All Articles of MONOROOM.info

អាជ្ញា​កណ្ដាល​បាល់​ទាត់​លើក​កាត​លឿង?... ​យក​មួយ​ដៃ​ចំ​កណ្ដាល​មុខ​ទៅ! (vdo)

សម័យកាលនេះ ដូចជា​មិន​អំណោយ​ផល សម្រាប់​ក្រុម​អាជ្ញា​កណ្ដាល​បាល់​ទាត់​ទេ។ ប្រសិន​បើ​ការ​សម្រេច​ចិត្ត​ណា​មួយ របស់​អាជ្ញាកណ្ដាល ដែល​មិន​សូវ​សម​ប្រកប ហើយ​ត្រូវ​បាន​ក្រុម​ម្ខាង​មិន​សប្បាយ​ចិត្ត អាជ្ញា​កណ្ដាល​ច្បាស់​ជា​ទទួល​ប្រតិកម្ម​មក​វិញ យ៉ាង​ហោច​ណាស់ ក៏​ជា​ការ​ជេរ​ប្រទេច ឬ​ពាក្យ​សម្ដី​មិន​គប្បី​ដែរ។ ជា​ពិសេស នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ការ​ប៉ះពាល់​រហូត​ដល់​ការ​វាយ​តប់ ទៅ​លើ​រាង​កាយ​របស់​អាជ្ញា​កណ្ដាល ក៏​តែង​ត្រូវ​បាន​ឃើញ​កើត​ឡើង ជា​ញឹក​ញាប់​ដែរ។

ជាតឹងតាងជាក់ស្ដែង នៅក្នុងការប្រកួតរវាង ក្រុម NK Bratstvo Gračanica និងក្រុម FK Budućnost Banovići នៃប្រទេសប៊ូស្នៀ កាលពីថ្ងៃទី៨ ខែតុលានេះ កីឡាករចាំទីឲ្យក្រុម NK Bratstvo Gračanica បាន​វង្វេងភ្លេចខ្លួន ជាកីឡាករបាល់ទាត់ តែបែរជាធ្វើខ្លួនជាកីឡាករ«ប្រដាល់»វិញ បន្ទាប់ពីខ្លួន​បានទទួល​កាត​លឿង​ពីអាជ្ញា​អាជ្ញាកណ្ដាលរួច។

[...]
សង្គម​ស៊ីវិល​អន្តរជាតិ មាន​កង្វល់​លើ​ច្បាប់​«ថ្មី»​ប្រាំ ក្នុង​ដៃ​រដ្ឋាភិបាល​កម្ពុជា

សង្គម​ស៊ីវិល​អន្តរជាតិ មាន​កង្វល់​លើ​ច្បាប់​«ថ្មី»​ប្រាំ ក្នុង​ដៃ​រដ្ឋាភិបាល​កម្ពុជា

អង្គការសង្គមស៊ីវិលអន្តរជាតិ អាស៊ីនិងអឺរ៉ុប រួមជាមួយសង្គមស៊ីវិលក្នុងស្រុកមួយចំនួន បានមកជួបជុំគ្នា នៅ​ក្នុង​សន្និសីទ​សារព័ត៌មានមួយ នាព្រឹកថ្ងៃទី១០ ខែតុលានេះ នៅសណ្ឋាគារ អ៊ីភើរៀល រាជធានីភ្នំពេញ។ ការ​ជួបជុំនេះ ក្នុងគោលបំណងសម្តែងនូវមតិ លើកពីបញ្ហា ការព្រួយបារម្មណ៍ និងនីតិវិធីក្នុងការទទូចស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើការត្រួតពិនិត្យ និងពិចារណាឲ្យបានហ្មត់ចត់ នូវច្បាប់ទាំងប្រាំ ដែលរដ្ឋាភិបាល​កំពុង​សិក្បាលើកគម្រោងនោះ។

សន្និសីទសារព័ត៌មានក្រោមប្រធានបទ «ច្បាប់ថ្មីរបស់កម្ពុជា អាចនឹងរឹតបន្តឹងសេរីភាព» លោក ម៉ីសែល ស្វីតូ (Michael Switow) មកពីអង្គការសេចក្តីអំពាវនាវសកល ដើម្បីសកម្មភាពប្រឆាំងនឹងភាពក្រីក្រ បាន​បង្ហាញតាមរយៈអ្នកបកប្រែថា មានច្បាប់ចំនួនប្រាំបី ដែលកម្ពុជាក្នុងអាណត្តិទីប្រាំនេះបានអនុម័ត និងបន្ត​ស្នើដាក់ឲ្យអនុម័ត។ ក្នុងនោះមានច្បាប់ចំនួនបី ដែលបានអនុម័តរួច។ ឯច្បាប់ចំនួនប្រាំទៀត [...]

យ៉ែម បុញ្ញឫទ្ធិ វ៉ៃ​ផង​អង្អែល​ផង ចំពោះ​រឿង​ដី​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ (vdo)

កិច្ចប្រជុំដែលធ្វើឡើង​ដោយ​បិទ​ទ្វារ ក្នុង​សាល​ប្រជុំ​អន្តរជាតិ នា​វិមាន​រដ្ឋសភា ថ្ងៃទី០៩ ខែ​តុលា​ម្សិលម៉ិញ​នេះ រដ្ឋមន្ដ្រី​ក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន បាន​បង្ហាញ​ពី​ជំហរ​របស់​លោក​ថា៖ «ពុទ្ធ​សាសន​បណ្ឌិត្យ​នេះ អត់​មាន​ជួល ឬ​លក់ ឬ​ធ្វើការ​អភិវឌ្ឍន៍​អ្វី​ទេ។ យើង​កំពុង​តែ​ទំនាក់ទំនង រក​នីតិវិធី​យ៉ាង​ណា ដើម្បី​រុះរើ​សម្ភារៈ​នោះ​ចេញ ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។ (…) ការ​សាងសង់​របស់​ក្រុមហ៊ុន​ណាហ្គា​នោះ គេ​ទើប​តែ​ធ្វើ​មិន​ទាន់​បាន​អ្វី​នោះ​ទេ។ បន្ទាប់​ពី​លឺ​ព័ត៌មាន​ថា មាន​ការ​សាងសង់​អនុស្ថានីយ​នៅ​ទី​នោះ ក្រសួង​បាន​បញ្ឈប់​មិន​ឲ្យ​ធ្វើអ្វី​ទាំង​អស់។ (…) ពុទ្ធ​សាសន​បណ្ឌិត្យ​នេះ ជា​កន្លែង​ធ្វើការ​មួយ​នៅ​ក្រោម​ក្រសួង​ធម្មការ និង​សាសនា ហើយ​គ្មាន​ប៉ះពាល់​ទេ ដោយ​សារ​គេ​វិនិយោគ​ផ្លូវ​ក្រោម​ដី។ (…) ក្រុមហ៊ុន​ណាហ្គា​បើក​ការដ្ឋាន​នោះ មាន​កិច្ចសន្យា​សុំ​ខ្ចី​ជា​មួយ​ក្រសួង​ធម្មការ [...]

ទីក្រុង ស៊ីដនី ផ្ដល់​ការងារ​ឲ្យ​បុរស​ម្នាក់ ទៅ​«ដើរ​ដេក»​ជា​មួយ​ស្រី​ពេស្យា

ទីក្រុង ស៊ីដនី ផ្ដល់​ការងារ​ឲ្យ​បុរស​ម្នាក់ ទៅ​«ដើរ​ដេក»​ជា​មួយ​ស្រី​ពេស្យា

«ខ្ញុំមិនដែលគិតថា មាន​ការងារ​បែប​នេះ​ទេ ហើយ​ក៏​កាន់​តែ​មិន​ជឿ​ទៅ​ទៀត ថា​ខ្ញុំ​អាច​ធ្វើ​វា​ដោយ​ខ្លួន​ឯង​បាន» នេះ​ជា​ការ​ថ្លែង​បញ្ជាក់ របស់​លោក ហ្វ្រេដ អេឡេន (Fred Allen) បន្ទាប់​ពី​បាន​ផ្លាស់​ប្ដូរ​អាជីព​របស់​ខ្លួន តាំង​ពី​៣ឆ្នាំ​មក​ហើយ។

គេត្រូវនិយាយថា អាជីព​ថ្មី​របស់​លោក ជា​ក្ដី​សុបិន្ត​មិន​ដែល​ធ្លាប់​មាន​ពី​មុន​មក នោះ​គឺ​លោក​ត្រូវ​បាន​សាលា​ក្រុង ស៊ីដនី ប្រទេស​អូស្ត្រាលី ផ្ដល់​​ប្រាក់​ខែ​ឲ្យ ដើម្បី​ចូល​ទៅ​ក្នុង​បន​ស្រី​ពេស្យា​ខុស​ច្បាប់​ទាំង​ឡាយ ដែល​បាន​គ្រប​មុខ​ជា​គ្រឹះស្ថាន​ចាប់​សរសៃ។ ដើម្បី​ប្រមូល​បាន​នូវ​ភស្ដុតាង​ឲ្យច្បាស់លាស់ លោក ហ្វ្រេដ អេឡេន ត្រូវ​តែ​ភ្លក្ស​រសជាតិ​ពិសេសៗ​ទាំង​នោះ ដោយ​ខ្លួន​លោកផ្ទាល់។

ការងារនេះ បានចាប់ផ្ដើមដំបូងនៅឆ្នាំ២០១១ ខណៈពេលដែលលោក នៅជាអ្នកបើកតាក់ស៊ីនៅឡើយ។ លោក​​បាន​មើល​ឃើញដោយចៃដន្យ ការប្រកាសតាមសារព័ត៌មាន ការស្វែងរកបុគ្គលិក [...]

លុត​ជង្គង់​សុំ​រៀបការ នៅ​ក្នុង​ចំណោម​បាតុករ​ហុងកុង (vdo)

លុត​ជង្គង់​សុំ​រៀបការ នៅ​ក្នុង​ចំណោម​បាតុករ​ហុងកុង (vdo)

ការ​សុំ​រៀប​អាពាហ៍​ពិពាហ៍​បែប​នេះ គួរ​តែ​ត្រូវ​បាន​ចារ​ទុក នៅ​ក្នុង​ប្រវត្តិសាស្ត្រ។

តាមពិតទៅ យុវជន​ម្ចាស់​ស្នេហ៍ បាន​គិត​ថា​នឹង​រងចាំ​ជាច្រើន​សប្ដាហ៍​ទៀត ដើម្បី​មាន​ឱកាស​ល្អ នឹង​អាល​សុំ​យុវនារី​ម្ចាស់​បេះដូង រៀបការ។ ប៉ុន្តែ​យុវជន​យើង​មិន​ចង់​រង​ចាំ ហើយ​ចង់​ឆ្លៀត​ឱកាស នៅ​កណ្ដាល​ហ្វូង​មនុស្ស ដែល​សម្បូរ​ទៅ​ដោយ​សាក្សី​«រស់»​ទាំង​នេះ ទើបដាច់ចិត្ត លុត​ជង្គង់​ចុះ​សុំ​យុវតី​ជា​គូរ​ស្នេហ៍ ចង​ចំណង​អាពាហ៍​ពិពាហ៍ សម្រាប់​រួម​រស់​ជា​មួយ​គ្នា​ជា​រៀង​ត​ទៅ។

សកម្មភាព​គួរ​ឲ្យ​រំភើប​របស់​យុវជន​រូប​នេះ បាន​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​អាទិត្យ​ទី ៥ ខែ​តុលា​កន្លង​ទៅ តែ​វីដេអូ ទើប​នឹង​ត្រូវ​បាន​យក​មក​ផ្សាយ ក្នុងប៉ុន្មានថ្ងៃក្រោយប៉ុណ្ណោះ។ ដោយការញាប់ញ័របេះដូង ព្រោះទង្វើរបស់យុវជន ដែលបានស្រឡាញ់គ្នាតាំងពីពីរឆ្នាំមកហើយនោះ យុវតី​បាន​យល់ព្រម ហើយបានកំណត់ថ្ងៃអាពាហ៍ពិពាហ៍ នៅឆ្នាំក្រោយ៕

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...