All Articles of MONOROOM.info

បែក​ធ្លាយ​ថា ម៉ានី ផាកហ្គីអៅ មាន​របួស​លើ​ស្មារ​ខាង​ស្ដាំ មុន​ប្រកួត

បែក​ធ្លាយ​ថា ម៉ានី ផាកហ្គីអៅ មាន​របួស​លើ​ស្មារ​ខាង​ស្ដាំ មុន​ប្រកួត

ប្រភពជាច្រើន នៅជុំវិញ កីឡាការមកពីប្រទេសអាស៊ី ម៉ានី ផាកហ្គីអៅ បានថ្លែងឲ្យបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានសម្រាក អស់រយៈពេល ពីរសប្ដាហ៍ និងទទួលការចាក់ថ្នាំ ប្រឆាំងការឈឺចាប់ ជាប្រចាំ (ថ្នាំនេះ ត្រូវមានការយល់ព្រម ពីទីភ្នាក់ងារ អាមេរិក) នោះមក ស្ថានភាពស្មារខាងស្ដាំង របស់កីឡាករ «Pacman» មិនមានសភាពប្រសើរឡើងនោះទេ។ ប៉ុន្តែ បើ​ទោះ​ជាបែបនេះក៏ដោយ ក៏កីឡាករយើង នៅតែចូលទៅទីកន្លែងហ្វឹកហាត់ ដើម្បីរៀបចំចូលប្រកួត ជាមួយ ផ្លាយ ម៉ាយវេដ័រ។

ហេតុការណ៍មួយទៀត ដែលសំខាន់ ហើយដែលត្រូវបាន គណៈកម្មការប្រដាល់ នៅ ណេវ៉ាដា (Nevada) ដឹងលឺដែរនោះ គឺការឈឺចាប់ បានកើតឡើង នៅប៉ុន្មានម៉ោង មុនការប្រកួតចាប់ផ្ដើម នៅក្រុង ឡាសវេហ្គាស។ ផាកហ្គីអៅ បានសុំ​ការ​អនុញ្ញាត ដើម្បីចាក់ថ្នាំបំបាក់ការឈឺចាប់នេះ នៅពេលមកដល់មហាសាល «MGM Grand Arena» នៃការប្រកួត ប៉ុន្តែ​ត្រូវ​បាន​គណៈកម្មការខាងលើ បដិសេធ។

លោក បប់ អេរាម (Bob Arum) អ្នកឧបត្ថម្ភ [...]

បាញ់​រះ​​នៅ​តិចសាស ខណៈ​​មាន​ពិពណ៌​រូប​«​មហាមេដ» ស្លាប់​ពីរ​នាក់

បាញ់​រះ​​នៅ​តិចសាស ខណៈ​​មាន​ពិពណ៌​រូប​«​មហាមេដ» ស្លាប់​ពីរ​នាក់

ជនខ្មាន់កាំភ្លើងទាំងពីរនាក់ បានធ្វើដំណើរ  ដោយរថយន្ដ មកដល់មុខកន្លែងកើតហេតុ ដែលជាមជ្ឈមណ្ឌលមួយ ហៅ «Curtis Culwell Center» ហើយភ្លាមៗនោះ បានបាញ់រះ ទៅលើភ្នាក់ងារសន្តិសុខមួយរូប។ នេះបើតាមការថ្លែងឲ្យដឹង ពីសំណាក់អាជ្ញាធរតំបន់ ដែលបានចេញផ្សាយ សេចក្ដីប្រកាសព័ត៌មាន នៅក្រោយហេតុការណ៍នោះ នៅលើទំព័រទ្វីសធើរ និងហ្វេសប៊ុករបស់ខ្លួន។ ហេតុការណ៍ បានកើតឡើង នៅសង្កាត់ ហ្គាឡេន (Garland) ក្បែរងនឹងក្រុង ដាឡាស របស់រដ្ឋ​តិចសាស ភាគខាងត្បូងសហរដ្ឋអាមេរិក។

នគរបាលបានមកដល់ ទីកន្លែងក្នុងពេលបន្ទាប់នោះ ហើយបានប្រតិកម្ម ដោយបាញ់តប ទៅក្រុមខ្មាន់កាំភ្លើង ដោយ​សម្លាប់​ពួកគេទាំងពីរ បានភ្លាម។ នៅក្នុងពេលភ្លាមៗ នគរបាលមិនទាន់អាចបញ្ជាក់បាននៅឡើយថា ជនទាំងពីរ អាច​ជាប់​ទាក់ទង នឹងបណ្ដាញភេវរកម្មណាមួយ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន ពិពណ៌ស្ដីពីរូបកំប្លែង ទាក់ទងនឹងមហាមេដ ត្រូវបានរៀបចំឡើង ក្នុង​មជ្ឈ​មណ្ឌល​នេះ [...]

សេឡេណា ហ្គូមេស ឆេះ​​ដុំ​ដាក់​អ្នក​គាំទ្រ ថា​នាង​«សម្បូរ​សាច់»

សេឡេណា ហ្គូមេស ឆេះ​​ដុំ​ដាក់​អ្នក​គាំទ្រ ថា​នាង​«សម្បូរ​សាច់»

តារាល្បីណាផ្សេង ទំនងជាអាចទ្រាំលេបថ្ម លេបគ្រួស ឬសុខចិត្តធ្វើមិនដឹងមិនឭ នៅចំពោះការរិះគន់ របស់អ្នកគាំទ្រ។ ប៉ុន្តែតារាល្បី ដែលចេញទ្រាំនោះ មិនមែនជានាង សេឡេណា​ ហ្គូមេស អតីតសង្សាបណ្ដូលចិត្ត របស់អ្នកចម្រៀងវ័យក្មេង ចាស្ទីន បាយប៊ើរ (Justin Bieber) នោះឡើយ។

តារាវ័យក្មេង បានព្រលះយ៉ាងចាស់ដៃ ទៅកាន់អ្នកប្រើប្រាស់គណនី អ៊ិនស្តាហ្គ្រាម (Instagram) ជាស្រីម្នាក់ ដែលបានរិះគន់ ទៅលើរូបរាងរបស់តារា ថានាងមានសាច់ជ្រុលពេក បន្ទាប់ពីនាង សេឡេណា បានបង្ហោះរូបភាព ព្រលែងសាច់ដ៏ទ្រលុកទ្រលន់ ដូចខាងលើ។ អ្នកប្រើប្រាស់ បណ្ដាញសង្គមម្នាក់នោះ បានសរសេរថា៖ «អ្នកឯងគួរតែ ទៅហាត់កីឡា! (...) ហើយឈប់ញ៉ាំ តែផ្ដេសតែផ្ដាសទៀត ជាពិសេសអាហារ ដែលសម្បូរជាតិខ្លាញ់»។

ម្ចាស់គណនី អ៊ិនស្តាហ្គ្រាម ដដែល បានសរសេរបន្ថែមទៀត តបទៅនឹងយោបល់មួយចំនួនថា៖ «នាង មិនមែនជាតុក្កតា កូនខ្លាឃ្មុំនោះទេ តែជាអ្នកសម្ដែងម្នាក់។ តារាសម្ដែង [...]

តើ​បុរស​ម្នាក់​នេះ មាន​សិទ្ធិ​បង្កើត​កូន​ឬ​ទេ?

តើ​បុរស​ម្នាក់​នេះ មាន​សិទ្ធិ​បង្កើត​កូន​ឬ​ទេ?

លោក ស៊ីមុន ម័រ (Simon Moore) ជាតិអង់គ្លេស មានជម្ងឺដ៏កម្រមួយ ដែលហៅថាភាសាអង់គ្លេស ជា «Treacher Collins»។ ដោយ​សារ​តែជម្ងឺនេះ បានធ្វើឲ្យបុរស ដែលមានអាយុ៣០ឆ្នាំរូប ក្លាយជាមនុស្សថ្លង់ និងមានទម្រង់មុខ ប្ដូរ​ពី​ធម្មតា ហើយ​ការ​ប្ដូរ​ទម្រង់​មុខ​ មិនបញ្ឈប់ត្រឹមនេះទេ តែវាកាន់តែវិវត្តន៍ ទៅមុខទៀត។

ចំណែកឯភរិយា របស់លោក ស៊ីមុន វិញ អ្នកស្រី វិចឃី (Vicky) បានធ្លាក់ខ្លួន មានផ្ទៃពោះ ដោយការបន្សាំមេជីវិតចូលគ្នា  ហើយពួកគេទាំងពីរនាក់ បានសម្រេចចិត្តទុកកូននេះ។ នៅក្នុងអំឡុងពេល មានផ្ទៃពោះនោះ ការវិភាគ​ផ្នែកវេជ្ជសាស្ត្រ​ទាំង​ឡាយ ក៏បានបង្ហាញប្រាប់ដែរថា ទារកដែលកើតចេញមក នឹងមានស្ថានភាព ដូចឪពុករបស់វាដូច្នេះដែរ។

ចំណេរកាលក្រោយមក ស្វាមីភរិយាទាំងពីរ បង្កើតបានកូនស្រីមួយ ហើយបានដាក់ឈ្មោះថា អាលីស (Alice)។ កុមារី អាលីស មានមុខបាក់ធ្លាក់ (សូមមើលរូបថតខាងលើ) និងមានបញ្ហា ក្នុងការទទួលទានអាហារ។ ដោយសារតែហេតុនេះ [...]

រួម​គ្នា​រំលោភ​យុវតី​ជំទង់ រួច​បោះ​នាង​ជា​មួយ​ម្ដាយ​​ចេញ​ពីឡាន​ក្រុង

រួម​គ្នា​រំលោភ​យុវតី​ជំទង់ រួច​បោះ​នាង​ជា​មួយ​ម្ដាយ​​ចេញ​ពីឡាន​ក្រុង

ហេតុការណ៍ រំលោភសេពសន្ធវៈ ជាក្រុម (ឬរំលោភបូក) បានផ្ទុះឡើងសារជាថ្មីទៀត នៅក្នុងប្រទេសឥណ្ឌា ហើយបាន​ធ្វើឲ្យអ្នកផង នឹកឃើញឡើងវិញ ពីព្រឹត្តិការណ៍រំលោភបូក ទៅលើយុវនិស្សិតស្រីម្នាក់ នៅលើរថយន្ដក្រុង ក្នុងរដ្ឋធានី ញ៉ូដេល្លី កាលពីឆ្នាំ២០១២។ កាលពីថ្ងៃពុធសប្ដាហ៍មុន យុវតីជំទង់ម្នាក់ទៀត បានស្លាប់ដោយសារ បានរងរបួសធ្ងន់ធ្ងរ បន្ទាប់​ពីនាង ត្រូវបានបោះចេញ ពីរថយន្ដក្រុង ដោយមនុស្សប្រុស អ្នកចាប់រំលោភមួយក្រុម។

ហេតុការណ៍ បានកើតឡើង នៅលើដងផ្លូវជាតិ ម៉ូហ្គា (Moga) ភាគខាងជើងនៃប្រទេស ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពី​ព្រំដែនជាមួយ ប្រទេសប៉ាគីស្ថាន។ នេះបើតាមការអះអាង របស់ស្ត្រីជាម្ដាយ អ្នកស្រី ស៊ីដ័រ កូរ (Shinder Kaur) ដែល​កំពុង​​សម្រាកព្យាបាលខ្លួន នៅក្នុងមន្ទីរពេទ្យ ថ្លែងប្រាប់ ទូរទស្សន៍ NDTV។ ខណៈពេល ដែលស្ត្រីជាម្ដាយ យុវតី​ជំទង់​ជា​កូនស្រី និង​កូនប្រុសម្នាក់ទៀត បានធ្វើដំណើរទាំងយប់ នៅលើរថយន្ដក្រុងមួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...