រ៉ូណាល់ដូ រំពឹងថានឹងអាចបន្តកិច្ចសន្យាថ្មីជាមួយរៀលម៉ាឌ្រីដ
ខ្សែប្រយុទ្ធក្រុមអធិរាជសរៀលម៉ាឌ្រីដ (Real Madrid) គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ជឿថា គាត់នឹងអាចបន្តកិច្ចសន្យាថ្មីបន្តទៀត ជាមួយនឹងក្រុមនៅក្របខ័ណ្ឌឡាលីកា (La Liga)។
គ្រីស្ទែណូ រ៉ូណាល់ដូ ជាមួយនឹងម៉ូដសក់ថ្មី។ (រូបថត cnn.com)
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ (រ៉ូណាល់ដូ) បានផ្ទេរមកពីក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) មកចូលរួមក្រុមរៀលម៉ាឌ្រីដ កាលពីឆ្នាំ២០០៩ ក្នុងតម្លៃមួយខ្ពស់ជាងគេបំផុតលើពិភពលោក ប្រមាណជាង៩០លានអ៊ឺរ៉ូ (១១៨.៩៨លានដុល្លា) ហើយក្លាយជាកីឡាករដែលរកគ្រាប់បាល់បញ្ចូលទីបានច្រើនបំផុតនៅក្នុងប្រទេសអេស្ប៉ាញ។
បន្ទាប់ពីបរាជ័យក្នុងការការពារដំណែងជើងឯកឡាលីកា នៅរដូវកាលនេះរួចមក អនាគតរបស់រ៉ូណាល់ដូ ហាក់ដូចជាមិនច្បាស់លាស់ [...]