All Articles of MONOROOM.info

តេជគុណ ឆេង សុវណ្ណឆៃ៖ ស៊ូ​ស្លាប់​ក្នុង​ការ​ទាមទារ តែ​មិន​ស្លាប់​ក្រោម​ការ​គាប​សង្កត់

តេជគុណ ឆេង សុវណ្ណឆៃ៖ ស៊ូ​ស្លាប់​ក្នុង​ការ​ទាមទារ តែ​មិន​ស្លាប់​ក្រោម​ការ​គាប​សង្កត់

ក្រោមការពិនិត្យ និងតាមដានដោយយកចិត្តទុកដាក់ពីបណ្តាប្រជាពលរដ្ឋខ្មែរ និងអង្គការអន្តរជាតិ ទាំងក្នុងនិង​ក្រៅ​ស្រុក ឃើញថាបញ្ហាពុករលួយ បក្ខពួកនិយម ការប្រើប្រាស់នូវអំណាចបុណ្យស័ក្ក និងប្រាក់កាសនៃមន្រ្តីធំៗ​មួយ​ចំនួននៅកម្ពុជាបាន បង្កើតឲ្យមានបញ្ហា«នីទណ្ឌភាព» ដែលបានប្រែក្លាយឲ្យប្រទេស​មួយនេះមាននូវវប្បធម៌​ដែល​ជាទម្លាប់ «ដ៏អាក្រក់»មួយ ចាក់ឬសយ៉ាងជ្រៅ ទៅក្នុងនយោបាយដឹកនាំ នៃស្ថាប័នសាធារណៈជាលក្ខណៈ​ប្រព័ន្ធ​មួយចំនួនរបស់រដ្ឋាភិបាល។


ព្រះតេជគុណ ឆេង សុវណ្ណឆៃ ក្នុងទិវាប្រារព្វសិទ្ធិមនុស្ស១០ ខែធ្នូ នាក្រុងសៀមរាប។ (រូបថត MONOROOM.info/ O.Vary)

នីទណ្ឌភាព - «គ្រូសារក្នុងសម័យតេជោ ដឺខេមបូឌា អហ្វ វុនដឺ (Cambodia of Wonder) ជា ខេមបូឌាមហា​ពុក​រលួយ។ (...) [...]

វិភាគ​នយោបាយ​ថៃ៖ ប្រជាធិបតេយ្យ ដែល​មិន​ខ្វល់​នឹង​សម្លេង​ភាគ​ច្រើន

វិភាគ​នយោបាយ​ថៃ៖ ប្រជាធិបតេយ្យ ដែល​មិន​ខ្វល់​នឹង​សម្លេង​ភាគ​ច្រើន

«យើងធុញទ្រាន់ណាស់ នឹងនយោបាយរបៀបនេះ។ យើងមិនចង់បាន ការបោះឆ្នោតទៀតទេ។ យើងតែមួយគត់ ដែលមានសិទ្ធិស្របច្បាប់ ក្នុងការជ្រើសរើសរដ្ឋាភិបាលអណត្តិក្រោយ និងដើរតាមរាជឱវាត​របស់ព្រះមហាក្សត្រ​នៃយើង។» នេះជាការថ្លែងរបស់ មេដឹកនាំបាតុករលោក ស៊ូថេប ថោងស៊ូបាន ទៅកាន់ក្រុមមនុស្ស ដែលមាន​សមានចិត្ត​ជាមួយលោក។


លោក ស៊ូថេប ថោងស៊ូបាន មេដឹកនាំបាតុករប្រឆាំងតវ់ា នៅទីក្រុងបាងកក។ (រូបថត ឯកសារ)

នយោបាយថៃ - មិនត្រឹមតែប៉ុណ្ណឹងទេ បាតុករម្នាក់បានស្រែកទាមទារ កាលពីថ្ងៃចន្ទទី០៩ខែធ្នូនេះ ពី​«ថ្ងៃវិនិច្ឆ័យ​ចុងក្រោយ» ដោយលោក ស៊ូថេប ថោងស៊ូបាន ដែលជាមេចលនាប្រមូលមនុស្ស តាំងពីច្រើនសប្ដាហ៍មកហើយ នៅ​កណ្ដាលទីក្រុងបាងកក ប្រឆាំងនឹងរដ្ឋាភិបាលកាន់អំណាច កើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។

[...]
ជួន សុវណ្ណ៖ មិន​មាន​ការ​ប្រើ​អំពើ​ហិង្សា ឬ​ការ​ឃាត់​ខ្លួន​ស្អី​ទាំង​អស់

ជួន សុវណ្ណ៖ មិន​មាន​ការ​ប្រើ​អំពើ​ហិង្សា ឬ​ការ​ឃាត់​ខ្លួន​ស្អី​ទាំង​អស់

មិនមានការឃាត់ខ្លួន ឬការប្រើអំពើហិង្សាណាមួយ លើប្រជាពលរដ្ឋនៅជិតស្ថានទូតអាមេរិក កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣នោះទេ។ នេះបើយោងតាមការអះអាងរបស់សមត្ថកិច្ច និងដោយមានបញ្ជាក់អះអាង ពីមន្ត្រីអង្គការ​សង្គមស៊ីលវិលផង។


សកម្មភាព ដែលចាប់ពលរដ្ឋនិងព្រះសង្ឃ ព្រមទាំងសម្ភារះផ្សេងៗពីពូកគាត់ ដាក់ក្នុងរថយន្ដ។ (រូបថត Facebook)

សន្តិសុខ សណ្ដាប់ធ្នាប់ - ប្រភពពីកងកម្លាំងសមត្ថកិច្ច បានលើកឡើងថា ក្នុងហេតុផលសន្តិសុខ និងសណ្តាប់ធ្នាប់​របស់រាជធានីភ្នំពេញ ក៏ដូចជាស្ថានទូតអាមេរិក សមត្ថកិច្ចគ្រាន់តែជម្លៀស ឬបណ្តេញពួកគេចេញដោយសន្តិវិធី ខណៈពួកគេមានទាំងព្រះសង្ឃ និងប្រជាពលរដ្ឋច្រើនជាង៣០០ (អង្គ-នាក់) បានក្រាញននៀល ក្នុងបំណង​ប្រមូល​ផ្តុំ និងបោះទីតាំងសម្រាកនៅទីនោះ [...]

បទ​ពិពណ៌នា៖ ពលរដ្ឋ​នៅ​សៀមរាប ស្នើ​ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង

បទ​ពិពណ៌នា៖ ពលរដ្ឋ​នៅ​សៀមរាប ស្នើ​ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង

ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា ទាំងជុំវិញខេត្តសៀមរាប ក៏ដូចជាខេត្តឆ្ងាយៗចំនួនជាងមួយម៉ឺននាក់ បាន​មកជួបជុំគ្នានាទីលានសម្តែងមតិ មុខនគរធ្យូងយូរ ក្នុងខេត្តសៀមរាប បើទោះជាអវត្តមានលោក កឹម សុខា អនុប្រធាន និងមានតែវត្តមានលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក៏ដោយ។ សូមអានបទពិពណ៌នា របស់អ្នក​យកព័ត៌មានរបស់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នៅក្រុងសៀមរាប-អង្គរ ដូចខាងក្រោម។


លោក សម រង្ស៊ី ថ្លែងនៅមុខនគរធ្យូងយូរ ថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

សៀមរាប -ការស្វាគមន៍របស់អាជីវករ មុនវត្តមានរបស់លោកសម រង្ស៊ី មកដល់ នាវេលាម៉ោងមួយ និងសាមសិប​នាទី នាក្រុងសៀមរាប គេសង្កេតឃើញអាជីវករទាំងក្នុងទីផ្សារ [...]

ពិពណ៌​រូប​ថត នៃ​ការ​ជួបជុំ​«ទិវា​សិទ្ធិ​មនុស្ស»​នៅ​ក្រុង​សៀមរាប-អង្គរ

ពិពណ៌​រូប​ថត នៃ​ការ​ជួបជុំ​«ទិវា​សិទ្ធិ​មនុស្ស»​នៅ​ក្រុង​សៀមរាប-អង្គរ

វេលាម៉ោងជាងបីរសៀល លោកសម រង្ស៊ី បានមកដល់ទីលានសម្តែងមតិមុខនគរធ្យូងយូរ ដែលអមដំណើរ​ដោយ​ប្រជាពលរដ្ឋម្ចាស់ស្រុក មិនតិចជាងប្រាំពាក់នាក់ និងប្រជាពលរដ្ឋមកពី​តាមបណ្តាខេត្តនានា ដែលមានវត្តមាន​ក្នុង​ទីលានស្រាប់ ក៏មិនតិចជាងប្រាំពាក់នាក់ដែរ។ ការជួបជុំដែលបន្តរហូតដល់ម៉ោង ៤ រសៀល ទើបមានការដង្ហែរក្បួន ឆ្ពោះទៅកាន់រាជសំណាក់ព្រះអង្គចេកព្រះអង្គចម កណ្ដាលក្រុងសៀមរាប-អង្គរ។ សូមទស្សនារូបភាពមួយចំនួន នៃព្រឹត្តិការណ៍នេះ។


លោក សម រង្ស៊ី នៅមុខសំណាក់ព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប-អង្គរ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រូបភាព - ម៉ោងជាង៤ល្ងាច ក្បួនដង្ហែរបានចាប់ផ្តើមចេញពីនគរព្យូងយូរ សំដៅឆ្ពោះទៅរាជសំណាក់​ព្រះអង្គចេក​ព្រះអង្គចម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...