នៅពេលដែលច្បាប់បោះឆ្នោតថ្មី រំលោភរដ្ឋធម្មនុញ្ញ... មន្ត្រីសង្គមស៊ីវិលប្រតិកម្ម
ការអនុញ្ញាតឱ្យមន្ត្រី នគរបាល យោធា តុលាការ និងមន្ត្រីរាជការស៊ីវិល អាចមានសិទ្ធិចូលរួម ឃោសនាបោះឆ្នោត និងហាមឃាត់ ចំពោះអង្គការសង្គមស៊ីវិល ទាំងជាតិ និងអន្តរជាតិ បាននឹងកំពុងអនុវត្តផ្ទុយ ដោយរំលោភ ទៅលើច្បាប់រដ្ឋធម្មនុញ្ញ។ នេះបើតាមការអះអាងរបស់លោក អំ សំអាត មន្រ្តីសម្របសម្រួលផ្នែកបច្ចេកទេស នៃអង្គការលីកាដូ។
លោក អំ សំអាត បានថ្លែងរៀបរាថា ប្រជាពលរដ្ឋ រួមទាំងអង្គការសង្គមស៊ីវិល ចង់ឱ្យមន្ត្រី នគរបាល យោធា តុលាការ និងមន្ត្រីរាជការស៊ីវិល ឈរលើជំហរឯករាជ្យភាព។ គាត់អាចមានសិទ្ធិ ស្រលាញ់គណបក្សយោបាយណាមួយ ប៉ុន្តែការបំពេញតួនាទីរបស់ពួកគាត់ ត្រូវតែអព្យាក្រិត ប្រសិនបើអនុញ្ញាតឲ្យមន្ត្រី នគរបាល យោធា តុលាការ និងមន្ត្រីរាជការស៊ីវិល អាចមានសិទ្ធិចូលរួម ឃោសនាបោះឆ្នោតបាន មានន័យថា ការបំពេញតួនាទីរបស់គាត់ លែងអព្យាក្រិត្យហើយ។ លោកបាននិយាយថា៖ «អញ្ចឹង នៅពេលដែលគណបក្ស របស់ពួកគាត់មានបញ្ហា [...]


