All Articles of MONOROOM.info

៩​ចំណុច ដែល​អ្នក​មិន​គួរ​ធ្វើ នៅ​ពេល​អ្នក​ខឹង

៩​ចំណុច ដែល​អ្នក​មិន​គួរ​ធ្វើ នៅ​ពេល​អ្នក​ខឹង

តម្រាជីវិត - ខាង​ក្រោម​នេះ គឺ​ជា​ចំណុច​ទាំង​៩ ដែល​ជួយ​ដល់​លោកអ្នក​មិត្ត​អ្នក​អាន ឲ្យ​កាត់​បន្ថយ​អាការៈ​ខឹង ពេល​ជួប​ប្រទះ​​ព្រឹត្តិការណ៏​នេះ។

១. អ្នកមិនគួរចូលគេង ទាំង​មាន​កំហឹង​ក្នុង​ខ្លួន​ឡើយ

អ្នកជំនាញបានផ្តល់ដំបូន្មានថា អ្នក​មិន​គួរ​ទៅ​គេង នា​ពេល​កំពុង​តែ​មាន​កំហឹង​ក្នុង​ខ្លួន​ឡើយ។ តាម​ការ​សិក្សា​របស់​​ទិនានុប្បវត្តិ​នៃ​វិទ្យាសាស្រ្ត​ណឺរ៉ូ (Journal of Neuroscience) បាន​សរសេរ​ថា ការ​ចូល​ទៅ​គេង នា​ពេល​អ្នក​កំពុង​ខឹង នឹង​​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក ងាយ​ស្រួល​ពង្រឹង ឬ​រក្សា អារម្មណ៍​បែប​អវិជ្ជមាន​ទុក ព្រោះ​ការ​គេង​នា​ពេល​ខឹង នឹង​ធ្វើ​ឲ្យ​ខួរ​​ក្បាល​ផ្តិត​យក និង​ចងចាំ​រាល់​ព្រឹត្តិការណ៏​មិន​ល្អ​ទាំង​ឡាយ​ដែល​កើត​មាន ជា​ពិសេស​នា​ពេល​អ្នក​មាន​​អារម្មណ៍​ដិត​​ខ្លាំង ក្នុង​រឿង​អ្វី​មួយ។

[...]

ទើប​នឹង​សម្រាល​បាន​កូន​ភ្លោះ ចេញ​ស្វែង​រក​ជំនួយ​ទាំង​សរសៃ​ខ្ចី (vdo)

ស្ត្រីវ័យក្មេង ដែល​ជា​កូន​ប្រសារ ហើយ​ដែល​ទើប​នឹង​សម្រាល បាន​កូន​ស្រី​ពីរ​នាក់ ត្រូវ​បង្ខំ​ចិត្ត​ដើរ​បី​កូន​ទាំង​សរសៃ​ខ្ចី តាម​ម្តាយ​ក្មេក​សុំ​ទាន​តាម​ចិញ្ចើម​ថ្នល់ ដើម្បី​ដោះ​ស្រាយ​ជីវភាព និង​រក​ថវិការ​ទិញ​ទឹក​ដោះ​គោ​បំបៅ​កូន។

ស្ត្រីវ័យក្មេង ដែល​ជា​អ្នក​សុំ​ទាន​សរសៃ​ខ្ចី​រូប​នេះ មាន​ឈ្មោះ​ថា រ៉ាន់ មាន​ទី​លំនៅ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ហើយ​បច្ចុប្បន្ន រ៉ាន់ មាន​កូន​បីនាក់ (សម្រាល​លើក​ទី ២ បាន​កូន​ភ្លោះ​ពីរ​នាក់)។ ស្វាមី​របស់ វ៉ាន់ ជា​កម្មករ​​លី​សែង នៅ​តាម​អាគារសំណង់​មួយ​កន្លែង ក្នុង​រាជធានី​ភ្នំពេញ។ រី​ឯ​ខ្លួន​ជា​ស្រ្តី ដែល​ទើប​នឹង​សម្រាល​កូន​រួច​នោះ ត្រូវ​ដើរ​សុំ​ទាន​នៅ​តាម​ចិញ្ចើម​ថ្នល់ ជា​មួយ​ម្តាយ​ក្មេក ដោយ​សារ​ជីវភាព​ក្រី​ក្រ​ពេក ហើយ​មិនអាច​ទ្រាំ​ចាំរហូត​ដល់​ខ្លួន​ជា​ស្រួល​បួល​បាន។

កាលពីទើបនឹងរៀបការរួច រ៉ាន និងគ្រួសារ បានរស់នៅតាមសំយ៉ាបផ្ទះបងប្អូន [...]

អាជីវករ​ថា ក្រុម​សន្ដិសុខ​ជា​អ្នក​«លក់​ផ្លូវ» តែ​អភិបាល​ខណ្ឌ​ថា មិន​ដឹង!

អាជីវករ​ថា ក្រុម​សន្ដិសុខ​ជា​អ្នក​«លក់​ផ្លូវ» តែ​អភិបាល​ខណ្ឌ​ថា មិន​ដឹង!

បញ្ហាជាច្រើន រាប់​តាំង​ពី​ក្រុម​សន្តិសុខ​ផ្សារ យក​លុយ​ពី​អាជីវករ ការ​បណ្ដេញ​លែង​ឲ្យ​លក់​នៅ​លើ​ទ្រូង​ថ្នល់ ការ​តម្លើង​ថ្លៃ​តូប។ល។ គឺ​ជា​បញ្ហា ដែល​ក្រុម​អាជីវករ​នៅ​ក្នុង​ផ្សារ​ដើម​គរ រាជធានី​ភ្នំពេញ បាន​ថ្លែង​រៀប​រាប់ នៅ​ក្នុង​វេទិការ​សាធារណៈ​លើក​ទី​មួយ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៧ ខែ​តុលា​នេះ។

អាជីវករ​លក់​បន្លែ​ម្នាក់​នៃ​ផ្សារ​ដើម​គរ អ្នកស្រី លឹម ដានី បាន​លើក​ឡើង​ពី​បញ្ហា ដែល​បង្ក​ឡើង​ដោយ​ក្រុម​សន្តិសុខ​ផ្សារ ថា​ចេះ​តែ​ដើរ​ប្រមូល​ប្រាក់ ពី​ក្រុម​អាជីវករ​ដូច​គាត់ យក​ដាក់​ហោប៉ៅ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​រៀបចំ​សណ្ដាប់​ធ្នាប់​ផ្លូវ​ជុំ​វិញ​ផ្សារ​ដើម​គរ នៅ​ជាប់​គាំង​មិន​អាច​ដោះស្រាយ​រួច។ អ្នកស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «សន្តិសុខ​ផ្សារ​ដើម​គរ ជា​អ្នក​លក់​ផ្លូវ​យក​លុយ​ដាក់​ហោប៉ៅ តើ​រៀបចំ​អ្វី​នឹង​ចេញ? មួយ​កន្លែង​ចាប់​ពី​៥០០​ដុល្លា ទៅ​៥០០០​ដុល្លា ស្រេច​តែ​ពួក​គាត់​ថា។ ឥឡូវ​មក​វែក​ផ្លូវ [...]

ហេតុអ្វី​យុវជន​មិន​សូវ​ខ្វល់​ពី​បញ្ហា​ដី​ធ្លី នៅ​កម្ពុជា?

ហេតុអ្វី​យុវជន​មិន​សូវ​ខ្វល់​ពី​បញ្ហា​ដី​ធ្លី នៅ​កម្ពុជា?

បញ្ហាដីធ្លី និងលំនៅដ្ឋាន ជា​បញ្ហា​ក្តៅ​ដែល​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​នៅ​ក្នុង​រាជធានី ទីប្រជុំ​ជន និង​​នៅ​ជនបទ។ បញ្ហា​ដី​ធ្លី បាន​កើត​ឡើង​តាម​រយៈ ការ​វិនិយោគ​ទុន នៅ​ក្នុង​រូបភាព​ជា​ដី​សម្បទាន ឫ​គំរោង​អភិវឌ្ឍន៍ និង​ការ​ចាប់​យក​ដី ហើយ​វា​បាន​ប្រែ​ក្លាយ ទៅ​ជា​បញ្ហា​មុត​ស្រួច ដែល​បាន​នាំ​ឲ្យ​មាន​ជំលោះ​ដី​ធ្លី ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

នេះជាការលើកឡើង របស់​វាគ្មិន​នៅ​ក្នុង​វេទិការ កាល​ពី​ថ្ងៃ​ទី ២៧ ខែ​តុលា​នេះ ស្ដី​ពី​ចំណេះ​ដឹង​សីលធម៌ និង​ការ​ចូលរួម​របស់​យុវជន ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​ដី​ធ្លី និង​លំនៅ​ដ្ឋាន ដែល​មាន​យុវជន​ចូល​រួម​ជាង ២០០នាក់។ យុវជន​ទាំង​នោះ ភាគ​ច្រើន​សុទ្ធ​សឹង​ជា​យុវជន​សកម្ម​ក្នុង​សង្គម និង​ជា​យុវជន​ដែល​ចង់​ដឹង ចង់​ឮ​អំពី​បញ្ហា​ជម្លោះ​ដី​ធ្លី និងចង់​បញ្ចេញ​មតិ ក្នុង​ការ​រក​វិធី​សាស្រ្ត​ដោះ​ស្រាយ [...]

រឿន កុសល៖  នួន ជា និង ខៀវ សំផន ជា​ឃាតករ​សិប្បនិមិត្ត​ មក​ទទួល​ទោស​ជំនួស​គេ

រឿន កុសល៖ នួន ជា និង ខៀវ សំផន ជា​ឃាតករ​សិប្បនិមិត្ត​ មក​ទទួល​ទោស​ជំនួស​គេ

គិតស្មានមិនដល់ ​ព្រោះ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប ដែល​បាន​ប្ដឹង​ប្រឆាំង​​នឹង​អ្នក​ទទួល​ខុស​ត្រូវ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ បែរ​ជា​ចេញ​មុខ​ធ្វើ​កូដកម្ម ការពារ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ទៅ​វិញ។

កូដករលោក រឿន កុសល ដែល​សម្រេច​ចិត្ត​ធ្វើ​កូដកម្ម​រយៈ​ពេល​ពីរ​ថ្ងៃ បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា លោក​បដិសេធ និង​ប្រឆាំង​ចំពោះ​មេធាវី និង​សហមេធាវី​អន្តរជាតិ ដែល​មិន​អនុញ្ញាតិ ឲ្យ​លោក​ធ្វើការ​ប្តឹង​សារ​ទុក្ខ ទៅ​តុលាការ​កំពូល ក្នុង​សំណុំ​រឿង ០០២/០១ ដែល​លោក​យល់​ថា មាន​ភាព​អយុត្តិធម៌។ លោក​ថ្លែង​ទៀត​ថា នោះ​ជា​ដំណើរ​រឿង​ប្រឌិត​មួយ ដែល​បាន​បង្កើត​នូវ​ភស្តុតាង​នានា ដើម្បី​ដាក់​ទោស ទៅ​លើ​ឃាតករ​សិប្បនិម្មិត ឲ្យ​មក​ទទួល​ទោស​ជំនួស​គេ។

អង្គុយ​កណ្តាល​ទី​លាន​ប្រជាធិបតេយ្យ​តែម្នាក់ឯង នាព្រឹកថ្ងៃទី២៧ ខែតុលានេះ ជាមួយនឹងបដាជាច្រើន​ផ្ទាំង​នោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...