អ្នកប្រើប្រាស់បណ្តាញសង្គម ប្រតិកម្មនឹងរូបហិង្សាលើកុមារម្នាក់
នៅថ្ងៃទី១៧ មីនានេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការអារម្មណ៍ជាខ្លាំង ទៅលើរូបថតរបស់កុមារាម្នាក់ ដែលត្រូវបានគេប្រើប្រាស់អំពើហិង្សាលើ។ ក្មេងប្រុសដែលមានវ័យ ប្រមាណ៥ឆ្នាំរូបនោះ ត្រូវបានគេចងភ្ជាប់ទៅនឹងសរសរផ្ទះ និងប្រើអំពើដាក់ហិង្សា យ៉ាងព្រៃផ្សៃ។
គេនៅមិនទាន់ដឹងថា តើអ្នកណាជាអ្នកប្រើអំពើហិង្សាឃោឃៅ លើកុមារាតូចម្នាក់នេះឡើយ រីឯអត្តសញ្ញាណ និងទីកន្លែងកើតហេតុ ក៏គេនៅទាន់ដឹងច្បាស់។ ម្យ៉ាងទៀត ភាពពិតប្រាកដនៃរូបភាព ក៏នៅបង្កមន្ទិលនៅឡើយដែរ។
ទោះពិត ឬមិនពិត ប៉ុន្តែរូបភាពនៃការប្រើប្រាស់ អំពើហិង្សាលើកុមារារូបនោះ បានបង្កឱ្យមាន ការក្តៅក្រហាយ និងប្រតិកម្មយ៉ាងខ្លាំង ពីក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម។
អ្នកប្រើប្រាស់បណ្តាញផ្សព្វផ្សាយហ្វេសប៊ុកម្នាក់ បានលើកឡើងថា៖ «តើក្មេងនេះមានទោសអី បានជាធ្វើបាប ដល់ថ្នាក់ហ្នឹង? កូនគេ កូនយើង មិនថាមានកំហុសប៉ុណ្ណា ក៏មិនត្រូវប្រើអំពើហិង្សា យ៉ាងនេះដែរ។ [...]