All Articles of MONOROOM.info

បាល់ទាត់​ពិភពលោក៖ អ៊ុយរូហ្គាយ​ឆ្លង​វគ្គ​ទាំង​អួលអាក់ តែ​បាន​ជម្រុះ​អារ៉ាប៊ី​សាអ៊ូឌីត

បាល់ទាត់​ពិភពលោក៖ អ៊ុយរូហ្គាយ​ឆ្លង​វគ្គ​ទាំង​អួលអាក់ តែ​បាន​ជម្រុះ​អារ៉ាប៊ី​សាអ៊ូឌីត

ដូចបានដាក់ នៅក្នុងចំណងជើង! បានឆ្លងវគ្គទាំងអួលអាក់ ដែលយកឈ្នះ ១-០ លើក្រុមអេហ្សីព នៅចុងម៉ោង កាលពីការប្រកួតជុំដំបូង ហើយក្រុមអ៊ុយរូហ្គាយដដែល បានយកឈ្នះលើក្រុម អារ៉ាប៊ីសាអ៊ូឌីត ជាមួយនឹងគ្រាប់បាល់ ដ៏ស្ដួចស្ដើងជាថ្មីទៀត នៅក្នុងការប្រកួតជុំទីពីរ ក្នុងល្ងាចថ្ងៃពុធនេះ។

កីឡាករ ល្វី​ ស្វារ៉េស (Luis Suarez) ជាអ្នករកគ្រាប់បាល់ បានតែមួយគត់ (នាទីទី២៣) នៅក្នុងការប្រកួតដ៏តឹងតែង ខណៈក្រុមអារ៉ាប៊ីសាអ៊ូឌីត បានព្យាយាមគ្រប់មធ្យោបាយ ដើម្បីស្វែងរកក្ដីសង្ឃឹម ក្នុងការបន្តជីវិត នៅក្នុងព្រឹត្តិការណ៍​បាល់ទាត់ពិភពលោក ឲ្យបានយូរតទៅទៀត។

ក្រុមអ្នកគាំទ្រ ច្បាស់ជាបានទន្ទឹង រង់ចាំមើលគ្រាប់បាល់បន្ថែម ពីសំណាក់ខ្សែប្រយុទ្ធ ដ៏ល្បីមួយរូបទៀត របស់ក្រុម​អ៊ុយរូហ្គាយ គឺកីឡាករ អេឌីសុន កាវ៉ានី (Edilson Cavani)។ ប៉ុន្តែខ្សែប្រយុទ្ធ ដែលកំពុងទាត់ឲ្យក្រុម ប៉ារីស រូបនេះ មិនដែលមានឱកាសពិតប្រាកដ [...]

ទស្សនិកជន​សេណេហ្គាល់​ទាំង​នេះ បោស​សំអាត​មុន​ចាក​ចេញ​ពី​កីឡដ្ឋាន

ទស្សនិកជន​សេណេហ្គាល់​ទាំង​នេះ បោស​សំអាត​មុន​ចាក​ចេញ​ពី​កីឡដ្ឋាន

ក្រុមកីឡាករ របស់ក្រុមជម្រើសជាតិ សេណេហ្គាល់ មិនទទួលបានចំណាប់អារម្មណ៍តែឯង ដោយសារជ័យជំនះរបស់ក្រុមខ្លួន (២-១) ក្នុងការប្រកួតជុំដំបូង ជាមួយនឹងក្រុម ប៉ូឡូញ កាលពីល្ងាចថ្ងៃអង្គារ ក្នុងកីឡដ្ឋាន «Spartak Stadium» នៃរដ្ឋធានីម៉ូស្គូ នោះទេ។

ប៉ុន្តែ ក្រុមអ្នកគាំទ្រក្រុមជម្រើសជាតិ សេណេហ្គាល់ ដែលហៅខ្លួនឯងថា «Le 12ème Gaïndé» ក៏បានបង្កើតចំណាប់អារម្មណ៍ សម្រាប់ពិភពលោកទាំងមូលដែរ។ នោះ គឺទស្សនិកជន មកពីក្រុម «Le 12ème Gaïndé» បានយកពេលវេលា នៅក្រោយការប្រកួត ដើម្បីបោសសំអាត ទីកន្លែងដែលក្រុមខ្លួន បានអង្គុយ (ឬឈរ) នៅក្នុងកីឡដ្ឋាន ជាជាងការចាកចេញ ដូចទស្សនិកជនផ្សេងទៀត។

កាយវិការនេះ ត្រូវបានកោតសរសើរជាទូទៅ នៅលើបណ្ដាញសង្គម។ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានលើកឡើងថា៖ «ជារឿងដ៏ល្អបំផុត ដែលអ្នកឯងបានមើលឃើញ នៅថ្ងៃនេះ»។

គ្រូ​ដឹកនាំ​ក្រុម​រ៉ូស្ស៊ី មិន​ឆ្លើយ​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រើ​ថ្នាំ

គ្រូ​ដឹកនាំ​ក្រុម​រ៉ូស្ស៊ី មិន​ឆ្លើយ​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រើ​ថ្នាំ

ប្រកួតពីរលើក ឈ្នះទាំងពីរលើក មួយលើករកបានគ្រាប់បាល់ ដល់ទៅ៥គ្រាប់ និងមួយលើកក្រោយ រកបានគ្រាប់បាល់ ៣គ្រាប់ ព្រមទាំងមានសង្ឃឹមយ៉ាងច្រើន ក្នុងការឆ្លងទៅវគ្គ ១ភាគ៨ផ្ដាច់ព្រ័ត្រ ថែមទៀត។ ជាលទ្ធផល ដែលមិនមានក្រុមជម្រើសជាតិណាធ្វើបាន រហូតមកដល់ថ្ងៃនេះ ក្រៅពីក្រុមបាល់ទាត់ រ៉ូស្ស៊ី ដែលជាម្ចាស់ផ្ទះ រៀបចំការប្រកួត បាល់ទាត់ពិភពលោក ឆ្នាំ២០១៨។

មិនខុសទេ! គ្មានក្រុមជម្រើសជាតិណា មានលទ្ធភាពដូច្នេះទេ ហើយជាអ្វី ដែលអ្នកសារព័ត៌មានរ៉ុស្ស៊ី បានសំដែងការកោតសរសើរ នៅនឹងមុខលោក «Stanislav Cherchesov» គ្រូដឹកនាំក្រុមរ៉ូស្ស៊ី ក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើង នៅក្រោយការប្រកួត រវាងក្រុម រ៉ូស្ស៊ី និងក្រុម អេហ្ស៊ីព កាល​ពីយប់ម្សិលម៉ិញ។ អ្នកសារព័ត៌មាននោះ បានលាន់មាត់​ដូច្នេះថា៖ «ពួកអ្នកឯង គឺជាអធិរាជមួយអង្គ។ យើងស្រឡាញ់​ពួកអ្នកឯង​ណាស់។»។

ប៉ុន្តែ នៅមុននេះបន្តិច អ្នកសារព័ត៌មានមួយរូបផ្សេង បានចោទសួរ [...]

បាល់ទាត់​ពិភពលោក៖ រ៉ូណាល់ដូ​បន្ត​រក​គ្រាប់​បាល់ ខណៈ​ម៉ារ៉ុក​ហាល​អាវ

បាល់ទាត់​ពិភពលោក៖ រ៉ូណាល់ដូ​បន្ត​រក​គ្រាប់​បាល់ ខណៈ​ម៉ារ៉ុក​ហាល​អាវ

ការប្រកួតជុំទីពីរ រវាងក្រុម ព័រទុយហ្គាល់ និងក្រុម ម៉ារ៉ុក នៅរសៀលថ្ងៃនេះ បានបញ្ចប់ទៅ ដោយលទ្ធផល ១-០ ដែលជាគ្រាប់បាល់ របស់កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) រកបានតាំងពីនាទីទី៤។

បើពិនិត្យ ទៅលើការប្រកួតវិញ ក្រុមម៉ារ៉ុកបានគ្របដណ្ដប់ការប្រកួត និងឱកាសរកគ្រាប់បាល់ នៅក្នុងភាគរយយ៉ាងច្រើន។ ប៉ុន្តែកង្វះប្រសិទ្ធភាព ក្នុងការទាត់បញ្ចូលទី បានធ្វើឲ្យក្រុមម៉ារ៉ុក ទទួលលទ្ធផល ដូចក្នុងការប្រកួតជុំដំបូង ជាមួយក្រុមអៀរ៉ង់ កាលពីថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។

គួរឲ្យសោកស្ដាយ សម្រាប់ក្រុមម៉ារ៉ុក ដែលត្រូវផាត់ចេញ ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំនេះ បន្ទាប់ពីទទួលបរាជ័យ ជាលើកទីពីរ នៅក្នុងការប្រកួតទាំងពីរលើក។ យ៉ាងណា ក្រុមម៉ារ៉ុក ត្រូវធ្វើការប្រកួត មួយលើកទៀត (ជុំទី៣) ទល់នឹងក្រុម អេស្ប៉ាញ នៅថ្ងៃចន្ទទី ២៥ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ។ ទោះការប្រកួតនេះ មិនអាចជួយអ្វី បានក៏ដោយ [...]

សម រង្ស៊ី ប្រតិកម្ម​ធ្ងន់ៗ​ចំពោះ​ដីកា​កោះ ជុំវិញ​ការ​ប្រមាថ​ព្រះមហាក្សត្រ

សម រង្ស៊ី ប្រតិកម្ម​ធ្ងន់ៗ​ចំពោះ​ដីកា​កោះ ជុំវិញ​ការ​ប្រមាថ​ព្រះមហាក្សត្រ

ការកោះហៅលោក សម រង្ស៊ី ពីសំណាក់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ទទួលបានប្រតិកម្មមកវិញ យ៉ាងជូរចត់ ពីសាមីខ្លួន។ មេដឹកនាំប្រឆាំងដ៏សំខាន់ របស់ប្រទេសកម្ពុជា បានអះអាងជាថ្មី ពីការកោះហៅ នៃ«តុលាការអាយ៉ង» និងបានបញ្ជាក់ឡើងវិញ ពីជំហររបស់លោក ក្នុងការជឿជាក់ថា ព្រះរាជសារនៃព្រះមហាក្សត្រ ចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៨ គឺជា«លិខិតក្លែងក្លាយ» ឬជាលិខិតធ្វើឡើង ក្រោមការសម្លុតគម្រាមកំហែង។

លោក សម រង្ស៊ី បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោក ដើម្បីធ្វើការប្រតិកម្មខ្លាំងៗ តបនឹងដីកានោះ ដូច្នេះថា៖ «ទាក់ទងទៅនឹងការកោះហៅ ពីតុលាការអាយ៉ងថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំនៅតែជឿជាក់ថា លិខិតព្រះមហាក្សត្រ ចុះថ្ងៃ ១៨ ឧសភា ២០១៨ ដែលអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួម ក្នុងការបោះឆ្នោតក្លែងក្លាយ ថ្ងៃ ២៩ កក្កដា ខាងមុខ គឺជាលិខិតក្លែងក្លាយ ឬក៏ជាលិខិតធ្វើឡើង ក្រោមការសម្លុត និងគាបសង្កត់»។

[...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...