
ស្ថានទូតជប៉ុនបកស្រាយសំដី អាប៊េ តបប្រតិកម្ម ហ៊ុន សែន
បើនិយាយឲ្យខ្លី គេត្រូវយល់ពីន័យ ដែលបង្កប់នៅពីក្រោយភាសា «ការទូត»!
តបទៅនឹងការលើកឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលស្នើសុំឲ្យជប៉ុន សម្ដែងប្រតិកម្មជំនួសលោក ទៅលើសារព័ត៌មានក្នុងស្រុកមួយ ជុំវិញការចុះផ្សាយ ពីការបន្ទោស ឬការរិះគន់រូបលោក ពីសំណាក់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាប៊េ (Shinzo Abe) នោះ មន្ត្រីទីប្រឹក្សានៅស្ថានទូតជប៉ុន ប្រចាំនៅប្រទេសកម្ពុជា បានចេញមកធ្វើការបកស្រាយ ថាលោក អាប៊េ មិនបានរិះគន់ និងមិនមានបំណងរិះគន់ លោក ហ៊ុន សែន នោះឡើយ។
មន្ត្រីកុងស៊ុលនៃស្ថានទូតជប៉ុន លោក ណៅអាគី កាម៉ូស៊ីដា (Naoaki Kamoshida) បានលើកឡើង ប្រាប់សារព័ត៌មានក្នុងស្រុក ក៏ដូចជាវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ថា នៅក្នុងអំឡុងពេល នៃជំនួបរបស់លោក ស៊ីនហ្សូ អាប៊េ ជាមួយលោក ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងមកនោះ លោកនាយករដ្ឋមន្ត្រីជប៉ុន បានសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃនីតិរដ្ឋ [...]