All Articles of MONOROOM.info

Cambodgiens en France : attachement à leur origine

Cambodgiens en France : attachement à leur origine

La guerre civile déchirait le Cambodge et, a fait fuir les cambodgiens de leur patrie.  Ils sont venus s'installer dans l'un des autres pays, avec une culture et un climat différents. Plusieurs années après, ces exilés se sont intégrés, et leurs familles s’agrandissent. Certains  retournent au pays pour travailler, lancer un projet voire se réinstaller. D’autres décident de rester toujours dans le pays d'accueil. Quels sont leurs projets et leurs difficultés ?

L’intégration de l'ancienne génération

Vécu en France même depuis plus de 30 ans, la plupart éprouvent encore des difficultés pour s'y adapter. Bun Oray Saran est un retraité français [...]

នីកូឡា សារកូស្សី បរាជ័យខាងចរិកឬកពា ច្រើនជាងនយោបាយ

នីកូឡា សារកូស្សី បរាជ័យខាងចរិកឬកពា ច្រើនជាងនយោបាយ

ក្រោយពីទទួលសំលេងឆ្នោតគាំទ្រ នៅក្រោមលោកហ្រ្វង់ស័រ ហូឡង់ François Hollande នៅក្នុងការបោះឆ្នោត កាលពីថ្ងៃ អាទិត្យទី៦​ ខែឧសភានេះ លោកនីកូឡា​ សាកូហ្សី Nicolas Sarkozy ត្រូវបានគេមើលឃើញថា មិនមានភាពជោគជ័យទេ ក្នុងការបញ្ចុះបញ្ចូលអស់ជាច្រើនខែ ប្រជាអ្នកបោះឆ្នោតបារាំង អោយបែរមកបោះឆ្នោតគាំទ្រគាត់វិញនោះ។ បន្ថែមពីលើ ខ្សែរបន្ទាត់នយោបាយរបស់គាត់​ ដែលគេមិនសូវចង់បាន​នោះ ប្រជាអ្នកបោះឆ្នោតបារាំង តាមទំនងមើលទៅ ដូចជាមិនចង់ ឃើញមនុស្សដូចគាត់នៅក្នុង ថានៈជាប្រធានាធិបតីទៀតទេ។​

ក្នុងបណ្ដាប្រធានាធិបតីបារាំងទាំងអស់ លោកនីកូឡា​ សាកូហ្សី មិនគួរមិនត្រូវបានគេគិតថា គាត់មិនបានធ្វើអ្វីទាល់តែសោះ នោះទេ។ តែគេត្រូវគិតទៅលើ បញ្ហាចរិកឬកពារបស់គាត់ [...]

ហ្រ្វង់ស័រ ហូឡង់ ឈ្នះក្នុងការបោះឆ្នោត ប្រធានាធិបតីបារាំង ឆ្នាំ២០១២

ហ្រ្វង់ស័រ ហូឡង់ ឈ្នះក្នុងការបោះឆ្នោត ប្រធានាធិបតីបារាំង ឆ្នាំ២០១២

«ជាជ័យជំនះមួយយ៉ាងដាច់ស្រឡះ»​ នេះបើតាមការស្ទង់មតិលើកដំបូងមួយ របស់វិទ្យាស្ថាន​ Ipsos, ដែលបានចេញផ្សាយនូវ លទ្ធផលមិនទាន់ផ្លូវការមួយបញ្ជាក់ថា លោកហ្រ្វង់ស័រ ហូឡង់ François Hollande បានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិថ្មី ក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី៦ ឧសភាឆ្នាំ២០១២កន្លងទៅនេះ។ តាមការស្ទង់មតិលើកដំបូងនេះ បេក្ខជនមកពី គណបក្សសង្គមនិយម លោកហ្រ្វង់ស័រ ហូឡង់ François Hollande ទទួលបានសំលេងគាំទ្រប្រមាណជា ៥១,៩% ទល់នឹង បេក្ខជនមកពីគណបក្សសហភាពដើម្បីចលនាប្រជាជាតិ(UMP) និងជាប្រធានាធិបតីផុតអាណត្តិ លោកនីកូឡា​ សាកូហ្សី Nicolas Sarkozy ដែលទទួលបាន សំលេងគាំទ្រប្រមាណជា ៤៨,១%ប៉ុណ្ណោះ។ ប្រជាអ្នកបោះឆ្នោតបារាំង ទាំងនៅដីគោក និងនៅឯនាយសមុទ្រ បានចេញទៅបោះឆ្នោតប្រមាណជា ៧៩,៩០% ច្រើនជាងបន្តិច ពីអាណត្តិមុនដែលមាន​ប្រមាណជា ៧៩,៤៨% តែក៏នៅតែតិចជាង ភាគរយនៃការចូលរួម របស់ប្រជាអ្នកបោះឆ្នោតបារាំង [...]

ពស់ថ្លាន់ លេប ក្រពើរស់ទាំងមូល

ពស់ថ្លាន់ លេប ក្រពើរស់ទាំងមូល

ធម្មតា សត្វក្រពើ ជាសត្វសាហាវមួយ ដែលមិនមានសត្វណាផ្សេង ងាយនឹងបំបាក់វាណាស់។ តែនៅក្នុងខ្សែរវីដេអូនេះ យើងនឹងឃើញថា ពស់ថ្លាន់ដ៏ធំមួយនេះបែរជា លេបសត្វក្រពើនេះបានទាំងរស់ហើយ ទាំងមូលទៀតផង។

សូមអញ្ចើញទស្សនា ៖

សត្វក្អែប ប្រយុទ្ធនឹង ពស់

សត្វក្អែប ប្រយុទ្ធនឹង ពស់

ជាធម្មជាតិទៅហើយ នៅពេលសត្វភាគីម្ខាង ឃើញសត្វភាគីម្ខាងទៀត ជាសត្រូវនឹងគ្នា ហើយម្ខាងៗត្រូវតែប្រយុទ្ធដើម្បី ការពារខ្លួន។ ប៉ុន្តែនៅក្នុងករណីនេះ យើងនឹងឃើញថា សត្វពស់ជាភាគីរងគ្រោះទាំងស្រុង ដោយសត្វក្អែបដ៏ធំនេះ មានជើងច្រើន សំរាប់ជាអាវុធដើម្បីចាប់សត្វពស់នោះ។

សូមអញ្ចើញទស្សនា ៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...