All Articles of MONOROOM.info

គ្រូបង្វឹក រៀលម៉ាឌ្រីត៖ «យើង​នៅ​មិន​ទាន់​ឈ្នះ​អ្វី​ទាំង​អស់»

គ្រូបង្វឹក រៀលម៉ាឌ្រីត៖ «យើង​នៅ​មិន​ទាន់​ឈ្នះ​អ្វី​ទាំង​អស់»

ទ្រាំមិនសរសើរមិនបាន។ ព្រោះជាបទពិសោធ ដែលលោក ហ្សីនឌីន ហ្សីដាន់ (Zinedine Zidane) បាន​ក្លាយ​ជាគ្រូបង្វឹកជាលើកដំបូង នៅក្នុងជីវិតរបស់លោក តែលោកបានដឹកនាំ​ក្រុមរៀលម៉ាឌ្រីត (Real Madrid) ឲ្យ​ទទួលបានជ័យជំនះ ឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួត ដណ្ដើមពានរង្វាន់ជើងឯកអ៊ឺរ៉ុប «Champions League» ឆ្នាំ២០១៦ បន្ទាប់ពីបានបំបាក់ក្រុម មេនឆេស្ទ័រស៊ីធី (Manchester City) កាលពីយប់ថ្ងៃពុធ នៅ​ក្នុង​កីឡាដ្ឋាន​ដ៏​ធំរបស់​ខ្លួន។ ក្រុមរៀលម៉ាឌ្រីត នឹងត្រូវទៅជួបជាមួយក្រុម អាត្លេទីកូម៉ាឌ្រីត (Atletico Madrid)  នៅ​ក្នុង​វគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវរៀបចំធ្វើ នៅក្នុងក្រុង មីឡង់ (Milan)  ប្រទេសអ៊ីតាលី នាថ្ងៃទី២៨ ខែឧសភា​ខាង​មុខ​នេះ។ ក្រុម​ទាំងពីរ​នេះ ស្ថិតនៅម្ខាងម្នាក់ នៃរាជធានី ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។

បវរកញ្ញា​ជាតិ​ហ្គាណា ក្លាយ​ជា​បវរកញ្ញា​ប្រចាំ​ទ្វីប​អាហ្វ្រិក​ដំបូង​គេ

បវរកញ្ញា​ជាតិ​ហ្គាណា ក្លាយ​ជា​បវរកញ្ញា​ប្រចាំ​ទ្វីប​អាហ្វ្រិក​ដំបូង​គេ

កម្មវិធីប្រឡងបវរកញ្ញា ប្រចាំទ្វីបអាហ្វ្រិកនេះ ត្រូវបានរៀបចំធ្វើ ជាលើកដំបូងបង្អស់ ដោយ​ផលិតកម្ម «Neo Mashishi» នៅប្រទេសអាហ្វ្រិកខាងត្បូង និងបានប្រមូលបវរកញ្ញានៅក្នុងទ្វីបនេះ ជាច្រើន​សិប​នាក់ ឲ្យ​ចូល​មក​ប្រកួត។ អ្នករៀបចំកម្មវិធី ថែមទាំងបានសង្ឃឹមដែរថា ការប្រកួតជ្រើសរើសរាជនីសម្ផស្សប្រចាំទ្វីប​មួយ​នេះ នឹងទទួល​បាន​ការ​គាំទ្រ ពីសំណាក់សហភាពអាហ្វ្រិក (UA) ដើម្បីអនុញ្ញាតឲ្យបវរកញ្ញា ដែលបានឈ្នះ​ពី​ក្នុង​ការប្រកួត អាច​ដើរ​តួនាទី​តំណាង​ឲ្យ​ទ្វី​បអាហ្វ្រិក និងជាអង្គទូតសម្រាប់យុទ្ធនាការនានា ប្រឆាំង​នឹង​ជំងឺ​ឆ្លង ភាព​ក្រីក្រ និង​ការ​រើស​អ៊ើង​ជាដើម។

កាលពីថ្ងសៅរ៍ ចុងសប្ដាហ៍មុន នៅក្នុងសាលប្រគុំតន្ត្រីដ៏ធំ នៃមហាគ្រឹះលេងល្បែង «Gold Reef City» នៃ​រដ្ឋធានី ចនណេស្បួរ (Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូង កំពូលស្រីស្អាតចុងក្រោយ ចំនួន​១២នាក់ ពី​ក្នុង​ចំណោម​៤០នាក់ ដែលមកពីប្រទេសនានា [...]

ប្រ៊ែដ អាដាម៖ ហ៊ុន សែន មាន​ប្រាក់​៥០០លាន​ដុល្លារ

ប្រ៊ែដ អាដាម៖ ហ៊ុន សែន មាន​ប្រាក់​៥០០លាន​ដុល្លារ

ការកាន់អំណាចជាង៣០ឆ្នាំ របស់លោក ហ៊ុន សែន ពិតជាជួយឲ្យលោក រកបានប្រាក់​រហូតដល់ទៅ ៥០០​លាន​ដុល្លារមែនឬ? មែនឬមិនមែន តែតួលេខនៃទឹកប្រាក់ដ៏មហាសាលនេះ ត្រូវបានលោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​​កិច្ចការ​តំបន់​អាស៊ី នៃអង្គការ​ឃ្លាំមើល​​សិទ្ធិ​​មនុស្ស ហៅជាភាសា​អង់គ្លេស​ថា «Human Rights Watch» ទម្លាយឲ្យដឹងជាសាធារណៈ នៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុសម្លេង​អាស៊ី​សេរី ទាក់ទងនឹងសំនុំរឿងពុករលួយ ដ៏ចម្រូងចម្រាស ដែលបានកើតឡើងថ្មីៗបំផុតនេះ។

លោក ប្រ៊ែដ អាដាម បានស្រង់ប្រភពមន្ត្រីរដ្ឋាភិបាល របស់សហរដ្ឋអាមេរិក មកអះអាងថា៖ «លោក ហ៊ុន សែន មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ហោច​ណាស់​ប្រហែល ៥០០​លាន​ដុល្លារ​អាមេរិក ($500 million)»។ ពាក្យ​«យ៉ាង​ហោច»​របស់លោក អាដាម បានន័យថាលោក ហ៊ុន សែន អាចនឹងមានប្រាក់​ច្រើនជាង ៥០០លាន​ដុល្លារ​នេះ​ទៅ​ទៀត។

នៅក្នុងកិច្ចសម្ភាសដដែលនោះ [...]

ជើង​ឯក​អ៊ឺរ៉ុប​២០១៦៖ អាត្លង់ទីកូ សម្លាប់ បាយ៉ឺន ហើយ​ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ

ជើង​ឯក​អ៊ឺរ៉ុប​២០១៦៖ អាត្លង់ទីកូ សម្លាប់ បាយ៉ឺន ហើយ​ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ

នៅក្នុងការប្រកួតលើកទីមួយ (ឬហៅតាមពាក្យបច្ចេកទេស៖ ការប្រកួតទៅ) កាលពីសប្ដាហ៍មុន នៅក្នុង​រាជធានី ម៉ាឌ្រីត ក្រុមអាត្លង់ទីកូ (Atlético Madrid) បានយកជ័យជំនះលើក្រុមបាយ៉ឺន (Bayern Munich) ក្នុង​ពិន្ទុ ១-០។ នៅក្នុងយប់ថ្ងៃអង្គារទី៣ ខែឧសភានេះ ក្រុម បាយ៉ឺន បានឈ្នះវិញក្នុងពិន្ទុ ២-១ នៅ​ក្នុង​ការ​ប្រកួត​លើក​ទី២ (ឬហៅតាមពាក្យបច្ចេកទេស៖ ការប្រកួតត្រឡប់វិញ) ក្នុងក្រុង មូនិឆ របស់ខ្លួន។

កីឡាករដែលរកគ្រាប់បាល់ នៅក្នុងការប្រកួតលើកទី២នេះ មានកីឡាករ សាប៊ី អាឡុងសូ (Xabi Alonso) ដែល​បានទាត់បាល់ពិន័យមិនផ្ទាល់ នៅនាទីទី៣១ និងរកបានគ្រាប់បាល់ដំបូង ឲ្យក្រុមបាយ៉ឹន របស់ខ្លួន។ ប៉ុន្តែ​ក្រុម អាត្លង់ទីកូ បានរកគ្រាប់បាល់ស្មើមកវិញ នៅនាទីទី៥៤ ដោយសារកីឡាករអន្តរជាតិបារាំង ឈ្មោះ អង់ត័ន គ្រីស្មាន់ (Antoine Griezmann)។ និងគ្រាប់បាល់ទីបី របស់ក្រុម បាយ៉ឺន រកបានដោយសារ​កីឡាករ​អន្តរជាតិ​ប៉ូឡូញ ឈ្មោះ រ៉ូប៊ែរ ឡេវ៉ានដូវស្គី [...]

ធី សុវណ្ណថា ប្រកាស​ជម្រះ​បញ្ជី​ផ្ទាល់​ខ្លួន​ប្រឆាំង កឹម សុខា

ធី សុវណ្ណថា ប្រកាស​ជម្រះ​បញ្ជី​ផ្ទាល់​ខ្លួន​ប្រឆាំង កឹម សុខា

មើលទៅរឿងរ៉ាវរបស់កញ្ញា ធី សុវណ្ណថា ដែលធ្វើឡើង​ប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្សកម្ពុជា នៅ​មិនទាន់បញ្ចប់នៅឡើយ។ ហើយរឿងនេះ ត្រូវបានតារាល្បីឈ្មោះ នៅលើបណ្ដាញសង្គមរូបនេះ អះអាង​ទទួលស្គាល់ដោយខ្លួនឯង គឺកើតចេញពីការ«ជម្រះបញ្ជីផ្ទាល់ខ្លួន» រវាងនាង និងលោក កឹម សុខា នោះ​តែ​ម្ដង។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញា ធី សុវណ្ណថា បានគម្រាមថា នឹងបើកយុទ្ធនាការ នៅក្នុងពេលខាងមុខនេះ ដើម្បី​ធ្វើការទម្លាក់លោក កឹម សុខា (ចេញពីតំណែង? តំណែងអ្វី?)។

នៅលើគណនីហ្វេសប៊ុករបស់នាង តារាហ្វេសប៊ុករូបនេះ បានសរសេរអម​ទៅនឹងរូបថតមួយសន្លឹក​របស់ខ្លួន ដោយដំបូងឡើយអានទៅ ហាក់ដូចជានាងចង់សម្ដែងខមាលទោស ចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះ​ជាតិ។ ប៉ុន្តែបើមើលបន្តទៅទៀត គេនឹងឃើញនាងសរសេរថា៖ «ខ្ញុំមិនចង់ប្តឹងលោក កឹម សុខា ទេ ប៉ុន្តែគាត់​ជ្រុល​ខ្លាំង​ពេក។ ៣ឆ្នាំហើយ (ដែល)គាត់តែងនិយាយបរិហារ ចោទលាបពណ៌ខ្ញុំ ប្រាប់ទៅតំណាងរាស្រ្ត សមាជិកបក្ស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...