អ្វីទៅ ជាតួនាទី ភារកិច្ច និងសិទ្ធិ របស់ស្មៀនឃុំ-សង្កាត់?
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 15, 2017
- ប្រធានបទ: ឃុំ-សង្កាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មានប្រិយមិត្តអ្នកអានជាច្រើន បានសាកសួរពីតួនាទី ភារកិច្ច និងសិទ្ធិ របស់ស្មៀនឃុំ-សង្កាត ថាមន្ត្រីថ្នាក់មូលដ្ឋានទាំងនេះ ត្រូវធ្វើអ្វីខ្លះ និងត្រូវមានសិទ្ធិអំណាច នៅត្រឹមកម្រិតណា នៅក្នុងឃុំ-សង្កាត់? តើមន្ត្រីស្មៀន មានសិទ្ធិ«ចង្អុលមុខ» និងប្រើសំដី«ថ្លោសៗ» ដាក់មេឃុំ ឬចៅសង្កាត់ឬទេ?
ក្រៅពីសំនួរទាក់ទងនឹងសីលធម៌ អ្នកច្បាប់មួយរូបបានឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹងថា មន្ត្រីស្មៀនជាមន្ត្រីចាត់តាំង ក្រោមរចនាសម្ព័ន្ធ របស់ក្រសួងមហាផ្ទៃ និងខុសឆ្ងាយពីមេឃុំ ឬចៅសង្កាត់ ដែលជាមន្ត្រី ដែលត្រូវបានរាស្ត្របោះឆ្នោតជូន។ អ្នកច្បាប់រូបនោះ បានរៀបរាប់ទៀតថា នៅក្នុងប្រទេសប្រជាធិបតេយ្យ មន្ត្រីដែលទទួលបានសន្លឹកឆ្នោតពីរាស្ត្រ មានសិទ្ធិអំណាច ធំជាងឆ្ងាយ ពីមន្ត្រីដែលទទួលបានការចាត់តាំង។
អ្នកច្បាប់ដដែល បានអះអាងបន្តថា តួនាទី ភារកិច្ច និងសិទ្ធិ របស់ស្មៀន មានបញ្ជាក់លំអិត នៅក្នុងសេចក្ដីប្រកាសលំអិត ឆ្នាំ២០០១ របស់ក្រសួងមហាផ្ទៃ ប៉ុន្តែសេចក្ដីប្រកាសនោះ ក៏ត្រូវបានសរសេរ ស្ថិតក្រោមអំណាចច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាល ឃុំ-សង្កាត់ នោះដែរ។ ប្រសិនជាស្មៀន បានប្រព្រឹត្តកំហុស ឬមេឃុំ-ចៅសង្កាត់ ពិបាកធ្វើការជាមួយស្មៀន នៅក្នុងមូលហេតុស្របច្បាប់ណាមួយ មេឃុំ-ចៅសង្កាត់ អាចកោះប្រជុំក្រុមប្រឹក្សាឃុំសង្កាត់ និងលើកពីករណីនេះឡើង ហើយសម្រេចស្នើទៅក្រសួងមហាផ្ទៃ ឲ្យធ្វើការផ្លាស់ស្មៀនរូបនោះចេញ។ ត្រង់ចំណុចនេះ លោកបានបញ្ជាក់ថា ក្នុងច្បាប់បានសរសេរថា «ត្រូវផ្លាស់» និងមិនមែន«អាចត្រូវផ្លាស់»ទេ ដូច្នេះតោងរដ្ឋមន្ត្រី ចាំបាច់ត្រូវធ្វើតាមការស្នើសុំ របស់មេឃុំ-ចៅសង្កាត់។
មាត្រា២៧ នៃច្បាប់នោះ ចែងថា «ស្មៀនឃុំ-សង្កាត់ តែងតាំងឡើង ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានភារកិច្ច ជួយកិច្ចការឃុំ-សង្កាត់ និងធានានិរន្តភាព កិច្ចការរដ្ឋបាល នៅក្នុងឃុំ-សង្កាត់។ ស្មៀនឃុំ-សង្កាត់ ត្រូវផ្លាស់ប្ដូរ ក្នុងករណីមានសំណើរ របស់មេឃុំ ចៅសង្កាត់ អនុលោមតាមការសំរេច របស់ក្រុមប្រឹក្សាឃុំ-សង្កាត់។»
អ្នកច្បាប់បានពន្យល់បន្តថា ក្រៅពីភារកិច្ច ធ្វើរបាយការណ៍កិច្ចការ នៅក្នុងឃុំ-សង្កាត់ ជូនទៅក្រសួងមហាផ្ទៃ ស្មៀនឃុំ-សង្កាត់ មានភារកិច្ច និងត្រូវធ្វើកិច្ចការ ជា«សេនាធិការ» របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងថែរក្សា ការពារសម្ភារៈសាធារណៈ-ឯកជន នៅក្នុងឃុំ-សង្កាត់នោះ រួមទាំងត្រាឃុំ-សង្កាត់។ តែការរក្សាការពារ«ត្រា» មិនមែនមានន័យថា ការសម្រេចវាយត្រា ទៅលើលិខិតស្នាមណាមួយ របស់ឃុំ-សង្កាត់នោះ ជាសិទ្ធិរបស់ស្មៀនឡើយ។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមជម្រាបជូនពីច្បាប់ ស្ដីពីការគ្រប់គ្រងឃុំ-សង្កាត់ ត្រង់ចំណុចដែលមានចែង ពីស្មៀន និងសេចក្ដីប្រកាស របស់ក្រសួងមហាផ្ទៃ ស្ដីពីស្មៀនឃុំ សង្កាត់ ដូចខាងក្រោម៖
(សូមចុចលើទំព័របន្ទាប់ ដើម្បីអានឯកសារទាំងនេះ)