
ប្រ៊ែដ អាដាម៖ ភាពទន់ភ្លន់របស់អ៊ឺរ៉ុបចំពោះ ហ៊ុន សែន ជាពេលវេលាខ្ជះខ្ជាយ
នៅចំពោះឥទ្ធិពលខ្លាំងក្លារបស់ខ្លួន សហភាពអ៊ឺរ៉ុបបានជ្រើសរើស ការបំបោសអង្អែលរដ្ឋាភិបាលលោក ហ៊ុន សែន ម្ដងហើយម្ដងទៀត ដើម្បីទទូចឲ្យរបបដឹកនាំរបស់លោក ងាកមករកមាគ៌ា នៃលិទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញ។ ផ្ទុយទៅវិញ វិធីសាស្ត្រការទូតដ៏ទន់ភ្លន់ទាំងនោះ មិនត្រូវបានលោក ហ៊ុន សែន និងរបបដឹកនាំរបស់លោក អើពើនោះទេ។ ជាលទ្ធផលក្នុងពេលកន្លងមក គឺបានត្រឹមតែជាការខ្ជះខ្ជាយ ពេលវេលាចោលឥតប្រយោជន៍ប៉ុណ្ណោះ។
លោក ប្រ៊ែដ អាដាម (Brad Adams) នាយកទទួលបន្ទុកកិច្ចការអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេសថា «Human Rights Watch» បានសរសេរដូច្នេះ នៅក្នុងអត្ថបទមួយ មានចំណងជើងថា «Will EU suspend trade deal with Cambodia?» ដែលត្រូវបានសារព័ត៌មានមួយ ក្នុងទ្វីបអ៊ឺរ៉ុប យកទៅចុះផ្សាយ [...]