All Articles of MONOROOM.info

មេកម្មករ៖ បាតុកម្ម​នឹង​​រីក​​កាន់​​តែ​​ធំ​ បើ​មិន​បាន១៦០​ដុល្លា​ក្នុង​មួយ​ខែ

មេកម្មករ៖ បាតុកម្ម​នឹង​​រីក​​កាន់​​តែ​​ធំ​ បើ​មិន​បាន១៦០​ដុល្លា​ក្នុង​មួយ​ខែ

បាតុកម្មនឹងផ្ទុះកាន់ធំឡើងៗ ប្រសិនបើរដ្ឋាភិបាលមិនអាចតម្លើងតម្លៃប្រាក់ឈ្នួល ដល់១៦០ដុល្លាក្នុងឆ្នាំ២១០៤​នេះ​បានទេ។ បំណងនេះ ក៏ត្រូវបានគណបក្សសង្រ្គោះជាតិ យកមកថ្លែងដើម្បីប្រមែប្រមូល កម្មករឲ្យចូលរួមធ្វើ​បាតុកម្ម​ ឬកូដកម្មជាមួយគណបក្សប្រឆាំងមួយនេះដែរ ជាពិសេសវាត្រូវនឹងការសន្យា ដែលគណបក្សនេះធ្លាប់បានបញ្ជាក់ថា ប្រសិនបើខ្លួនជាប់ឆ្នោត នឹងផ្តល់ប្រាក់ខែអោយកម្មករ ១៦០ដុល្លាក្នុងមួយខែ។


ក្រុមកម្មករនៅទីលានប្រជាធិបតេយ្យ លើកបង្ហាញពីការទាមទារប្រាក់ខែគោល ១៦០ដុល្លា ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

សេដ្ឋកិច្ចកម្មករ - ចូលមកដល់ថ្ងៃទី៣ហើយ បន្ទាប់ពីការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ដែលបានសម្រេចថា ២០១៤នេះ [...]

ម៉ម សូណង់ដូ៖ អាជ្ញាធរ​មិន​ដោះ​ស្រាយ​-គោរព​សន្យា តែ​អាង​វាយ​តប់

ម៉ម សូណង់ដូ៖ អាជ្ញាធរ​មិន​ដោះ​ស្រាយ​-គោរព​សន្យា តែ​អាង​វាយ​តប់

«មិនចាំបាច់រាយរ៉ាប់អ្នកក្រីក្រពេញមួយស្រុកខ្មែរទេ ប៉ុន្តែនេះជាតួនាទីអ្នកគ្រប់គ្រង។ (...) អ្នកគ្រប់គ្រងត្រូវតែ គោរព និងទទួលខុសត្រូវលើតួនាទីរបស់ខ្លួន លើការចុះហត្ថលេខារបស់ខ្លួន»។ នេះជាការលើកឡើងរបស់លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ នៅមុខសាលារាជធានីភ្នំពេញនាថ្ងៃទី២៥ ខែធ្នូនេះ។


លោក ម៉ម សូណង់ដូ នៅមុខសាលារាជធានី។ (រូបថត MONOROOM.info/ O.Vary)

ហិង្សានិងច្បាប់ - បន្ទាប់ពីស្ងប់ស្ងាត់ មិនសូវលឺនៅតាមបណ្ដាញផ្សព្វផ្សាយមួយរយៈមក លោក ម៉ម សូណង់ដូ បានប្រតិកម្មតបត នៅថ្ងៃទី២៥ខែធ្នូនេះ ទៅនឹងការប្រើប្រាស់កម្លាំងប្រដាប់អាវុធជាបន្តរបន្ទាប់ ដើម្បីបង្ក្រាប​លើ​ក្រុមបាតុកម្មអហិង្សា។ ក្រុមបាតុករទាំងនោះ ដែលតែងតែធ្វើការស្វែងរកនូវការដោះស្រាយ [...]

កម្ពុជា៖ តម្លើង​ប្រាក់​ខែតិច​ពេក នាំ​ឲ្យ​ការ​ធ្វើ​ចំណាក​ស្រុក​កើន​ឡើង?

កម្ពុជា៖ តម្លើង​ប្រាក់​ខែតិច​ពេក នាំ​ឲ្យ​ការ​ធ្វើ​ចំណាក​ស្រុក​កើន​ឡើង?

សេចក្ដីប្រកាសសម្រេច  របស់ក្រសួងការងារ ក្នុងការតម្លើងប្រាក់បៀវត្សរបស់កម្មករតែ១៥ដុល្លា នៅឆ្នាំក្រោយនេះ បានធ្វើឲ្យមានការបារម្ភថា នឹងអាចមានពលករនៅតែធ្វើចំណាកស្រុក ជាបន្តទៅទៀត។ នោះព្រោះតែប្រាក់បៀវត្ស​នៅក្នុងកម្រិតនេះ បានធ្វើឲ្យមានកង្វល់ថា វានៅមិនទានអាចជួយអោយកម្មករ អាចដោះស្រាយជីវភាពប្រចាំថ្ងៃ និង​រស់នៅដោយសមរម្យបាន ហើយចាំបាច់ត្រូវចេញទៅក្រៅប្រទេស ដែលមានប្រាក់ឈ្នួលខ្ពស់ជាងកម្ពុជា។


កម្មករទាមទារតម្លើងប្រាក់ខែ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

ការចំណាកស្រុក - ការបន្ថែមប្រាក់ឈ្នួលក្នុងឆ្នាំ២០១៤ កម្មករនឹងទទួលបាន ៩៥ដុល្លា ហើយកម្មករត្រូវរងចាំ រយៈពេលប្រាំឆ្នាំទៅមុខទៀត ទើបពួកខ្លួនអាចទទួលប្រាក់ឈ្នួលគោល បានដល់១៦០ដុល្លាុ។ [...]

សម រង្ស៊ី នឹង​ចូលរួម​ទាម​ទារ ជា​មួយ​អ្នក​ភូមិ​បឹង​កក់

សម រង្ស៊ី នឹង​ចូលរួម​ទាម​ទារ ជា​មួយ​អ្នក​ភូមិ​បឹង​កក់

បើទោះជាអ្នកភូមិបឹងកក់ បានបដិសេធថាការទាមទារតវ៉ារបស់ពួកខ្លួន មិនពាក់ព័ន្ធនឹងនយោបាយនោះក៏ដោយ តែនៅល្ងាចថ្ងៃពុធទី២៥ ខែធ្នូនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងថា លោកនឹងមក​ចូល​រួមតវ៉ាជាមួយ អ្នកភូមិបឹងកក់នៅថ្ងៃព្រហស្បត្តិ៍ស្អែក។ ការតវ៉ាទាមទារ ដែលលោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ បាននិយាយរួចហើយថា មានការដុតបញ្ឆេះពីអ្នកនយោបាយប្រឆាំង។


អ្នកភូមិបឹងកក់ ស្រែកទាមទារតាមឧឃោសនស័ព្ទ បែរទៅក្នុងសាលារាជធានី។ (រូបថត MONOROOM.info/ Senghong)

វិបត្តិដីធ្លី - មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានជួបជាមួយអ្នកភូមិបឹងកក់នៅល្ងាចថ្ងៃទី២៥ ខែធ្នូនេះ ប្រមាណជាម៉ោងបួនល្ងាច ហើយបានសន្យាថា លោកនឹងមកចូលរួមធ្វើការទាមទារជាមួយពួកគាត់ [...]

រ៉ុង ឈុន៖ ការ​ចោទ​របស់​ក្រសួង​ការងារ​ពេល​នេះ មាន​ចរិក​នយោបាយ​

រ៉ុង ឈុន៖ ការ​ចោទ​របស់​ក្រសួង​ការងារ​ពេល​នេះ មាន​ចរិក​នយោបាយ​

បន្ទាប់ពីក្រសួងការងារបានប្រកាសជាផ្លូវការថា សហភាពសហជីពកម្ពុជា ជាសហជីពខុសច្បាប់មក លោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជា បានបដិសេធថាសហជីពរបស់លោកមិនខុសច្បាប់នោះទេ និងចាត់​ទុកការសម្រេច របស់ក្រសួងនៅក្នុងកាលៈទេសៈនេះ ថាមានលក្ខណៈនយោបាយ។


លោក រ៉ុង ឈុន ប្រធានសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ។ (រូបថត MONOROOM.info/ O.vary)

វិស័យការងារ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ប្រធាន​សហភាពសហជីពកម្ពុជា (CCU) លោក រ៉ុង ឈុន បានពន្យល់ថា ក្រសួងការងារមានចរិតលក្ខណៈរើសអើង ព្រោះ​កន្លងសហជីពរបស់លោកបានទៅចុះបញ្ជីនៅក្រសួងការងារដែរ តែត្រូវបានក្រសួងនេះបដិសេធដោយគ្មាន​ហេតុផល។

ជុំវិញការចោទប្រកាន់ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...