នៅពេលអ្នកគាំទ្រ CPP សុំឲ្យ ហោ ណាំហុង ចេញពីតំណែង...
នៅកម្ពុជា ក្រៅពីលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីចាស់វស្សា នៅមានមន្ត្រីហែរហមរបស់លោក ជាច្រើនទៀត ដែលកាន់អំណាច នៅអង្គុយជាប់នឹងកៅអី យ៉ាងយូរប្រហាក់ប្រហែលគ្នា នឹងលោក ហ៊ុន សែន ដែរ។ ក្នុងចំណោមអ្នកទាំងនោះ គេអាចរាប់ត្រួសៗ បាន ដូចយ៉ាងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (កាន់នគរបាល) លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ (កាន់ទាហាន) លោក សុខ អាន រដ្ឋមន្ត្រីទីស្ដីការគណរដ្ឋមន្ត្រី (កាន់ការងារ របស់រដ្ឋមន្ត្រីទាំងអស់) និងជាពិសេស លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស (កាន់ផ្នែកការទូត)។
អ្នកទាំងប៉ុន្មាននាក់ខាងលើ សុទ្ធសឹងជាមនុស្សជំនិត យ៉ាងស្មោះស្ម័គ្រ របស់លោក ហ៊ុន សែន ក្នុងការក្ដោបក្ដាប់ក្រសួងមន្ទីរធំៗ សំខាន់ៗ ឬអាចនិយាយថា ជាចំណុចយុទ្ធសាស្ត្រឈ្នះចាញ់ នៃអំណាចមិនចេះរីងស្ងួត របស់គណបក្សប្រជាជនកម្ពុជា។ ប្រសិនជា មនុស្សជំនិតមួយចំនួន ពីក្នុងចំណោមនេះ មិនសូវជាទទួលបាន [...]