អង្គការ សីលការ ត្រៀមដង្ហែរអង្គកឋិនទាន ទៅខេត្តស្វាយរៀង
លោកស្រី ធីតា ឃឹះ នាយិការអង្គការសីលការ បានថ្លែងឲ្យដឹងថា នៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែតុលាខាងមុខនេះ អង្គការសីលការរបស់លោកស្រី និងអង្គការសង្គមស៊ីវិលដទៃទៀត ដែលធ្វើការពាក់ព័ន្ធស្ត្រី នឹងដង្ហែអង្គកឋិនទាន ទៅវត្តក្តីកណ្តាល ដែលស្ថិតនៅ ស្រុកកំពង់រោ ឃុំញរ ខេត្តស្វាយរៀង។ លោកស្រីបានបញ្ជាក់ថា ដោយសារវត្តនេះ ស្ថិតនៅជិតព្រំដែនវៀតណាម និងឡាវ ហើយនៅដាច់ស្រយ៉ាលពីគេ ទើបលោកស្រីចង់នាំផលានិសង្ឃ តាមសទ្ធាជ្រះថ្លា ពីបងប្អូនដែលនៅរាជធានីភ្នំពេញ ដង្ហែអង្គកឋិនទានទៅវត្តនេះ។
បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើម ធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិន តែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវបានខកខានឡើយ ដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែ ទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច [...]
