តៃវ៉ាន់៖ រញ្ជួយព្រះធរណីធ្វើឲ្យស្លាប់ពីរនាក់ របួស២១នាក់ និងបាត់ខ្លួនម្នាក់ (VDO)
ការរញ្ជួយដីមួយ ដែលមានកម្រិតខ្លាំងជាង៦.០ បានកើតឡើងនៅកោះតៃវ៉ាន់ ហើយបានបង្កឲ្យមនុស្សស្លាប់ពីរនាក់ របួស២១នាក់។ ការរញ្ជួយបានអង្រួនអាគារធំៗជាច្រើន នៅក្នុងរដ្ឋធានីតៃប៉ិ បង្ខំឲ្យបណ្ដាជនអ្នករស់នៅទីនោះ រត់ចេញមកនៅតាមផ្លូវ។ នេះជាការប្រកាសឲ្យដឹង របស់អាជ្ញាធរ។
ការរញ្ជួយដី បង្កការរអិលដីធ្លាក់ចុះពីលើភ្នំ ធ្វើឲ្យមានធូលីហុយឡើងដូចពពក។
ភាពរង្គើបានពង្រីកឥទ្ធិពលរបស់ខ្លួន រហូតទៅដល់ក្រុងហុងកុង ដែលមានចម្ងាយជាង៧០០គីឡូម៉ែត្រពីកោះតៃវ៉ាន់ តែមិនមានការប្រកាសអាសន្នណាមួយ ត្រូវបានអាជ្ញាធរហុងកុងដាក់ចេញនោះឡើយ។ ការរញ្ជួយដីបានកើតឡើងនៅម៉ោង ១៣និង៤៣នាទីរសៀលថ្ងៃអាទិត្យ ប្រមាណជា៣២គីឡូម៉ែត្រផ្នែកខាងកើតនៃតំបន់ ណានទូ (Nantou កណ្ដាលកោះតៃវ៉ាន់) ជាមួយនឹងកម្រិតរញ្ជួយ៦,៣រិចទ័រ [...]