All Articles of MONOROOM.info

ហ៊ុន សែន ថា«ទេ» ចំពោះច្បាប់ការពារអតីតនាយករដ្ឋមន្ត្រី

ហ៊ុន សែន ថា«ទេ» ចំពោះច្បាប់ការពារអតីតនាយករដ្ឋមន្ត្រី

«លឺ ឡាយស្រេង កុំមកតាំងខ្លួនឯង ជាព្រឹទ្ធាចារ្យ និងជាអ្នកនយោបាយជើងចាស់ស្អី !» នេះ ជាប្រតិកម្មខ្លាំងៗ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា តបទៅនឹងលិខិតចំហរមួយ របស់អតីតឧបនាយករដ្ឋមន្ត្រី មកពីគណបក្សហ្វុនស៊ីនប៉ិច ដែលបានចេញផ្សាយនៅថ្ងៃសៅរិ៍ ទី១៥ ខែកក្កដានេះ ទៅកាន់ប្រធានគណបក្ស ដែលមានអសនៈក្នុងរដ្ឋសភាទាំងពីរ ស្នើឲ្យមានច្បាប់មួយឡើង ដើម្បីការពារនាយករដ្ឋមន្ត្រី ដែលអស់តំណែង។

លិខិតចំហរនោះ ដែលត្រូវបានលោក លី ឡាយស្រេង ធ្វើដាច់ដោយឡែកពីគ្នា ទៅកាន់លោក ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សកាន់អំណាច និងលោក កឹម សុខា ក្នងនាមជាប្រធានគណបក្សប្រឆាំង នៅក្នុងរដ្ឋសភា បានពន្យល់ថា ភាពចាំបាច់នៃច្បាប់ការពារនាយករដ្ឋមន្ត្រី ដែលចាកចេញពីអំណាច គឺដើម្បីបញ្ចៀស​ សង្គ្រាមបង្ហូរឈាមគ្នា រវាងខ្មែរគ្នាឯង។ មន្ត្រីនយោបាយចាស់វស្សា បានសរសេររំលឹកឡើងវិញ ពីសង្គ្រាម ដែល​កើត​ឡើង​ជាច្រើន​ជំនាន់​ [...]

អ្វី​ទៅ​ ជាតួនាទី ភារកិច្ច និង​សិទ្ធិ របស់​ស្មៀន​ឃុំ-​សង្កាត់?

អ្វី​ទៅ​ ជាតួនាទី ភារកិច្ច និង​សិទ្ធិ របស់​ស្មៀន​ឃុំ-​សង្កាត់?

មានប្រិយមិត្តអ្នកអានជាច្រើន បានសាកសួរពីតួនាទី ភារកិច្ច និងសិទ្ធិ របស់ស្មៀនឃុំ-សង្កាត ថាមន្ត្រីថ្នាក់មូលដ្ឋានទាំងនេះ ត្រូវធ្វើអ្វីខ្លះ និងត្រូវមានសិទ្ធិអំណាច នៅត្រឹមកម្រិតណា នៅក្នុងឃុំ-សង្កាត់? តើមន្ត្រីស្មៀន មានសិទ្ធិ«ចង្អុលមុខ» និងប្រើសំដី«ថ្លោសៗ» ដាក់មេឃុំ ឬចៅសង្កាត់ឬទេ?

ក្រៅពីសំនួរទាក់ទងនឹងសីលធម៌ អ្នកច្បាប់មួយរូបបានឲ្យទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូដឹងថា មន្ត្រីស្មៀនជាមន្ត្រីចាត់តាំង ក្រោមរចនាសម្ព័ន្ធ របស់ក្រសួងមហាផ្ទៃ និងខុសឆ្ងាយពីមេឃុំ ឬចៅសង្កាត់ ដែលជាមន្ត្រី ដែលត្រូវបានរាស្ត្របោះឆ្នោតជូន។ អ្នកច្បាប់រូបនោះ បានរៀបរាប់ទៀតថា នៅក្នុងប្រទេសប្រជាធិបតេយ្យ មន្ត្រីដែលទទួលបាន​សន្លឹកឆ្នោត​ពីរាស្ត្រ មានសិទ្ធិអំណាច ធំជាងឆ្ងាយ ពីមន្ត្រីដែលទទួល​បានការ​ចាត់តាំង។

យន្ដហោះ​រៀប​ងើប​ខ្លួន​ក្បែ​ឆ្នេរ បាញ់​ខ្យល់​ចំ​ស្ត្រី​ម្នាក់​ស្លាប់

យន្ដហោះ​រៀប​ងើប​ខ្លួន​ក្បែ​ឆ្នេរ បាញ់​ខ្យល់​ចំ​ស្ត្រី​ម្នាក់​ស្លាប់

ស្ត្រីរងគ្រោះ ដែលបានមកធ្វើវិសមកាល នៅលើកោះមួយនេះ បានស្ថិតនៅជាប់ ជាមួយរបងព្រលានយន្ដហោះ ដែលមានទីតាំងនៅក្បែរឆ្នេរខ្សាច់ មានពោរពេញដោយមនុស្ស។ ប៉ុន្តែនៅពេលយន្ដហោះបានតម្លើងកម្លាំងម៉ាស៊ីនប្រតិកម្ម ដើម្បីរុញតួយន្ដហោះ ឲ្យហោះងើបខ្លួនពីដី ស្ត្រីវ័យ៥៧ឆ្នាំ ទំនងជាបានទទួលខ្យល់ ដែលបាញ់ចេញពីម៉ាស៊ីនប្រតិកម្ម យ៉ាងពេញកម្លាំងតែម្ដង (វីដេអូបង្ហាញជូនខាងក្រោម)។

ជាការពិតហើយ ការសាងសង់ព្រលានយន្ដហោះ នៅក្បែរឆ្នេរ របស់កោះ «Sint Maarten» ជាផ្នែកមួយ នៃការទាក់ទាញទេសចរណ៍របស់ខ្លួន ហើយគេឧស្សាហ៍ឃើញរូបថត ឬវីដេអូជាច្រើន ស្ដីពីការហោះចុះ ឬការហោះឡើង នៃយន្ដហោះ ដែលស្ថិតនៅយ៉ាងប្រកៀក ពីលើក្បាលអ្នកទេសចរណ៍។ អ្នកទេសចរណ៍ខ្លះទៀត ថែមទាំងបានឆក់ឱកាស រករឿងសប្បាយ ដោយយកខ្លួន ទៅដាក់ឲ្យចំពីក្រោយកម្លាំងខ្យល់ ដែលបាញ់ចេញ​ដោយម៉ាស៊ីនប្រតិកម្ម​យន្ដហោះ​នោះទៀត។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...