All Articles of MONOROOM.info

ច្បាស់ឬព្រាល៖ មតិ​ផ្សះ​ផ្សារ​ជាតិ ជា​អាជីវកម្ម​លើ​ជន​ដែល​រង​អំពើ​អយុត្តិធម៌

ច្បាស់ឬព្រាល៖ មតិ​ផ្សះ​ផ្សារ​ជាតិ ជា​អាជីវកម្ម​លើ​ជន​ដែល​រង​អំពើ​អយុត្តិធម៌

ដើម្បីជាទុនក្នុងការពិចារណា ថាតើរវាងគូរបដិបក្ខទាំងសងខាង ខាងណា«ល្អឬអាក្រក់» ឬខាងណា«ខិលឬខូច»បែបណា ឬបែបដូម្ដេច និងដើម្បីជៀសវាងការបំភ្លៃសភាពការណ៍ ដោយក្រុមអ្នកផ្សាយ«មនោគមវិជ្ជា» ឬក្រុមអ្នក«ផ្កាប់មុខ»​មួយ​ចំនួននោះ មនោរម្យព័ងអាំងហ្វូ សូមលើកយកការវិភាគនេះមកបង្ហាញជូន ដើម្បីជាកញ្ចក់ឆ្លុះនូវអ្វីដែល​អ្នកអានគួរ​ដឹង។ ប្រធានបទក្នុងថ្ងៃនេះ ទាក់ទងនឹង «ការផ្សះផ្សារបង្រួបបង្រួមជាតិ និងបង្កើតសន្តិភាពឲ្យប្រទេស» ដែលមតិ​មួយចំនួន តែងលើកឡើងដើម្បីឲ្យមានការសម្របសម្រួល រវាងបក្សឈ្នះនិងបក្សចាញ ក្នុងពេលថ្មីៗនេះ។


នៅពេលចាំផ្ដើមរាប់សន្លឹកឆ្នោត ដែលបោះឆ្នោតហើយនៅម៉ោង៣រសៀល ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌលវត្តវង្គត្តបូរី។ (រូបថត MONOROOM.info/ U.Bory)

[...]
បក្ស​ប្រឆាំង​គម្រាម​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ ដើម្បី​ប្រឆាំង​ការ​បោះ​ឆ្នោត​«បន្លំ»

បក្ស​ប្រឆាំង​គម្រាម​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ ដើម្បី​ប្រឆាំង​ការ​បោះ​ឆ្នោត​«បន្លំ»

គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា បានប្រកាសគម្រាមខ្លាំងឡើងៗ នៅថ្ងៃល្ងាចថ្ងៃ​អង្គារ​នេះ ថាខ្លួននឹងរៀបចំមហាបាតុកម្មទ្រង់ទ្រាយធំ មិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃប្រទេស ប្រសិនបើការស៊ើបអង្កេត​ដ៏ចាំបាច់មួយ ទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាកន្លងមក មិនមានរូបរាង ឬមិនផ្ដល់លទ្ធផល​គួរ​ឲ្យ​ទទួលយកបាននោះ។

លោក កឹម សុខា និងលោក សម រង្ស៊ី (ខាងស្ដាំ) ថ្លែងទៅកាន់អ្នកគាំទ្រនៅលើលានប្រជាធិបតេយ្យ ថ្ងៃទី០៦ខែសីហា​ឆ្នាំ​២០១៣។ (រូបថត គណបក្ស)

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសនៅចំពោះមុខបណ្ដាជន អ្នកគាំទ្រ​គណបក្ស​លោក ប្រមាណ​ជាជាងមួយម៉ឺននាក់ ជួបជុំគ្នាលើទីលានប្រជាធិបតេយ្យ នៅល្ងាចថ្ងៃអង្គារទី៦ខែសីហានេះថា មហាបាតុកម្មដ៏ធំ [...]

អាដេល ថារ៉ាប់ ត្រៀម​ពិនិត្យ​សុខភាព​ជាមួយ​ក្រុម ហ្វុលហេម

អាដេល ថារ៉ាប់ ត្រៀម​ពិនិត្យ​សុខភាព​ជាមួយ​ក្រុម ហ្វុលហេម

គ្រូបង្វឹកក្រុមហ្វុលហេម (Fulham) លោក ម៉ាទីន ជល (Martin Jol) បាននិយាយថា កីឡាករឆ្នើម របស់ក្រុម ឃ្យូភីអរ (QPR) អាដេល ថារ៉ាប់ (Adel Taarabt) នឹងធ្វើដំណើរមកពិនិត្យសុខភាព ជាមួយនឹងក្លិបហ្វុលហេម នៅថ្ងៃអង្គារ៏នេះ បន្ទាប់ពីក្លិបទាំង២បានព្រមព្រៀងខ្ចីជើងរយះពេលវែង។


កីឡាករ អាដេល ថារ៉ាប់ នៅពេលទាត់ឲ្យក្រុម ឃ្យូភីអរ។ (រូបថត thedaisycutter.co.uk)

កីឡាករសំណព្វចិត្ត របស់អ្នកគាំទ្រនាកីឡាដ្ឋាន លូហ្វទូស រូដ (Loftus Road) វ័យ២៤ឆ្នាំ បានទាក់ទងនឹង​ការផ្ទេរទៅកាន់​ក្រុមម្ចាស់ជើងឯកបារាំង ប៉ារីស ហ្សិនជឺម៉ិន (Paris St Germain) យ៉ាងខ្លាំង នៅក្នុងរដូវក្តៅនេះ។ ប៉ុន្តែទោះជាយ៉ាងណា បន្ទាប់ពីក្រុមឃ្យូភីអរ ធ្លាក់ទៅកាន់លីកក្រោម ពេលនេះថារ៉ាប់ បានសម្រេចចិត្តមកចូលរួម [...]

អ៊ីណែស្តា៖ ណីម៉ា គ្មាន​បញ្ហា​ទេ ទោះ​​ភ័យ​ខ្លាច​ជម្ងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម​ក៏​ដោយ

អ៊ីណែស្តា៖ ណីម៉ា គ្មាន​បញ្ហា​ទេ ទោះ​​ភ័យ​ខ្លាច​ជម្ងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម​ក៏​ដោយ

ខ្សែប្រយុទ្ធក្រុមបាសេឡូណា (Barcelona) ណីម៉ា (Neymar) មានសុខភាពល្អធម្មតាទេ ហើយគាត់កំពុងតែហ្វឹកហាត់​ជា​មួយក្រុម ទោះបីជាមានសេចក្តីរាយការណ៏ខ្លះថា គាត់មានសភាពស្លេកស្លាំង ដោយសារមានជម្ងឺឈាមស​ស៊ីឈាមក្រហម​ក៏ដោយ។ នេះជាសម្តីរបស់ខ្សែបម្រើឆ្នើមបាសេឡូណា អេនដ្រេស អ៊ីណែស្តា (Andres Iniesta) បាននិយាយកាលពី​ថ្ងៃ​ច័ន្ទនៅក្នុងទីក្រុងបាងកក។


កីឡាករ ណីម៉ា ជាមួយនឹងទង់របស់ក្រុមបាល់ទាត់ បាសឺឡូណា។ (រូបថត wall-height.com)

កីឡាករចំណូលថ្មី របស់ក្រុមបាសា ត្រូវបានគេរាយការណ៏ថា ក្រុមគ្រូពេទ្យប្រចាំក្លិប កំពុងតែយកចិត្តទុកដាក់ខ្លាំង ទៅ​លើរបបអាហាររបស់គាត់ ក្នុងករណីដែលគាត់មានសភាពស្លេកស្លាំងខុសពីធម្មតា ដែលបណ្តាលមកពីមានជម្ងឺ​ឈាមស៊ី​ឈាម បន្ទាប់ពីបង្ហាញខ្លួនលេងឲ្យក្លិបជាលើកដំបូងរួចមក។ [...]

កីឡាករ​បារាំង លូក រ៉េម៉ី ផ្ទេរ​មក​កាន់​ញ៉ូកាស្យ៊ល លក្ខណៈ​ខ្ចី​ជើង

កីឡាករ​បារាំង លូក រ៉េម៉ី ផ្ទេរ​មក​កាន់​ញ៉ូកាស្យ៊ល លក្ខណៈ​ខ្ចី​ជើង

ក្លិបបាល់ទាត់សារិកាព្រៃ ញ៉ូកាស្ស៊ល (Newcastle) ទីបំផុតបានចុះកិច្ចសន្យា នាំយកកីឡាករសំខាន់បាន១រូបហើយ ដោយបាននាំយកខ្សែប្រយុទ្ធជម្រើសជាតិបារាំង លូក រ៉េម៉ី (Loic Remy) មកពីក្រុមលីកលំដាប់ទី២របស់អង់គ្លេស ឃ្យូភីអរ (QPR) មកកាន់ក្រមខ័ណ្ឌព្រីមែលីក (Premier League) វិញ ជាលក្ខណៈខ្ចីជើងរយះពេលវែង។


កីឡាករជាតិបារាំង លូក រ៉េមី។ (រូបថត foot01.com)

នាយកបាល់ទាត់ក្លិបញ៉ូកាស្យ៊ល លោកចូ ឃីនៀ (Joe Kinnear) មិនទាន់អាចទិញកីឡាកររូបណាមួយ​មកចូលរួម​ជា​មួយ​ក្រុមទេ បន្ទាប់ពីគាត់ត្រូវបានតែងតាំងក្នុងមុខដំណែងនោះ កាលពីខែមិថុនា។ ប៉ុន្តែពេលនេះ គាត់អាចនាំយកខ្សែប្រយុទ្ធ រ៉េម៉ី បានសម្រេច បន្ទាប់ពីចំណាយពេលចចារគ្នាជាច្រើនថ្ងៃ ជាមួយនឹងក្លិបនៅក្របខ័ណ្ឌ ឆែមពានស្សីប (Championship) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...