អ្នកអង្កេតអាមេរិក សង្ស័យអ្នកបើកយន្ដហោះបាត់ខ្លួន ថាជាដើមហេតុ
ក្រុមមេធាវីអាមេរិក និងក្រុមអ្នកស៊ើបអង្កេត អេហ្វប៊ីអាយ (FBI) ងាកមកសំលឹងមើលការស៊ើបអង្កេត ដែលត្រូវធ្វើទៅលើ លោក ហ្សាហារី អាមេដ សារ (Zaharie Ahmad Shah) មេបញ្ជាការបើកបរយន្ដហោះប៊ូអីង ដែលបាត់ខ្លួនតាំងពីជិតបីសប្ដាហ៍មកហើយ។ ពួកគេបានរកឃើញចំនុចជាច្រើន ដែលឈានទៅដាក់ការសន្និដ្ឋានថា មេបញ្ជាការរូបនេះ ទំនងជាបានកាត់ផ្ដាច់ប្រព័ន្ធទំនាក់ទំនងរបស់យន្ដហោះ ពីបន្ទប់ត្រួតពិនិត្យជើងហោះហើរ នៅលើផែនដី ហើយបានបង្វិលទិសរបស់យន្ដហោះ ដោយការប៉ុនប៉ងមួយ។

លោក ហ្សាហារី អាមេដ សារ មេបញ្ជាការបើកបរយន្ដហោះប៊ូអីង ៧៧៧ ដែលបាត់ខ្លួន។ (រូបថតហ្វេសប៊ុក)
បាត់យន្ដហោះ - ចំណុចសង្ស័យទាក់ទងនឹងអំពើអស់សង្ឃឹមក្នុងជីវិត របស់អ្នកបើកបរយន្ដហោះ [...]



