All Articles of MONOROOM.info

អាជីវករ​ផ្សារ​ដើម​គ ខឹង​អភិបាល​រង​ខណ្ឌ ព្រោះ​បញ្ជា​ឲ្យ​ចាក់​ឥវ៉ាន់​ខ្លួន​ចោល

អាជីវករ​ផ្សារ​ដើម​គ ខឹង​អភិបាល​រង​ខណ្ឌ ព្រោះ​បញ្ជា​ឲ្យ​ចាក់​ឥវ៉ាន់​ខ្លួន​ចោល

ការតបតសម្តីគ្នារវាងអាជីវករ និងអភិបាលរងខ័ណ្ឌ ដែលបានក្លាយជាការបោកបោះបន្លែ គ្រឿងទេសពាសពេញ​ផ្លូវ​ថ្នល់ បណ្តាលមកពីអាជីវករទាំងនោះ មិនព្រមធ្វើតាមបង្គាប់របស់មន្ត្រី ដែលចុះរៀបចំសណ្តាប់ធ្នាប់ទីផ្សារ ឲ្យមាន​របៀបរៀបរយ។ ក្រុមអាជីវករមិនព្រមរើតូប តាមការរៀបចំរបស់សាលាខណ្ឌ ទើបធ្វើឲ្យជម្លោះជាពាក្យសម្តី បាន​ផ្ទុះ​ឡើង មុននឹងបង្ករជាជំលោះធំ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី ២៨ ខែកុម្ភៈ នៅផ្សារដើមគ សង្កាត់ផ្សារ​ដើមគ ខ័ណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពនៅនឹងកន្លែងកើតហេតុ បានឲ្យដឹងថា លោក ប៉ាង លីដា បានប្រាប់អាជីវករ ឲ្យរើរុះតូប ដើម្បីកុំឲ្យមាន​ការ​លក់នៅលើចិញ្ចើមថ្នល់ ដែលបណ្តាលឲ្យខូចសណ្តាប់ធ្នាប់។ ប៉ុន្តែក្រុមអាជីវករបានតវ៉ា ចំពោះការរៀបចំនោះ ដោយ​ពួកគេលើកឡើងថា លោក ប៉ាង លីដា មានភាពលំអៀង បញ្ជាឲ្យរុះរើតូបមិនស្មើរភាពគ្នា ព្រោះដេញតែពួកគាត់ ដែល​លក់ដូនៅតាមសំយ៉ាបផ្ទះគេ និងមិនដែលបង់លុយឲ្យប្រធានផ្សារ [...]

«រវាង​ឋាន​នរក និង​ឋាន​សួគ៌» សំណើច​ខ្លីៗ

«រវាង​ឋាន​នរក និង​ឋាន​សួគ៌» សំណើច​ខ្លីៗ

ក្លើបីនាក់ មកពីបីសាសន៍ អាមេរិកាំង ចិន និងខ្មែរ បានស្លាប់ទៅហើយ តែបានទៅជួបគ្នា នៅក្នុងឋាននរក។ នៅ​ចំពោះ​ស្ដេចយមបាល អ្នកទាំងបីបានធ្វើការតវ៉ា ថាពួកគេមិនដែលធ្វើអំពើអាក្រក់ ហើយថាការស្លាប់របស់ពួកគេ មានភាព​អយុត្តិធម៌​ណាស់។

យមរាជស្ដាប់ហើយ ក៏សម្រេចក្ដី៖

- អញដឹងថា ការស្លាប់របស់ពួកឯងទាំងបីនាក់ វាអយុត្តិធម៌ហើយ។ តែមនុស្សស្លាប់ មកដល់ឋាននរកហើយ ត្រឡប់​ទៅ​ឋានមនុស្សវិញ មិនបានទេ។ ប៉ុន្តែអញអាចបញ្ជូនពួកឯង ទៅឋានសួគ៌បាន។ ប៉ុន្តែ មានល័ក្ខខ័ណ្ឌ៖ លុះត្រាពួកឯង អាច​ទ្រាំទ្រនឹងខ្សែរតីរបស់អញ ឲ្យបានក្នុងម្នាក់ បីខ្សែតីសិន។ តែបើឲ្យពួកឯងទទួលខ្សែតីអញសុទ្ធដូច្នេះ ពួកឯងច្បាស់ជា​ស្រែក​ថា អយុត្តិធម៌​ទៀតហើយ អញ្ចឹងអញអនុញ្ញាតឲ្យពួកឯង ជ្រើសរើសរបស់មួយនៅទីនេះ ដើម្បីការពារខ្លួន។

លឺដូច្នោះ ក្លើទាំងបីអរណាស់ ហើយព្រមទទួលល័ក្ខខ័ណ្ឌ របស់ស្ដេចយមបាល។ អ្នកចាប់ផ្ដើមមុនគេ គឺជនជាតិ​អាមេរិកាំង។ [...]

ជន​កូរ៉េ​ពីរ​នាក់​នេះ ត្រូវ​ព្រះ​ធរណី​ស្រូប? (vdo)

រូបភាព ដែលថតដោយកាម៉េរ៉ា សុវត្ថិភាពរបស់រថយន្ដក្រុងនេះ បានធ្វើឲ្យអ្នកផងនឹកឃើញ ដល់ភាពយន្ដតក់​ស្លុត​ជា​ច្រើន របស់ផលិតកម្មហូលីវូដ។ ជាពិសេស អ្នកដំណើរទាំងពីរនាក់ ដែលបានស្ថិតក្នុងហេតុការណ៍នេះផ្ទាល់ តើ​ពួកគេ​មានអារម្មណ៍ភ័យភិតយ៉ាងណា?

ដើរចេញពីរថយន្ដក្រុង ដូចគេឯងឯទៀត អ្នកដំណើរប្រុសស្រីទាំងពីរនាក់ បានផុងធ្លាក់ ទៅក្នុងរណ្ដៅលាក់មុខដ៏ធំមួយ ដែលពង្រីកខ្លួន នៅក្រោមចិញ្ចើមថ្នល់ កាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងមក ក្នុងសង្កាត់ យ៉ុងសាន កណ្ដាលរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

សំណាងល្អ ដែលរណ្ដៅនោះ មានជម្រៅត្រឹមតែជាង៣ម៉ែត្រ ហើយមិនបានបង្ករបួសធ្ងន់ធ្ងរ ដោយអ្នកដំណើរទាំងពីរ ដែលបានធ្លាក់ចូលទៅក្នុងនោះទេ។ បន្ទាប់ពីត្រូវបានក្រុមអ្នកសង្គ្រោះ ប្រើរថយន្ដស្ទូចលើកឡើងមកលើវិញ អ្នកទាំងពីរ​ត្រូវបានបញ្ជូន ទៅព្យាបាលរបួស នៅមន្ទីរពេទ្យជិតនោះជាបន្ទាន់។

ការស៊ើបអង្កេតមួយ បានបើកធ្វើទៅលើករណីនេះ [...]

អាល្លឺម៉ង់៖ គ្រូ​ពេទ្យ​ម្នាក់​បាន​សម្លាប់​អ្នក​ជំងឺ​ជាង​៣០​នាក់ ព្រោះ​«ធុញ​ទ្រាន់»

អាល្លឺម៉ង់៖ គ្រូ​ពេទ្យ​ម្នាក់​បាន​សម្លាប់​អ្នក​ជំងឺ​ជាង​៣០​នាក់ ព្រោះ​«ធុញ​ទ្រាន់»

ជីវិតអ្នកជំងឺច្រើនសិបនាក់ ត្រូវបានគ្រូពេទ្យម្នាក់នេះ ចាត់ទុកដូចជាល្បែងកំសាន្ដ ដែលលេងរួច គ្រវាត់ចោលនៅពេល មានការធុញទ្រាន់។ ការផ្ដន្ទាទោស ជាប់ពន្ធនាគារអស់មួយជីវិត ត្រូវបានតំណាងអយ្យការ ទាមទារឲ្យតុលាការក្រុង អូដេនប៊ួរ (Oldenbourg ភាគខាងជើងអាល្លឺម៉ង់) សម្រេចដាក់ ទៅលើបុរសជាតិអាល្លឺម៉ង់ឈ្មោះ នៀល (Niels H.) កាល​ពីថ្ងៃព្រហស្បត្ត៍សប្ដាហ៍មុន។

តាមពិត អតីតគិលានុបដ្ឋាករូបនេះ ត្រូវបានផ្ដន្ទាទោសម្ដងហើយ នៅក្នុងសវនាការដំបូងមួយ កាលពីអំឡុងខែកញ្ញាកន្លង​ទៅ ក្នុងសំនុំរឿងពីបទសម្លាប់អ្នកជំងឺបី​នាក់ និងការប៉ុនប៉ងសម្លាប់ អ្នកជំងឺពីរនាក់ទៀត។ ប៉ុន្តែហេតុការណ៍ មិនមែន​បញ្ចប់​ត្រឹម​ប៉ុណ្ណឹងទេ ព្រោះជនជាប់ចោទ អាយុ៣៨ឆ្នាំ បានសម្លាប់អ្នកជំងឺ ដល់ទៅជាង៣០នាក់។

គ្រប់ករណីទាំងអស់ ត្រូវបានអតីតគ្រូពេទ្យ ប្រើប្រាស់វិធីសាស្ត្រដូចៗគ្នា៖ «ចាក់បញ្ចូលថ្នាំហួសកំណត់ ទៅឲ្យអ្នកជំងឺ ដែលបង្កឲ្យស្លាប់ [...]

តំណាង​រាស្ត្រ​អាមេរិក ចូល​ចិត្ត​រំលឹក​ពី​ឈ្មោះ​«ហ៊ីត្លែ»​ណាស់!

តំណាង​រាស្ត្រ​អាមេរិក ចូល​ចិត្ត​រំលឹក​ពី​ឈ្មោះ​«ហ៊ីត្លែ»​ណាស់!

តើនយោបាយ និងការដឹកនាំរបស់ អតីតជនផ្ដាច់ការអាល្លឺម៉ង់ ក្នុងប្រវត្តិសាស្ត្រ លោក អាដុហ្វ ហ៊ីត្លែ (Adolf Hitler) ពិតជាមានកន្លែងល្អ ដែលគេត្រូ​វរំលឹក ពីឈ្មោះលោកឬ? នៅសហរដ្ឋអាមេរិក ឈ្មោះរបស់ហ៊ីត្លែ តែត្រូវបាន​ប្រើប្រាស់​ជាញឹកញយ នៅក្នុងសភាជាន់ទាប។ បើគេរាប់តាំងពី ឆ្នាំ១៩៩៦មក ឈ្មោះលោក ហ៊ីត្លែ ត្រូវបានប្រើប្រាស់​ចំនួន​១៨០០​ដង។ នេះបើតាមអត្ថបទមួយ ចេញផ្សាយដោយ គេហទំព័រ Daily Dot របស់អាមេរិក

សម្រាប់នៅក្នុងប្រទេសបារាំងវិញ សំណៅឯកសារពីមុនមក របស់រដ្ឋសភាបារាំង បានបង្ហាញថា ឈ្មោះ ហ៊ីត្លែ ត្រូវបាន​យកមកប្រើប្រាស់ ចំនួន៤០ដង រាប់ពីឆ្នាំ១៩៩៧មក និងនៅក្នុងព្រឹទ្ធសភា ចំនួន១៧ដង រាប់ចាប់តាំងពីឆ្នាំ១៩៩៦។

រីឯ​នៅក្នុងប្រទេស​កម្ពុជា កាលពីប៉ុន្មានសប្ដាហ៍មុននេះ មេដឹកនាំកម្លាំងប្រដាប់អាវុធ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...