All Articles of MONOROOM.info

កែម ឡី៖ បក្ស​​សង្គ្រោះ​​ជាតិ​​កំពុង​​ចូល​​អន្ទាក់ បក្ស​​កាន់​​អំណាច

កែម ឡី៖ បក្ស​​សង្គ្រោះ​​ជាតិ​​កំពុង​​ចូល​​អន្ទាក់ បក្ស​​កាន់​​អំណាច

អ្នកឃ្លាំមើលស្ថានការនយោបាយ និង​អ្នក​វិភាគ​ឯករាជ្យ លោក កែម ឡី បាន​ថ្លែង​ថា ការ​បង្កើត​ឱ្យ​មាន​ក្រុម​មតិ​ភាគ​តិច នៅ​ក្នុង​សភា ជា​ល្បែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់អំណាច​ជាង​៣០​ឆ្នាំ ហើយ​គណបក្ស​សង្រ្គោះ​ជាតិ កំពុង​តែ​ដើរ​ចូល​អន្ទាក់ របស់​គណក្ស​កាន់​អំណាច​មួយ​នេះ ដោយ​ខ្លួន​ឯង។

លោកបានពន្យល់ថា បើ​ទោះ​បី​ជា​ប្រធាន​ក្រុម​មតិ​ភាគ​តិច ដែល​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្រ្តី​ក៏​ដោយ ប៉ុន្តែ​គ្មាន​សិទ្ធ​សម្រេច​អ្វី​ទាំង​អស់។ អ្នក​វិភាគ​បញ្ហា​សង្គម​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា៖ «ជា​រួម នៅ​ក្នុង​ប្រទេស​កាន់​លិទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស សេចក្តី​សម្រេច​ទាំង​ឡាយ ត្រូវ​នៅ​លើ​រដ្ឋសភា មតិ​៥០​បូក ឬ​មតិ​ភាគ​ច្រើន​ដាច់ខាត អញ្ចឹង​បើ​មាន​ប្រធាន​ក្រុម​អ្នក​តំណាង​រាស្រ្ត ឬ​ប្រធាន​ក្រុម​មតិ​ភាគ​តិច​អី​ក៏​ដោយ ក៏​មិន​មាន​ប្រយោជន៍​អ្វី​ដែរ ព្រោះ​យើង​ត្រូវ​ការ​សម្រេច​ក្នុង​សភា​ពេញ​អង្គ [...]

ក្ដៅ​ចាប់​ចោរ​មិន​បាន ប៉ង​ដុត​ម៉ូតូ​ចោរ​ចោល​នៅ​នឹង​កន្លែង

ក្ដៅ​ចាប់​ចោរ​មិន​បាន ប៉ង​ដុត​ម៉ូតូ​ចោរ​ចោល​នៅ​នឹង​កន្លែង

នេះជាសារព្រមានមួយ ដើម្បី​ប្រាប់​ទៅ​ក្រុម​ចោរ​ឆក់​ចោរ​ប្លន់ ថា​មិន​មែន​ឲ្យ​តែ​ផ្លូវ​ស្ងាត់ ក្រុម​ខ្លួន​អាច​ប្រព្រឹត្តិ​ល្មើស បាន​ស្រេច​តែ​នឹង​ចិត្ត ប្រកប​ដោយ​សុវត្ថិភាព​នោះ​ទេ ព្រោះ​ចៃដន្យ​ជន​រង​គ្រោះ និង​ពលរដ្ឋ​ព្រួត​ដៃ​គ្នា ... មាន​អី ក្រុម​ជន​ល្មើស​រត់​បាទ​ជើង​សរ​ព្រាត។

នេះជាករណី នៅ​លើ​កំណាត់​ផ្លូវ​បឹង​កក់​ថ្មី សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ នៅ​វេលា​រសៀល​ថ្ងៃ​ទី០៤ ខែ​ធ្នូ ឆ្នាំ​២០១៤នេះ ដែល​ក្រុម​ចោរ​ឆក់ បាន​ឆ្លៀត​ឱកាស​ផ្លូវ​ដែល​ទើប​នឹង​សាងសង់ នៅ​មិន​ទាន់​មាន​មនុស្ស​ធ្វើ​ដំណើរ​ច្រើន​នោះ ដើម្បី​ធ្វើ​សកម្មភាព​ឆក់​កាបូប ដោយ​ស្រស់ៗ​មួយ។​ ប៉ុន្តែ​នៅ​ទី​បំផុត ធ្វើ​សកម្មភាព​មិន​សម្រេច​ហើយ បែរ​ជា​ត្រូវ​ជន​រងគ្រោះ និង​ពលរដ្ឋ​ដេញ ធ្វើ​ឲ្យ​ជន​ល្មើស​រត់​ចោល​ម៉ូតូ បាត់​ស្រមោល​ឈឹង។

សាក្សីដែលនៅក្នុងហេតុការណ៍នេះ បានឲ្យដឹងថា មានក្រុមសិស្សមួយក្រុម [...]

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​​ចរាចរណ៍​ផ្លូវ​គោក តូ្រវ​បាន​រដ្ឋសភា​អនុម័ត

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​​ចរាចរណ៍​ផ្លូវ​គោក តូ្រវ​បាន​រដ្ឋសភា​អនុម័ត

សម្លេងគាំទ្រ ១០៣ លើសម្លេង ១២៣ បាន​ធ្វើ​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ទទួល​បាន​ការ​អនុម័ត ជា​ស្ថាពរ​នៅ​ព្រឹក​ទី ០៥​ ខែ​ធ្នូ​នេះ។ បន្ទាប់​ពី​អនុម័ត​រួច ច្បាប់​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា ដើម្បី​ធ្វើការ​ពិនិត្យ មុន​នឹង​ដាក់​ថ្វាយ​ព្រះមហាក្សត្រ សុំ​ឡាយ​ព្រះ​ហស្ថលេខា​សម្រេច ដើម្បី​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នា​ពេល​ខាង​មុខ​។

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នេះ នឹង​ត្រូវ​មក​ជំនួស​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ចាស់ ដែល​បាន​អនុម័ត​កាល​ពីឆ្នាំ ២០០៧ ហើយ​នឹង​ត្រូវ​ចាត់​ទុក​ជា​និរាករណ៍ បន្ទាប់​ពី​ព្រះ​មហាក្សត្រ ឡាយ​ព្រះ​ហស្ថលេខា​ពី លើ​ច្បាប់​ថ្មី​រួច។

​សេចក្តីព្រាងច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក មាន​ចំនួន ១២​ជំពូក និង​មាន ៩២ មាត្រា រួមមាន​៖ ជំពូក​ទី​១៖ ចែង​អំពី បទបញ្ញត្តិ​ទូទៅ មាន​ចំនួន ៤​មាត្រា​(​មាត្រា​១​ដល់ មាត្រា​៤), ជំពូក​ទី​២. សញ្ញា​ចរាចរណ៍ មាន​២​មាត្រា​ [...]

កឹម សុខា៖ យក ឡៅ ម៉ុងហៃ និង សាយ បូរី ជា​ទីប្រឹក្សា​«ផ្ទាល់»​ខ្លួន

កឹម សុខា៖ យក ឡៅ ម៉ុងហៃ និង សាយ បូរី ជា​ទីប្រឹក្សា​«ផ្ទាល់»​ខ្លួន

តាមលិខិតដែលចុះហត្ថលេខា ដោយ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ជា​អនុ​ប្រធាន​រដ្ឋសភា​ទី១​នៃ​រដ្ឋសភា ស្នើ​សុំ​តែង​តាំង លោក សាយ បូរី និង​លោក ឡៅ ម៉ុងហៃ ជា​ទីប្រឹក្សា​ផ្ទាល់ ដែល​មាន​ឋានៈ​ស្មើរ​រដ្ឋមន្ត្រី។

លិខិតចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ របស់​លោក កឹម សុខា ដែល​ទើប​មក​ដល់​ដៃ​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​នេះ បាន​បង្ហាញ​នូវ​ហេតុផល​ថា៖ «ដើម្បី​បំពេញ​ការងារ​ជូន​រដ្ឋសភា ដែល​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ ឲ្យ​បាន​ជោគ​ជ័យ និង​មាន​ប្រសិទ្ធិភាព​ខ្ពស់»។ ក្រោយ​ពី​ការ​ស្នើ​សុំ​តែង​តាំង​ទីប្រឹក្សា​ពីរ​រូប​នេះ លោកកឹម សុខា មាន​​មន្រ្តី​ខុទ្ទកាល័យ ទីប្រឹក្សា រួម​ទាំង​ជំនួយ​ការ​ផ្ទាល់​ផង​នោះ ប្រមាណ​ជា​២៣​នាក់​ហើយ។

ខ្លាដុះស្លាប...

ការស្នើសុំតែងតាំងលោក(បណ្ឌិត) សាយ បូរី និងលោក(បណ្ឌិត) ឡៅ ម៉ុងហៃ ជាទីប្រឹក្សាផ្ទាល់លោក កឹម សុខា [...]

ជៀស​ម៉ូតូ​ទៅ​បុក​ជញ្ជាំង​ចែក​ផ្លូវ ខ្ទេច​​រថយន្ដ៖ «ខុស​បច្ចេក​ទេស»?

ជៀស​ម៉ូតូ​ទៅ​បុក​ជញ្ជាំង​ចែក​ផ្លូវ ខ្ទេច​​រថយន្ដ៖ «ខុស​បច្ចេក​ទេស»?

នៅម៉ោង​ប្រមាណ​ជា៧​និង​៣០​នាទី​យប់ កាល​ពី​ថ្ងៃ​ទី០៣​ខែ​ធ្នូ​នេះ មាន​ករណី​គ្រោះ​ថ្នាក់​ចររាចរណ៍​មួយ បាន​កើត​ឡើង នៅ​ខាង​កើត​ស្ពាន​ស្ទឹង​មាន​ជ័យ ប្រមាណ​ជា​១០០​ម៉ែត្រ ដោយ​រថយន្ត តូយូតា​កូរ៉ូឡា មួយ​គ្រឿង បាន​រត់​ទៅ​បុក​ជញ្ជាំង​ចែក​ផ្លូវ។ រថយន្ដ​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-6021 នេះ បើក​បរ​ដោយ​អ្នក​ស្រី ជៀប នី រស់​នៅ​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​មួយ​​កូន​​ស្រី​​របស់​​អ្នកស្រី​​​ពីរ​នាក់។ ករណី​គ្រោះ​ថ្នាក់​នេះ មិន​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ឬ​របួស​​ទេ ប៉ុន្តែ​រថយន្ត​បាន​រង​ការ​ខូច​ខាត​ទាំង​ស្រុង​ផ្នែក​ខាង​មុខ។

អ្នកស្រី ជៀប នី  បាន​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា គាត់​បាន​បើក​បរ​ពី​លិច​ទៅ​កើត មក​ដល់​ចំណុច​កើត​ហេតុ​បាន​ឃើញ​ម៉ូតូ​មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន មក​ចំ​ពី​មុខ​ឡាន​អ្នកស្រី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...