All Articles of MONOROOM.info

ត្រឹម១នាទី បុរស​​ម្នាក់​នេះ អាច​ត្រាប់​សំលេង​សត្វ​បាន​១៣​ប្រភេទ

ត្រឹម១នាទី បុរស​​ម្នាក់​នេះ អាច​ត្រាប់​សំលេង​សត្វ​បាន​១៣​ប្រភេទ

ពីមុន ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ធ្លាប់បានរាយការណ៍ខ្លះៗ មកហើយ អំពីទេពកោសល្យរបស់សត្វមួយចំនួន ដែល​មាន​សត្ថភាព អាចចេះនិយាយភាសាមនុស្ស និងចេះច្រៀងរាំ បានដូចមនុស្ស។ ប៉ុន្តែពេលនេះ ទស្សនាវដ្តី នឹងនាំប្រិយមិត្ត មក​ទស្សនាក្លីបវីដេអូខ្លីមួយ ដែលបង្ហាញពីភាពប៉ិនប្រសព្វ របស់បុរសជាតិស្បែកខ្មៅម្នាក់ ដែលគាត់បានធ្វើត្រាប់ តាម​សំលេង​សត្វ បានចំនួន ១៣ សំលេង ក្នុងរយៈពេលត្រឹមតែ មួយនាទីជាងប៉ុណ្ណោះ។

មិនថាសំឡេងសត្វលលក មាន់ គោ ក្តាន់ ឆ្កែ ទា ជាម ឆ្មា និងសំឡេងសត្វជាច្រើនទៀត ក៍បុរសម្នាក់នេះ អាចត្រាប់​សំលេង​បាន ដូចទាំងអស់ ដោយមិនភ្លាត់សំឡេងសូម្បីបន្តិចឡើយ។

វីដេអូរបស់គាត់ ត្រូវបានគេចែកចាយតៗគ្នា នៅក្នុងបណ្តាញសង្គម នៅក្នុងថ្ងៃទី ០៩ ខែមីននានេះ ហើយត្រូវបានអ្នកប្រើ​ប្រាស់​ជាច្រើន ចាប់អារម្មណ៍។ ដូច្នេះ ដើម្បីចង់ដឹងថា តើសម្លេងបុរសម្នាក់នេះ ពូកែយ៉ាងណានោះ សូមអញ្ជើញប្រិយមិត្ត ទស្សនាដូចតទៅ៖

[...]

ចង់​សម្លាប់​ខ្លួន! រក​កន្លែង​មិន​បាន ឡើង​ដើម​អង្កាញ់​បង្អើល​គេ​ឯង

ចង់​សម្លាប់​ខ្លួន! រក​កន្លែង​មិន​បាន ឡើង​ដើម​អង្កាញ់​បង្អើល​គេ​ឯង

ហេតុការណ៍ ដែលបង្ករឲ្យមាន ការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅ ថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៥ នេះ តាមបណ្តោយផ្លូវ​ព្រះ​សីហនុ ទល់មុខ ហាងវ៉ែនតាអ៊ុបទិច ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃពីរ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពព័ត៍មាន​បានឲ្យដឹងថា យុវជនដែលមានបំណងសម្លាប់ខ្លួន នៅលើដើមឈើ តាមផ្លូវនោះ អាយុប្រមាណជា២០ឆ្នាំ  ហើយជា​លក្ខណៈ​មនុស្ស ដែលមិនមានស្មារតីគ្រប់គ្រាន់ និងសង្ស័យថា មានជាប្រើប្រាស់ថ្នាំ នៅក្នុងខ្លួន ទើបបានជា​និយាយ​មិន​ឈប់ (មនុស្សបែកថ្នាំ) ដោយស្រែករកម៉ែឪ និងបងប្អូនទាំងសំឡេងរវើរវាយ។

អ្នកស្រី ជីង ឆេង ជាមេភូមិខាងលើ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា គាត់ក៏មិនបានដឹងពីមូលហេតុ ដែល​យុវជន​មិនស្គាល់អត្តសញ្ញាណ ខាងលើចង់ធ្វើអត្តឃាតនោះដែរ។ អ្នកស្រីបានឲ្យដឹងថា អ្នកភូមិទី១១ នៅសង្កាត់​ទួល​ស្វាយ​ព្រៃទីពីរនេះ បាននាំគ្នាផ្អើលមកមើល ទាំងមិនបានដឹងមូលហេតុ ច្បាស់លាស់។ អ្នកស្រីបានបញ្ជាក់ថា [...]

ជន​​សង្ស័យ​​ត្រូវ​​ទឹក​​អាស៊ីត​​ខ្លួន​​ឯង ក្នុង​ពេល​ធ្វើ​សកម្មភាព

ជន​​សង្ស័យ​​ត្រូវ​​ទឹក​​អាស៊ីត​​ខ្លួន​​ឯង ក្នុង​ពេល​ធ្វើ​សកម្មភាព

មន្ដ្រីសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យបានសារភាព ដោយសារតែមានភស្ដុតាងច្បាស់៖ ទឹក​អាស៊ីត​ខ្ទាត ត្រូវខ្លួនឯង នៅពេលធ្វើសកម្មភាព ហើយត្រូវបានគ្រូពេទ្យអះអាងបន្ថែមថា របួសនៅលើខ្លួនជនសង្ស័យ ជា​របួសដោយសារទឹកអាស៊ីត។ ពេលនេះ នគរបាលខណ្ឌ កំពុងបន្ដឃុំខ្លួននាងនៅ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍​សែន​ជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ។

នៅមុនដំបូង ជនសង្ស័យ ជាកម្មការិនីកាត់ដេរ នៅរោងចក្រ «ស៊ិនតាយ» ដែលនគរបាល ខណ្ឌពោធិ៍សែនជ័យ ចាប់​ខ្លួន​នោះ បាននិយាយថា ស្នាមរបួស នៅលើដៃ និងនៅលើជើង គឺបណ្ដាល មកពីរលាកខ្លាញ់។ ប៉ុន្ដែក្រោយពីគ្រូពេទ្យជំនាញ ធ្វើការពិនិត្យមើល ទើបដឹងថា ស្នាមនៅលើដងខ្លួន របស់ជនសង្ស័យនោះ ជាសាធាតុគីមី (ទឹកអាស៊ីត) ហើយទើបនឹង​ប្រឡាក់​ថ្មីៗ មិនទាន់មានលក្ខណៈក្រៀម នៅឡើយ។

កាលពីថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៥ នៅបន្ទាប់ពីហេតុការណ៍នេះ កើតបានមួយថ្ងៃ លោកអធិការនគរបាល ខណ្ឌពោធិ៍​សែន​ជ័យ លោក យឹម [...]

បុគ្គលិក​រោង​ចក្រ ស៊ិនតាយ ដែល​រងគ្រោះ​នឹង​ទឹក​អាស៊ីត នៅ​បីថ្ងៃ​ក្រោយ...

បុគ្គលិក​រោង​ចក្រ ស៊ិនតាយ ដែល​រងគ្រោះ​នឹង​ទឹក​អាស៊ីត នៅ​បីថ្ងៃ​ក្រោយ...

សភាពរបស់នារីសន្តិសុខ រោងចក្រស៊ិនតាយ ក្រោយរងគ្រោះ នូវការជះទឹកអាស៊ីត ពីសំណាក់ស្រ្តីម្នាក់ នៅ​ពេល​ដែល​ទស្សនិកជន បានឃើញហើយ ពិតជាគួរឱ្យខ្លោចចិត្តក្រៃលែង។ ឥទ្ធិពលនៃទឹកអាស៊ីត បានធ្វើរូបកាយ និង​មុខ​មាត់​របស់នាង ប្រែទៅជារលេះរលួយ ស្ទើរតែបាត់បង់ រូបរាងជាមនុស្សទៅហើយ។

រូបថតបុគ្គលិកសន្ដិសុខ វ័យ២០ឆ្នាំរូបនេះ ត្រូវបានគេយកបង្ហោះ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលសភាពរបស់នាង​នៅ​ពេល​នេះ ធ្វើឱ្យមនុស្សជាច្រើន មានការអាណិតអាសូរ យ៉ាងខ្លាំង។ ពួកគេបានសម្តែងការសោកស្តាយ ចំពោះករណីនេះ ដោយសារតែភ្លើងប្រច័ណ្ឌមួយពេល បានធ្វើឱ្យនារីម្នាក់ត្រូវបាត់បង់សម្រស់ និងប្រឈមមុខនឹងការខូចអនាគត់។

គួររម្លឹកថា កាលពីព្រលឹមថ្ងៃទី០៦ មិនា នារីជាសន្តិសុខរោងចក្រស៊ិនតាយខាងលើ ត្រូវបានស្រ្តីម្នាក់ ជះទឹកអាស៊ីត ខណៈពេលដែលនាងកំពុងដើរ ទៅធ្វើការជាមួយ កម្មកររោងចក្រផ្សេងៗទៀត ស្ថិតនៅមុខផ្សារ កាណាស៊ីធី ភូមិ​ចោម​ចៅ សង្កាត់ចោមចៅ [...]

ឈាង វុន គម្រាម​​សង្គម​​ស៊ីវិល ពី​រឿង​ទឹក​ខ្មៅ​«ជ្រលក់​ម្រាម​ដៃ»

ឈាង វុន គម្រាម​​សង្គម​​ស៊ីវិល ពី​រឿង​ទឹក​ខ្មៅ​«ជ្រលក់​ម្រាម​ដៃ»

កម្ពុជាកំពុងអនុវត្តលិទ្ធិប្រជាធិបតេយ្យ រហូតមានអង្គការសង្គមស៊ីវិលមួយចំនួន ធ្វើអ្វីស្រេចតែនឹងចិត្ត មិនគោរពតាម​លក្ខខន្តិកៈរបស់ខ្លួន ដូចមានតំកល់នៅក្រសួងមហាផ្ទៃ ឬក្រសួងការរទេសជាដើម។ នេះជាការថ្លែង របស់លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា។

ថ្លែងក្នុងសិក្ខាសាលា ពិគ្រោះយោបល់លើកទី១ នៃរដ្ឋសភា លើសេចក្ដីព្រាង សេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) នាព្រឹក​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥នេះ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃរដ្ឋសភា លោក ឈាង វុន បានលើកឡើងថា៖ «យើងមិនដែលទៅគាបសង្កត់ សិទ្ធិរបស់សង្កមស៊ីវិលទេ តែកុំធ្វើអ្វីឲ្យខុស នឹងលក្ខខន្តិកៈដែលបានដំកល់នោះ។ (…) បើគាត់ធ្វើខុស តើគាត់ត្រូវមានទោសឬអត់។»

លោកបានរំលឹក ព្រឹត្តការណ៍មួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...