All Articles of MONOROOM.info

ការផ្សាយពាណិជ្ជកម្ម របស់នំប៊ីស្គី Oreo ជាមួយនឹង ទារកបៅដោះ

ការផ្សាយពាណិជ្ជកម្ម របស់នំប៊ីស្គី Oreo ជាមួយនឹង ទារកបៅដោះ

ភ្នាក់ងារទទួលបន្ទុក ខាងផ្សាយពាណិជ្ជកម្ម របស់ប្រទេសកូរេខាងត្បូង ឈ្មោះ Cheil Worldwide បានគិតថា នឹងមានភាព ជោគជ័យ ក្នុងការផ្សាយពាណិជ្ជកម្មអោយនំប៊ីស្គី ដែលមានឈ្មោះហៅថា «basic instinct», ដែលបង្ហាញដោយ ទារក កំពុងតែបៅដោះម្ដាយរបស់វា។

រូបនេះគេចង់និយាយថា ពិសានំប៊ីស្គី Oreo basic instinct ដែលផលិតចេញពីទឹកដោះ លោកអ្នកនឹងទទួលបាន ភាពឆ្ងុយ ឆ្ងាញ់ដ៏អស្ចារ្យមួយ ពីម៉ាកនំដ៏ល្បីល្បាញក្នុងពិភពលោកមួយនេះ ប្រៀបបាននឹងទារកបានដោះម្ដាយវាបៅអញ្ចឹង។ ប៉ុន្តែ រូបផ្សាយពាណិជ្ជកម្មនេះ បែរជាបានធ្វើអោយ សាធារណជន នៅក្នុងប្រទេសនេះឆ្ងល់ និងបានចោទសួរទៅភ្នាក់ងារ [...]

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី៤)

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី៤)

ក្នុងការរងចាំ ជួបពិគ្រោះជាមួយគ្រូពេទ្យ អ្នកជំងឺពីរនាក់ ជជែកគ្នា ៖

  • ក្នុងពេលទៅជួបជាមួយគ្រូពេទ្យដំបូងៗ គ្រូពេទ្យចេះតែសួរថា តើព្រឹកម៉ិញញ៉ាំអាហារអី? ខ្ញុំមើលទៅដូចជាមិនទាក់ទងអី ជាមួយនឹងជំងឺរបស់យើងរាល់គ្នា ដែលមកពិគ្រោះនៅពេលល្ងាចសោះ ...
  • មិនជាអីទេ គ្រូពេទ្យគ្រាន់តែចង់ដឹង ស្ទាបស្ទង់មើលពីជីវភាពរបស់អ្នកជំងឺប៉ុណ្ណោះ ថាតើអ្នកជំងឺញ៉ាំគុយទាវ បាយស្រូប បបរ នៅហាង ឫក៏បាយកកនៅផ្ទះ ...
  • ... ???!!!
គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី៣)

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី៣)

ក្រោយពីបើកមាត់ អោយគ្រូពេទ្យធ្មេញពិនិត្យ ស្រាប់តែគ្រូពេទ្យឧទានឡើង៖

  • ណ្នេះ​ ខ្ញុំអោយ១០០រៀល ហើយទៅទិញអំពៅស៊ាំងនៅមុខមន្ទីពេទ្យ ញ៉ាំសិន ហើយចាំមកវិញ។

មួយសន្ទុះក្រោយមក អ្នកជំងឺត្រឡប់មកវិញ ហើយបើកមាត់អោយ គ្រូពេទ្យធ្មេញជាលើកទីពីរ។ គ្រូពេទ្យងាកមកឃើញ ក៏ឧទានឡើងម្ដងទៀត៖

  • ស្លាប់ខ្ញុំហើយ ខ្ញុំអោយ១០០រៀលទៅទិញអំពៅស៊ាំងញ៉ាំ ហើយប្អូនឯងទៅទិញអ្វីញ៉ាំវិញនឹង ?
  • អំពៅ ញ៉ាំបានតែទឹក លេបកាកម៉េចនឹងបាន ហើយអង្កាលណានឹងឆ្អែត ? ខ្ញុំឃើញដំឡូងគេលក់នៅក្បែរនោះដែរ ក៏ទិញញ៉ាំទៅ វាបានឆ្អែតជាង ...
  • ឱ ពុទ្ធោ ...!!!
គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី២)

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី២)

  • ឱលោកគ្រូពេទ្យ ខ្ញុំមានអាការៈរាគរូស តាំងពីយប់មក មិនស្វាងសោះ សូមមេត្តាដាក់ថ្នាំអោយខ្ញុំបន្តិចមក ។
  • ហើយ មុននឹងលោកប្អូនញ៉ាំអី ?
  • បាទលោកគ្រូពេទ្យ ញ៉ាំកន្ទួតត្រាំ ...
  • អញ្ចឹងលោកប្អូនបើកភ្នែកមក ខ្ញុំនឹងបន្តក់ថ្នាំភ្នែកជូន!
  • អ៎ាក ខ្ញុំឈឺពោះ​រាគរូស មិនមានឈឺភ្នែកទេ ម៉េចក៏ ...?
  • នេះគេហៅថា​ ការពារប្រសើរជាងព្យបាល ថ្ងៃក្រោយ លោកប្អូននឹងមានភ្នែកល្អ ក្នុងការជ្រើសរើសចំណីអាហារ មិនធ្វើអោយឈឺពោះ !!!
  • ...???!!!
ការផ្សាយពាណិជ្ជកម្ម ដែលគេហាមមិនអោយផ្សាយ

ការផ្សាយពាណិជ្ជកម្ម ដែលគេហាមមិនអោយផ្សាយ

ជាការកំសាន្ដមួយប៉ុណ្ណោះ ដែលទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ យកមកជូនលោកអ្នកក្នុងពេលនេះ។ ហើយក៏សូមផ្ដាំផងដែរថា រាល់ការផ្សាយពាណិជ្ជកម្មម្ដងៗ លោកអ្នកតែងតែចង់បិទវា មិនចង់មើ់លរហូតចប់ទេ តែលើកនេះ សូមមើលវារហូតចប់ ហើយមិនសុំអោយសើចទេ ព្រោះតាមមើលទៅ វានឹងធ្វើអោយលោកអ្នករំជួលចិត្តទៅវិញទេ។ ការផ្សាយពាណិជ្ជកម្មខ្លះ ដែលប្រើប្រាស់រូបភាព នៃការ ស្រើបស្រាល ស្អប់ខ្ពើម ឬឈឺចាប់របស់អ្នកដទៃ ទោះជានៅក្នុងគោលបំណងល្អក៏ដោយ ក៏មិនគួរនឹងអោយមានការលើកទឹកចិត្តនោះទេ។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...