មានទីលំនៅច្បារអំពៅរូបនេះ បាន​ប្តូរពីការលក់នៅមុខវាំង មកលក់នៅតាមវត្តអារាមវិញម្តង ព្រោះថានៅរដូវភ្ជំបិណ្ឌនេះ សម្បូអ្នកមកធ្វើបុណ្យ​នៅឯវត្ត ដែលពួកគេជឿថា បុណ្យកុសល ដែលបានមកពីការព្រលែងកូនចាប ដែលបានជាប់ទ្រុងទាំងនោះ នឹងទៅដល់ញាតិការរបស់ពួកគេ ដែលបានចែកឋានទៅ។

មានអាយុ២៨ឆ្នាំ រាងតូចស្តើង និងមានសម្បុរស្រអែម នាង សុធា បានឱ្យដឹងទៀតថា រាល់កូនចាបដែល​នាង​យកមកលក់ ត្រូវបាននាងទិញចូល ក្នុងតម្លៃមួយក្បាល២០០០រៀល សម្រាប់ថ្ងៃបុណ្យទាន។ តែសម្រាប់ថ្ងៃ​ធម្មតា មានតម្លៃត្រឹមតែ១៥០០ប៉ុណ្ណោះ។ រីឯការលក់ចេញវិញ ក្នុងរដូវភ្ជំបិណ្ឌបែបនេះ កូនចាបរបស់នាង [...]

មតិ​ផ្ទុយ និង​ស្រប ជុំ​វិញ​ការ​បោះ​បាយ​បិណ្ឌ ក្នុង​រដូវ​ភ្ជំ

មតិ​ផ្ទុយ និង​ស្រប ជុំ​វិញ​ការ​បោះ​បាយ​បិណ្ឌ ក្នុង​រដូវ​ភ្ជំ

ចាប់ពីព្រលឹមម៉ោង៤ព្រឹក ក្នុងរដូវបុណ្យភ្ជំចំនួន១៤ថ្ងៃ ប្រជាជនដែលមានជំនឿលើការបោះបាយបិណ្ឌ តែង​នាំគ្នាដើរទៅវត្ដអារ៉ាមនានា នៅក្នុងភូមិ ក្បែរផ្ទះរបស់ខ្លួន ឬស្កាត់ទៅវត្តឆ្ងាយៗ ជាមួយបាយតំណើប​ដែលគេ​ដាំលាយជាមួយល្ង ដែលធ្វើរួចជាស្រេច ដាក់ក្នុងចាន ឬស្បោង ដើម្បីទៅវត្ដ។ បាយដែលដែលពូតជាដុំៗ ដើម្បីយកទៅវត្តនេះត្រូវបាន គេរៀបចំដោយមានដើរប្រទក្សិណជុំវិញព្រះវិហារបីជុំ ដើម្បីបោះចោល ដែល​គេជឿថា បាយពំនូកដែលបានបោះទាំងនោះ នឹងទៅដល់ញាតិការដែលបានចែកឋានទៅហើយ បានក្លាយ​ទៅ​ជាប្រេត ឬសត្វតិរិច្ឆានជាដើម។

ជុំវិញនៃការបោះបាយបិណ្ឌនេះដែរ ត្រូវបានក្រុមមនុស្សសម័យនេះ ដែលស្គាល់នូវបច្ចេកវិទ្យាថ្មីៗនោះ យក​មកជជែកយ៉ាងព្រោងព្រាត ជាពិសេសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ហេតុការណ៍បានចាប់ផ្ដើម ឲ្យមានសង្គ្រាមសំដីជាលើកដំបូង ដោយសិល្បករផ្នែកបុរាណមួយរូប ដែល​មាន​វោហារស័ព្ទមិនចេះរីងស្ងួត ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន ឈ្មោះ ដួង [...]

អ្នក​នៅ​តាម​តៀម​កាហ្វេ រិះគន់ ហ៊ុន សែន យក​វេទិកា​រដ្ឋាភិបាល បំរើ​បក្ស​ពួក​ខ្លួន

អ្នក​នៅ​តាម​តៀម​កាហ្វេ រិះគន់ ហ៊ុន សែន យក​វេទិកា​រដ្ឋាភិបាល បំរើ​បក្ស​ពួក​ខ្លួន

ក្នុងតៀមកាហ្វេមួយ ក្បែរមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) មានក្រុមបុរសចំណាស់ប្រាំពីរនាក់ បាន​ជុំគ្នានៅជុំវិញតុមួយ ហើយបានជជែកគ្នាពីនេះពីនោះ មិនចេះអស់មិនចេះហើយ រហូតដល់ដំណាក់​កាល​មួយ ដែលបានក្លាយជាការឆ្លងឆ្លើយប្រកបដោយការរិះគន់ ទៅលើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជុំវិញ​ការ​ប្រើប្រាស់​វេទិកា​សាធារណៈរបស់ជាតិ មកផ្សព្វផ្សាយឲ្យគណបក្សនយោបាយ គ្រួសារ និងក្រុមរបស់ខ្លួន​។

បុរសវ័យចំណាស់ម្នាក់ អាយុខ្ទង់៦០ឆ្នាំប្លាយ បានលើកឡើងថា លោកតែងតែតាមដាននូវរាល់ការនិយាយ របស់លោកនាយករដ្ឋមន្ត្រីស្ទើមិនចន្លោះ តែមិនដែលមានពេលណាមួយ ដែលលោកនាយករដ្ឋមន្រ្តី​មិន​និយាយពី«បក្ស» បក្សពួកនិយម បុគ្គលខ្លួន ឬពីគ្រួសារនោះទេ។ លោកបន្តថា ​ជាពិសេសនៅពេល​លើក​ឡើង ទាក់ទងនឹងរបបប៉ុលពតខ្មែរក្រហម​តែម្តង។

បុរសម្នាក់ទៀតបានបន្ទរឡើងដែរថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹងច្បាស់ថានឹងមានការ​ចាក់ផ្សាយ​សម្តីគាត់ តាមកញ្ចក់ទូរទស្សន៍ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...