All Articles of MONOROOM.info

«ក្លោង​ទ្វា​រ"អង្គរ​សង្ក្រាន​ឆ្នាំ​២០១៥" ជា​ស្នាដៃ​គ្មានជំនាញ»

«ក្លោង​ទ្វា​រ"អង្គរ​សង្ក្រាន​ឆ្នាំ​២០១៥" ជា​ស្នាដៃ​គ្មានជំនាញ»

តើក្លោងទ្វារ «អង្គរសង្ក្រាន ឆ្នាំ២០១៥» យកតាមរចនាបទអ្វី? ក្លោងទ្វារនេះ បានសាងសង់ឡើង ដោយមាន​សរសរស្គមៗ ចំនួនពីរសងខាង ដើម្បីទ្រ ប្រអប់ចតុកោណដ៏វែងមួយ។ នៅពីលើប្រអប់ចតុកោណវែងនេះ គេ​បានបន្តុបបន្ថែម នូវរូប​សញ្ញាមួយ និងអក្សរ«អង្គរសង្ក្រាន» អមសងខាងដោយ រូបសត្វពពែពីរក្បាល។ ក្លោង​ទ្វារនេះ ត្រូវបាន​គេលាបពណ៌ឲ្យ យ៉ាងច្រើនចម្រុះពណ៌។ ពលរដ្ឋមួយចំនួន និងបណ្ដាអ្នកប្រើប្រាស់​បណ្ដាញ​សង្គម បានហៅក្លោងទ្វានោះ ថាជាក្លោងទ្វារ​យករចនាបទវៀតណាម ដោយក្រុមយុវជនអ្នករៀបចំកម្មវិធី ឈ្មោះ «សហភាពសហព័ន្ធយុវជនកម្ពុជា» ដែលដឹកនាំ​ដោយ​លោក ហ៊ុន ម៉ានី កូនប្រុសរបស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានសុំយោបល់ ពីអតីតមន្ត្រីជំនាញមួយរូប មកពីក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ​កម្ពុជា លោក វ៉ា រឿន ដែលកំពុងរស់នៅ ក្នុងប្រទេសបារាំង ដើម្បីធ្វើការបកស្រាយ ពីក្លោងទ្វារដ៍​ពិសេស​នេះ។ សូមតាម​ដាន​កិច្ច​សម្ភាស [...]

MH370៖ សាក្សី​ច្បាស់​ការណ៍ បាន​​ឃើញ​យន្ដហោះ ហោះ​កាត់​​កោះ​ម៉ាលឌីវ

MH370៖ សាក្សី​ច្បាស់​ការណ៍ បាន​​ឃើញ​យន្ដហោះ ហោះ​កាត់​​កោះ​ម៉ាលឌីវ

កាលពីចុងឆ្នាំ២០១៤ ការដាក់ការចោទប្រកាន់ ទៅលើមូលដ្ឋានយោធាអាមេរិក ថាបានជាប់ពាក់ព័ន្ធ ទៅនឹងការបាត់ខ្លួន របស់យន្ដហោះ MH370 របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួន យ៉ាងអាថ៌កំបាំង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤នោះ ត្រូវបានលោក ម៉ាក ឌុយហ្គាំង (Marc Dugain) អតីត​នាយក​ក្រុមហ៊ុន​ អាកាសចរណ៍​បារាំង​មួយ​ ឈ្មោះ ប្រូស្ទ័រ (Proteus) យកមកសរសេរ នៅក្នុងសៀវភៅដ៏វែងអន្លាយមួយ។ លោកបានលើកយកសាក្សី ជាអ្នកភូមិមួយចំនួន និងភស្ដុតាងដ៏សំខាន់ គឺប្រដាប់ពន្លត់អគ្គិភ័យ របស់យន្ដហោះប៊ូអីង (Boeing 777) ដែលត្រូវបានរកឃើញ មកទើរ​នៅ​លើ​ឆ្នេរ របស់កោះមួយ នៃប្រជុំកោះម៉ាឌីវ កណ្ដាលមហាសមុទ្រ និងនៅខាងត្បូងប្រទេសឥណ្ឌា។

ប៉ុន្តែការរកឃើញរបស់លោក មិនសូវជាមាននរណាម្នាក់ វាយតម្លៃថាជាការពិតនោះទេ​ ដោយសារមតិមួយចំនួន បាន​ចាត់​ទុក​ថា​ ការលើកឡើងរបស់លោក ឌុយហ្គាំង មានលក្ខណៈពាណិជ្ជកម្ម ចង់ឲ្យសៀវភៅរបស់គាត់លក់ដាច់។ [...]

តុលាការ​​អាច​​ចោទ​​ប្រកាន់ កឹម សុខា?

តុលាការ​​អាច​​ចោទ​​ប្រកាន់ កឹម សុខា?

អនុប្រធានទីមួយនៃរដ្ឋសភា និងជាអនុប្រធាន គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលជាតំណាងរាស្ត្រ​មួយ​រូប​នោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កោះអញ្ជើញ ឲ្យចូលបំភ្លឺ នៅចំពោះមុខតំណាងអយ្យការ អមសាលាដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃទី៨ ខែមេសាខាងមុខ ពាក់ព័ន្ធនឹងករណីហិង្សា នៅផ្លូវវ៉េងស្រេង ដែលបង្កឲ្យមាន​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ កាលពីដើមឆ្នាំ២០១៤កន្លងមក។

សំនួរសួរថា តើការកោះហៅរបស់តុលាការ ដែលបានធ្វើទៅលើ តំណាងរាស្ត្រ នៅ​ក្នុង​អភ័យ​ឯក​សិទ្ធ​សភា ការពារ​ដោយ​រដ្ឋធម្មនុញ្ញជាតិ បែបនេះ តើអាចទៅរួចឬទេ?

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានសុំអញ្ជើញលោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ មកធ្វើការបកស្រាយ ទៅតាមផ្លូវច្បាប់ថា លោក កឹម សុខា អាចចូលទៅតាមការកោះ របស់​តុលាការ​​បាន។ តែក្រោយការសាកសួរ តុលាការពុំមានសិទ្ធិ ក្នុងការចោទប្រកាន់ [...]

ស្រាត​ទាំង​អស់ ដើម្បី​ចូល​មើល​ពិព័រណ៍​អាមេរិក នៅ​អូស្ត្រាលី

ស្រាត​ទាំង​អស់ ដើម្បី​ចូល​មើល​ពិព័រណ៍​អាមេរិក នៅ​អូស្ត្រាលី

អ្នកដែលចង់ឃើញស្នាដៃ របស់វិចិត្រករអាមេរិកាំង ជេម ថួរ៉ែល (James Turrell) ដែលមកតាំងពិព័រណ៍របស់ខ្លួន នៅ​សារមន្ទីរជាតិអូស្ត្រាលី នៅរដ្ឋធានី កង់បេរ៉ា ត្រូវដោះសម្លៀកបំពាក់ចេញ សូម្បីខោអាវក្នុងក៏ដោយ។ នេះជា​គម្រោង​មួយ ដែលអ្នករៀបចំបង្កើតឡើង ដើម្បីបញ្ជៀសពីគម្លាតខណ្ឌ រវាងវិចិត្រករ និងអ្នកគាំទ្ររបស់ខ្លួន ដែលអាច​ប្រទាំង​ប្រទើស​គ្នា ពីបញ្ហាសម្លៀកបំពាក់។

ពិព័រណ៍ បានបើកទ្វាដំបូងនៅយប់ថ្ងៃពុធ ទី០១ ខែមេសា នេះ ដោយអនុញ្ញាត ឲ្យតែទស្សនិកជនពេញវ័យ ប្រមាណ​ជាង​៥០នាក់ប៉ុណ្ណោះ ឲ្យចូលទៅសម្ភោធមើលមុនគេ។ នៅស្អែកឡើង បញ្ជរលក់សំបុត្រ ក៏ត្រូវបិទទ្វាបាត់ទាំងព្រឹកទៀត ដោយ​ហេតុទស្សនិកជន បានមកដណ្ដើមគ្នា យកសំបុត្រដ៏ពិសេសនេះ ដើម្បីអាចចូលមើល ក្នុងពេលបន្ទាប់មក។

ពិព័រណ៍របស់លោក ជេម ថូរ៉ែល បានគោលគំនិតជាសំខាន់ នូវលំហ និងពន្លឺភ្លើង ដើម្បីបង្ហាញពីអារម្មណ៍ និងភាព​ត្រេក​ត្រអាល។ ពិព័រណ៍នៅលើកនេះ មានចំណងជើងថា «ចំណាំងផ្លាត [...]

គីម ជុងអ៊ុន ចង់​បាន​ស្ត្រី ដែល​«ស្អាតៗ​បំផុត» មក​នៅ​ក្បែរ​ខ្លួន

គីម ជុងអ៊ុន ចង់​បាន​ស្ត្រី ដែល​«ស្អាតៗ​បំផុត» មក​នៅ​ក្បែរ​ខ្លួន

ទម្លាប់ជា«ប្រពៃណី» របស់អគ្គមគ្គទេសក៍ជាន់ខ្ពស់ របស់ប្រទេសកុម្មុយនីស កូរ៉េខាងជើង ដែលត្រូវបានបញ្ឈប់ លែង​ឲ្យ​ប្រារព្ធ នៅខែធ្នូឆ្នាំ២០១១ បន្ទាប់ពីមរណភាព របស់«កូនបីតាជាតិ» លោក គីម ជុងអ៊ីល (Kim Jong-il) នោះមក ទើប​តែ​ត្រូវបានបើក ឲ្យមានឡើងវិញ ដោយ«ចៅបីតាជាតិ»ដ៏មហិមា លោក គីម ជុងអ៊ុន (Kim Jong-un) នៅពេលនេះ។ អគ្គមគ្គទេសក៍​​វ័យក្មេង ទើបនឹងបញ្ជាឲ្យបង្កើតឡើងវិញ នូវ«ក្រុមកំសាន្ដ» ដាក់ក្បែរខ្លួនលោក ដោយប្រមូល ជ្រើស​យក​ស្ត្រីៗ មកពីគ្រប់ទិសទីទាំងអស ក្នុងប្រទេស មកដាក់ចូលជាសមាជិក។ នេះបើតាម សារព័ត៌មាន​អង់គ្លេស «The Telegraph» ដែលបានស្រង់ប្រភពព័ត៌មាន ពី​ប្រទេស​កូរ៉េ​ខាងត្បូង បានធ្វើរបាយការណ៍លំអិត ពីអាថ៌កំបាំងដ៏រសើប។

«ក្រុមកំសាន្ដ» ដែលមានសមាសភាព ពោរពេញដោយ ស្ត្រីក្មេងៗស្អាតៗ រាប់បញ្ចូលទាំងអ្នកចំរៀង អ្នកភ្លេង ទាំងអ្នក​របាំនោះ ត្រូវទទួលបន្ទុក កំដរនូវការហត់នឿយ ទាំងឡាយ របស់មេដឹកនាំជាន់ខ្ពស់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...